Monday, November 11, 2024
Homeតារាខ្មែរនាយចឺម ៖ថាសង្សារថ្មីមេម៉ាយកូន១ និង​ប្រាប់រឿងបែកហ្វា ហ្វា

នាយចឺម ៖ថាសង្សារថ្មីមេម៉ាយកូន១ និង​ប្រាប់រឿងបែកហ្វា ហ្វា

ភ្នំពេញ៖តារាចម្រៀងសាន់ដេលោកសុខ មេសា ហៅនាយចឺម បានទទួលស្គាល់ថាកំពូល​ស្នេ​ហ៍ថ្មី​​របស់នាយនាងសេង សុខគីម ពិតជាមេម៉ាយកូន១ដូចគេនិយាយមែន​។ការអះអាង​បែប​នេះ​ក្រោយពីមានការលើកឡើងថានាយចឺម មិន​សម​ណាចោលសង្សារក្រមុំអូនហ្វា ហ្វា មក​ស្រវ៉ាអោបអ្នកមេម៉ាយកូន១សេង សុខគីម សោះពិតជាចោលអង្ករ យកអង្កាមមែន…។

នាយចឺម ប្រាប់”នគរធំ”តាមទូរស័ព្ទកាលពីរសៀល​ថ្ងៃទី២៨ខែតុលាថាសង្សារនាយ​គឺ​ពិតជាមេម៉ាយកូនដូចគេថាមែន ហើយ​នាងមិនលាក់បាំងរឿងនេះទេបង្ហាញ​ឲ្យគេដឹង​អស់​ហើយតើ។នាយចឺម រៀបរាប់ថានាយនិងអូនសុខគីម ស្រលាញ់គ្នា​ដោយ​ចិត្ត​និងចិត្ត​ដោយ​ខ្លួនឯង គ្មានអ្នកណាណែនាំនោះទេ ហើយដោយសារតែពេលនេះស្ថិតក្នុងតំណាក់​កាល​ត្រឹម​ជាសង្សារ​និង​កំពុង​ស្វែងយល់ចិត្តគ្នាហេតុនេះហើយមិនអាច​និយាយរឿងភ្ជាប់ពាក្យឬរឿង​រៀប​ការ​​បាន​ឡើយ។នាយចឺម ដែល​ថា​នាយ​ស្រ​លាញ់តែអូនសុខគីម ម្នាក់គត់និងចាត់ទុក​ថាជានារីចុង​​ក្រោយ​របស់​នា​យនោះ​នៅតែអះអាងថាប្ដីប្រពន្ធខ្លះ​ក៍គង់តែនៅ​បែក​គ្នាចុះទម្រាំ នាយនិងសុខគីម ត្រឹមជា​សង្សារ​និងគ្នាមិនដឹងថាថ្ងៃក្រោយនឹងមានរឿងរ៉ាវ​អ្វីកើតឡើងនោះ​ទេ ហេតុនេះហើយ​នាយ​មិន​អាច​និយាយទុកមុនបានឡើយ។

 ឆ្លើយតបសំណួរថាតើហេតុអ្វីបាននាយចឺម ផ្ដាច់ស្នេហ៍នាងហ្វា ហ្វា នោះអតីតតារា​កំ​ប្លែងCtn រូបនេះថានាយក៍មិនចង់​ជួប​រឿងអីចឹងដែរ តែធ្វើម៉េចបើមនុស្ស២នាក់បែកគ្នា​ទៅ​ហើយ​​គឺ​មានតែសាមីខ្លួនទាំងសងខាងទេទើបអាចដឹងរឿងនេះច្បាស់ ព្រោះ​​ចង្កៀង​ផ្ទះអ្នក​ណាភ្លឺផ្ទះអ្នក​នោះ។យ៉ាងណានាយចឺម ថារវាងនាយ និងហ្វា ហ្វា គឺបែកគ្នាដោយ​សន្ដិវិធី​គ្មានជម្លោះឬគុំគួន​គ្នានោះទេ។តារាសាន់ដេបន្ថែមថាពីមុនលោកមិនដែលនិយាយ​រឿងរ៉ាវ​ទាំង​នេះប្រាប់​អ្នកកាសែតទេ តែនេះលោកសូមនិ​យាយ​ក្នុងនាមជាសុភាពបុរស​ថាគ្មានអ្នកណាចង់​បែក​គ្នាទេ ។ប៉ុន្ដែធ្វើម៉េច​រឿង​ទាំងនោះវាបានកើតឡើងទៅហើយ។លោកមេសា ថា​មាន​តែ​អ្នកធ្លាប់មានសង្សារទេ ទើបយល់អារម្មណ៍មួយនេះថាម៉េចបានសុខៗបែកគ្នា។

