Friday, September 20, 2024
Homeតារាខ្មែររ៉ាប៊ី ៖ពិបាកទប់ទល់ជាមួយបាន មុន្នីល័ក្ខ

រ៉ាប៊ី ៖ពិបាកទប់ទល់ជាមួយបាន មុន្នីល័ក្ខ

   ភ្នំពេញ៖អ្នកចម្រៀងលេងសម្រស់ផាន វីរ៉ាទី ហៅរ៉ាប៊ី ត្រូវបានគេមើល​ឃើញថាមានភាពលេច​ធ្លោ​ជាងគេនៅថោន ក្រោយ​មាស សុខសោភា ដើរចេញជាង១ឆ្នាំ​បើទោះជាទ្រនុំនេះ​នៅ​មាន​តារាជាច្រើនដែលមាមសម្ថភាពដូចជាយក់ ថិករដ្ឋា ,ឈិត សុវណ្ណបញ្ញា ,សុវត្ថិឌី ធារីកា ,ដា សុម៉ាវត្តី ,បេប៊ី ,កាតុ ,ចេន សាយចៃ និងចែម ស្រីល័ក្ខ ក្ដីតែនាងរ៉ាប៊ី ដែលពូកែតុបតែង​ខ្លួន​ហើយមានក្បាច់រាំគូ​ឲ្យក្នក់​ក្នា​ញ់​នោះបែជាមានទីផ្សារល្អជាងគេទៅ​វិញ។យ៉ាងណា​នៅរយៈ​ពេលចុងក្រោយ​នេះគេសង្កេត​ឃើញថារ៉ាប៊ី អាចនឹងពិបាកទប់ទល់ជាមួយនាងបាន មុន្នល័ក្ខ ព្រោះអតីតតារាហង្សមាស​រូប​នេះច្រៀងបាន​ល្អនូវបទស្លូវហើយ​ចេញមកត្រូវចិត្តអ្នកស្ដាប់ ខណៈដែលរ៉ាប៊ី បទចម្រៀង​ដែល​នាង​ត្រូវបានគេស្គាល់ច្រើនតែជាបទញាក់ប៉ុណ្ណោះរហូត​មានអ្នក​ខ្លះរិះគន់ថានាងច្រៀងបទ​ស្លូវ​​មិនកើតទៀតផង។

   រ៉ាប៊ី ធ្លាប់ប្រាប់ថាតាមពិតនាងក៍អាចច្រៀងបទស្លូវនិងបានចេញជាច្រើបទមកហើយ តែមូលហេតុដែលនាងច្រៀងបទញាក់​ច្រើនជាងស្លូវនោះគឺដោយសារតែទីផ្សារបច្ចុប្បន្នគេតម្រូវបទញាក់ព្រោះពេលឡើងឆាកម្ដងៗត្រូវអ្នកដឹកនាំកម្មវិធីតម្រូវឲ្យច្រៀង៥បទក្នុងនោះគេទារបទស្លូវតែ១បទទេ តែបទញាក់៤បទហេតុនេះហើយ​បានជានាងផលិតបទ​ញាក់ច្រើន​ជាង​ស្លូវ។​ប៉ុន្ដែរ៉ាប៊ី ទទួល​ស្គាល់ថាសម្រាប់បទស្លូវនាងយល់ថាគ្មានតារាច្រៀងល្អជាងមាស សុខ​សោ​ភា នោះទេ។

   រ៉ាប៊ី បានបោះបង់អាជីពពិធីការិនីនៅហង្សមាសចោលមកចាប់អាជីពចម្រៀងនៅថោន ហើយគ្រាន់តែជាង៣ឆ្នាំ​ប៉ុណ្ណោះ​តារា​ដែលត្រូវ​បានគេសរសើរថាមានសាច់ភ្លៅស្អាតរូបនេះសល់​លុយក្បែរ១លានដុល្លារទៅហើយក្នុងនោះ​មានដូចជាផ្ទះវីឡារ១តម្លៃ​១៥ម៉ឺនដុល្លារ,ផ្ទះ២ល្វែងតម្លៃជាង២០ម៉ឺនដុល្លារ,បន្ទប់ខុនដូ១ថ្លៃជិត១០ម៉ឺនដុល្លារ និងរថយន្ដ៣គ្រឿងទៀត​មាន​Lexus Nx200t,​Starex និងLexus Rx300 រួមទាំងដីធ្លីមួយចំនួនទៀតផង។ដោយឡែកបាន មុន្នីល័ក្ខ វិញក្រោយចែកផ្លូវគ្នាជាមួយអតីតគូដណ្ដឹង​លោកDjខេក មកពេលនេះនាងមិនទាន់​បង្ហាញ​មុខសង្សារថ្មីជាចំហឡើយ តែបទចម្រៀងដែលនាងចេញថ្មីៗនៅថោន ទទួល​បាន​ការ​គាំទ្រ​ច្រើន​មិនចាញ់នាងច្រៀងនៅហង្សមាសឡើយ។

  រ៉ាប៊ី ស្ថិតក្នុងចំណោមតារាចម្រៀងផ្នែកយុវវ័យ​ដែលដែលលេចធ្លោនៅឆ្នាំ​២០២១នេះ​មាន​ដូចជារ៉េត ស៊ូហ្សាណា ,តន់ ច័ន្ទសីម៉ា និងយូរី ជាដើម។ក្រោយចែកផ្លូវគ្នា​ជាមួយ​សង្សារ​ក្មេងមករ៉ាប៊ី ថ្ងូរដូចព្រាបថាពិបាកចិត្តព្រោះរកតែក្ដឹប​សង្សារ១ធ្វើថ្នាំមិន​បាន​ផង៕

RELATED ARTICLES