ភ្នំពេញ៖តារាសម្ដែងលោកអៀង ចេនឡា ដែលមានជំងឺចូលទឹកក្នុងសួត នៅរសៀលថ្ងៃទី១៧ខែវិច្ឆិការឆ្នាំ២០២១នេះលោកបានលើកម្រាមដៃដប់សំពះដឹងគុណសម្ដេចតេជោហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ក្រោយពីលោកទទួលបានជំនួយនូវទឹកប្រាក់ចំនួន១ម៉ឺនដុល្លារ ដើម្បីព្យាបាលជំងឺ។លោកចេនឡា ថ្លែងថាលោករំភើបខ្លាំងណាស់។លោកថាពិតជាត្រេកអរគ្មានអ្វីប្រៀបបានឡើយ ព្រោះមិនដែលទទួលបានអំណោយថ្លៃថ្លាបែបនេះពីមុនឡើយ ។លោករៀបរាប់ទាំងទឹកភ្នែកថាសម្ដេចតែងតែគិតគូដល់កូនចៅជាពិសេសពេលកូនចៅឈឺសម្ដេចតែងតែជួយឧបត្ថម្ភមិនដែលភ្លេច ។កូនសូមលើកម្រាមដៃដប់ជូនពរសម្ដេចពុកនិងក្រុមគ្រួសារជួបប្រទះតែសុខភាពល្អនិងពុទ្ធពរទាំង៤ប្រការដើម្បីឲ្យប្រទេសកម្ពុជាមានសុខសន្ដិភាពជានិនិច្ច…។



គូរបញ្ជាក់ថាកាលពីពេលថ្មីនេះលោកអៀង ចេនឡា ដែលគេស្គាល់ថាជាបងប្រុសពិធីករលោកសុខ រ៉ាស៊ី មានបញ្ហាសុខភាពសួតដ៍ធ្ងន់ធ្ង ហើយដឹកចូលពេទ្យសង្រ្គោះជាបន្ទាន់ទើបគ្រូពេទ្យបូមទឹកចេញពីសួតបានកន្លះដប។ក្រោយចេញពីពេទ្យលោកចេនឡា ដែលចុះស្គមស្លេកស្លាំងនោះបានបន្ដការងារសិល្បៈជាធម្មតាដើម្បីរកលុយព្យាបាលជំងឺ ហើយលោកក៍បានថ្ងូរអត់ដែលបានជំនួយដូចតារាដ៍ទៃទៀត ព្រមទាំងតូចចិត្តថាជាតារាម្នាក់ដែរតែគ្មានអ្នកអើពើរ។ប៉ុន្ដែពេលនេះលោកចេនឡា ទទួលបានថវិការពីសម្ដេចទាំងទ្វេក្នុងការព្យាយាលជំងឺទើបធ្វើឲ្យត្រេកអររហូតរលីងរលោងស្រក់ទឹកភ្នែក៕