  នាយចឺម ថ្លែងថា”ខ្ញុំនិងហ្វា ហ្វា បែកគ្នាដោយយល់ព្រមទាំងសងខាងគ្មានអ្នកទី៣​ចូល​ជ្រៀតជ្រែកអីទេ។ប៉ុន្ដែមានតែ​យើង​ទាំង២នាក់ទើបដឹងរឿងនេះច្បាស់ហើយខ្ញុំមិនអាចនិយាយលើសពីនេះបាន ព្រោះយើងបែកគ្នាដោយសន្ដិវិធីមិនមែន​ជា​សត្រូវ​ឬគំគួនគ្នាទេ។តែ​អ្នក​ខ្លះ​គាត់មិនដឹងរឿងចេះតែខមិនជេខ្ញុំអី ខ្ញុំសូមឲ្យបងប្អូនទាំងអស់មេត្តាឈប់ខឹងខ្ញុំទៅព្រោះ​ខ្ញុំនិង​ហ្វា ហ្វា ត្រឹមជាសង្សារគ្នាហើយពួកយើងក៍ដល់ផ្លូវបំបែក ធើម៉េចបើយើងមិនអាចបន្ដ​ដំណើរ​ជា​​មួយគ្នា​ទៅមុខទៀត”។

  ការប្រេះឆាស្នេហ៍របស់នាយចឺម ជាមួយនាងនាងហ្វា ហ្វា នោះគឺជាលើកទី៣​ហើយ​សម្រាប់នាយចឺម ដែលមិនអាច​រក្សារ​ស្នេ​ហាបានព្រោះថាលោកមេសា ធ្លាប់ចែកផ្លូវគ្នា​ជា​មួ​យ​អតីតសង្សារនាងអៀ ម៉េងលិ ហៅអូនម៉ីម៉ី និងពុធ ស្រីខួច មុននាងហ្វា ហ្វា ទៅទៀត។​ប៉ុន្ដែ​មានតែសង្សារទី៤របស់នាយចឺម នាងសេង សុខគីម ម្នាក់ប៉ុណ្ណោះដែលនាយចឺម ថានឹង​បញ្ឈ​ប់នាយ ត្រឹម​នេះ​មិនឲ្យនាយទៅមើលឃើញស្រីផ្សេង​ទៀតឡើយ។ដោយមិនសំដៅថា​ជា​សង្សារ​ទីប៉ុន្មានឬឈ្មោះអីខ្លះនោះនាយចឺម ធ្លាប់ចេញ​សារ​ដោយ​ដាក់បន្ទុក​ទៅលើ​អតីត​ស​ង្សាររបស់ខ្លួន​ថាសុទ្ធតែចូលមកដើម្បីតែ​ប្រយោជន៍ពី​នាយ ដែលខុសពីម្ចាស់ស្នេហ៍ថ្មី​រប​ស់​នាយនាងសុខគីម គឺជានារីដែលត្រូវចិត្តនាយគ្រប់យ៉ាង​តែម្ដង។​យ៉ាងណានាយចឺម ថា​ម្ដាយរបស់នាយនៅ​ស្រុកណើត​ឯ​ខេត្តកំពង់ស្ពឺនោះចង់ឃើញនាយ រក្សារ​ស្នេហា​ឲ្យ​បាន​យូអង្វែង ប៉ុន្ដែគាត់ក៍មិនដឹងថាម៉េចដែរ​នៅពេលដែលនាយបែក​ពីនាង​ហ្វា ហ្វា នោះ​ព្រោះ​ថាម្ដាយមិនមែនរស់នៅជាមួយនាយ ឡើយហេតុនេះហើយរឿងគូជីវិតគឺមាន​តែ​មនុ​ស្ស​២​នាក់ទើបដឹង​ច្បា​ស់​។នាយចឺម ថាពេលនេះនាយ និងសង្សារថ្មីនាងសុខគីម កំពុងតែ​ចុះ​សម្រុ​ង​គ្នាល្អនិងមិនគិតលើរឿងអតីតកាលដូចគ្នា។តែនាយថារឿងរៀបការគឺនៅត្រូវការពេលវេលាវែងឆ្ងាយណាស់ មិនអាចថាឆ្នាំណាទើបរៀបចំឡើងបានទេ៕

RELATED ARTICLES