Saturday, September 21, 2024
Homeតារាខ្មែរអៀង ចេនឡា៖រំភើបរហូតស្រក់ទឹកភ្នែក ក្រោយ​សម្ដេចតេជោផ្ដល់ថវិការ១ម៉ឺនដុល្លារព្យាបាលជំងឺ

អៀង ចេនឡា៖រំភើបរហូតស្រក់ទឹកភ្នែក ក្រោយ​សម្ដេចតេជោផ្ដល់ថវិការ១ម៉ឺនដុល្លារព្យាបាលជំងឺ

ភ្នំពេញ៖តារាសម្ដែងលោកអៀង ចេនឡា ដែលមានជំងឺចូលទឹកក្នុងសួត នៅរសៀលថ្ងៃទី១៧ខែវិច្ឆិការឆ្នាំ២០២១នេះលោកបាន​លើកម្រាមដៃដប់សំពះដឹងគុណសម្ដេចតេជោហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ក្រោយពីលោក​ទទួល​បានជំនួយនូវទឹកប្រាក់ចំនួន១ម៉ឺនដុល្លារ ដើម្បីព្យាបាលជំងឺ។លោកចេនឡា ថ្លែងថាលោករំភើបខ្លាំងណាស់។លោកថាពិត​ជា​ត្រេកអរគ្មានអ្វីប្រៀបបានឡើយ ព្រោះមិនដែលទទួលបានអំណោយថ្លៃថ្លាបែបនេះពីមុនឡើយ ។លោករៀបរាប់ទាំងទឹកភ្នែក​ថាសម្ដេចតែងតែគិតគូដល់កូនចៅជាពិសេសពេលកូនចៅឈឺសម្ដេចតែងតែជួយឧបត្ថម្ភមិនដែលភ្លេច ។កូនសូមលើកម្រាម​ដៃដប់ជូនពរសម្ដេចពុកនិងក្រុមគ្រួសារជួបប្រទះតែសុខភាពល្អនិងពុទ្ធពរទាំង៤ប្រការដើម្បីឲ្យប្រ​ទេសកម្ពុជាមានសុខ​សន្ដិ​ភាព​ជានិនិច្ច…។

  គូរបញ្ជាក់ថាកាលពីពេលថ្មីនេះលោកអៀង ចេនឡា ដែលគេស្គាល់ថាជាបងប្រុសពិធីករលោកសុខ រ៉ាស៊ី មានបញ្ហាសុខភាព​សួតដ៍ធ្ងន់​ធ្ង ហើយដឹកចូលពេទ្យសង្រ្គោះជាបន្ទាន់ទើបគ្រូពេទ្យបូមទឹកចេញពីសួតបានកន្លះដប។ក្រោយចេញពីពេទ្យលោក​ចេនឡា ដែលចុះស្គមស្លេកស្លាំងនោះបានបន្ដការងារសិល្បៈជាធម្មតាដើម្បីរកលុយព្យាបាលជំងឺ ហើយលោកក៍បានថ្ងូរអត់​ដែល​​បាន​​ជំនួយ​ដូច​តារាដ៍ទៃ​ទៀត ព្រមទាំងតូចចិត្តថាជាតារាម្នាក់ដែរតែគ្មានអ្នកអើពើរ។ប៉ុន្ដែពេលនេះលោកចេនឡា ទទួល​បាន​ថវិការ​ពី​សម្ដេចទាំងទ្វេ​ក្នុងការព្យាយាលជំងឺទើបធ្វើឲ្យត្រេកអររហូតរលីងរលោងស្រក់ទឹកភ្នែក៕

RELATED ARTICLES