ភ្នំពេញ៖អ្នកចម្រៀងលេងសម្រស់ផាន វីរ៉ាទី ហៅរ៉ាប៊ី ត្រូវបានគេមើលឃើញថាមានភាពលេចធ្លោជាងគេនៅថោន ក្រោយមាស សុខសោភា ដើរចេញជាង១ឆ្នាំបើទោះជាទ្រនុំនេះនៅមានតារាជាច្រើនដែលមាមសម្ថភាពដូចជាយក់ ថិករដ្ឋា ,ឈិត សុវណ្ណបញ្ញា ,សុវត្ថិឌី ធារីកា ,ដា សុម៉ាវត្តី ,បេប៊ី ,កាតុ ,ចេន សាយចៃ និងចែម ស្រីល័ក្ខ ក្ដីតែនាងរ៉ាប៊ី ដែលពូកែតុបតែងខ្លួនហើយមានក្បាច់រាំគូឲ្យក្នក់ក្នាញ់នោះបែជាមានទីផ្សារល្អជាងគេទៅវិញ។យ៉ាងណានៅរយៈពេលចុងក្រោយនេះគេសង្កេតឃើញថារ៉ាប៊ី អាចនឹងពិបាកទប់ទល់ជាមួយនាងបាន មុន្នល័ក្ខ ព្រោះអតីតតារាហង្សមាសរូបនេះច្រៀងបានល្អនូវបទស្លូវហើយចេញមកត្រូវចិត្តអ្នកស្ដាប់ ខណៈដែលរ៉ាប៊ី បទចម្រៀងដែលនាងត្រូវបានគេស្គាល់ច្រើនតែជាបទញាក់ប៉ុណ្ណោះរហូតមានអ្នកខ្លះរិះគន់ថានាងច្រៀងបទស្លូវមិនកើតទៀតផង។



រ៉ាប៊ី ធ្លាប់ប្រាប់ថាតាមពិតនាងក៍អាចច្រៀងបទស្លូវនិងបានចេញជាច្រើបទមកហើយ តែមូលហេតុដែលនាងច្រៀងបទញាក់ច្រើនជាងស្លូវនោះគឺដោយសារតែទីផ្សារបច្ចុប្បន្នគេតម្រូវបទញាក់ព្រោះពេលឡើងឆាកម្ដងៗត្រូវអ្នកដឹកនាំកម្មវិធីតម្រូវឲ្យច្រៀង៥បទក្នុងនោះគេទារបទស្លូវតែ១បទទេ តែបទញាក់៤បទហេតុនេះហើយបានជានាងផលិតបទញាក់ច្រើនជាងស្លូវ។ប៉ុន្ដែរ៉ាប៊ី ទទួលស្គាល់ថាសម្រាប់បទស្លូវនាងយល់ថាគ្មានតារាច្រៀងល្អជាងមាស សុខសោភា នោះទេ។




រ៉ាប៊ី បានបោះបង់អាជីពពិធីការិនីនៅហង្សមាសចោលមកចាប់អាជីពចម្រៀងនៅថោន ហើយគ្រាន់តែជាង៣ឆ្នាំប៉ុណ្ណោះតារាដែលត្រូវបានគេសរសើរថាមានសាច់ភ្លៅស្អាតរូបនេះសល់លុយក្បែរ១លានដុល្លារទៅហើយក្នុងនោះមានដូចជាផ្ទះវីឡារ១តម្លៃ១៥ម៉ឺនដុល្លារ,ផ្ទះ២ល្វែងតម្លៃជាង២០ម៉ឺនដុល្លារ,បន្ទប់ខុនដូ១ថ្លៃជិត១០ម៉ឺនដុល្លារ និងរថយន្ដ៣គ្រឿងទៀតមានLexus Nx200t,Starex និងLexus Rx300 រួមទាំងដីធ្លីមួយចំនួនទៀតផង។ដោយឡែកបាន មុន្នីល័ក្ខ វិញក្រោយចែកផ្លូវគ្នាជាមួយអតីតគូដណ្ដឹងលោកDjខេក មកពេលនេះនាងមិនទាន់បង្ហាញមុខសង្សារថ្មីជាចំហឡើយ តែបទចម្រៀងដែលនាងចេញថ្មីៗនៅថោន ទទួលបានការគាំទ្រច្រើនមិនចាញ់នាងច្រៀងនៅហង្សមាសឡើយ។

រ៉ាប៊ី ស្ថិតក្នុងចំណោមតារាចម្រៀងផ្នែកយុវវ័យដែលដែលលេចធ្លោនៅឆ្នាំ២០២១នេះមានដូចជារ៉េត ស៊ូហ្សាណា ,តន់ ច័ន្ទសីម៉ា និងយូរី ជាដើម។ក្រោយចែកផ្លូវគ្នាជាមួយសង្សារក្មេងមករ៉ាប៊ី ថ្ងូរដូចព្រាបថាពិបាកចិត្តព្រោះរកតែក្ដឹបសង្សារ១ធ្វើថ្នាំមិនបានផង៕

