Sunday, September 22, 2024
Homeតារាខ្មែរខេមរៈ សិរីមន្ដ ៖ស្នេហាកាន់តែរឹងមាំ

ខេមរៈ សិរីមន្ដ ៖ស្នេហាកាន់តែរឹងមាំ

ភ្នំពេញ៖តារាចម្រៀងហង្សមាសលោកខេមរៈ សិរីមន្ដ នៅថ្ងៃបុណ្យអុំទូកកាលពីពេលថ្មីៗ​លោកបាននាំភិរយា​និងកូន​ប្រុស​ស្រីទាំង៣នាក់ទៅបោះតង់នៅលើដីឡូតិ៍របស់លោកនៅខេត្តប៉ោយប៉ែត ជាប់បន្ទាយ​មានជ័យ​ជា​មួយអតិថិជន​របស់ខ្លួន​ហើយតារាដែលជះRolls Royce យ៉ាងកាលីពរូបនេះក៍បង្ហួសតំណើរទៅកម្សាន្ដ​នៅប្រាសាទអង្គរវត្ត​ទឹកដី​ខេត្តសៀម​រាប​ផងដែរ។ខេមរៈ សិរីមន្ដ ថាប្រឹងធ្វើការខ្លះ កំដរគ្រួសារដើរលេងខ្លះជាសុភមង្គលរបស់លោក។

  តាមរយៈរូបភាពខេមរៈ សិរីមន្ដ បង្ហាញពីភាពផ្អែមល្ហែមស្នេហ៍នោះបញ្ជាក់ថា​អតីតតារា​ចម្រៀងសាន់ដេរូបនេះ​កំពុង​តែ​ជោគ​ជ័យទាំងការងារសិល្បៈ,ស្នេហា និងមុខជំនួញព្រមគ្នា​តែម្ដងនៅឆ្នាំ២០២១នេះ។ប៉ុន្ដែមិនទាន់មានដំណឹងថាលោកសិរីមន្ដ នឹង​រៀបគម្រោងយកកូន​ទី៤ឆាប់ៗឡើយ ខណៈដែលកន្លងមកFanបានជម្រុញឲ្យលោកសិរីមន្ដ ហៅប៊ុនថៃ គូតែយក​កូន​ឲ្យ​បាន៤​នាក់ដែរទៅដើម្បីតាមឲ្យស្មើតារាចម្រៀងលោកខាន់ ជេមស៍ ដែលពេល​នេះ​មានកូនដល់ទៅ៤នាក់ធំស្រាងៗអស់ទៅហើយ។ការលើកឡើងបែបនេះដោយសារតែគេឃើញសិរីមន្ដ និងភរិយាអ្នកស្រីគួយ ផល្លី តែងតែបង្ហាញភាពផ្អែមល្ហែមស្នេហ៍ដូចគ្នា​ទៅ​និង​លោក​ព្រាប សុវត្ថិ និងភរិយាលោកអ្នកស្រីឡុង ស្រីមុំ ដែរ។អ្វីដែលកាន់តែគូរឲ្យកត់​សម្គា​ល់​នោះពេលនេះលោកសិរីមន្ដ លើកភរិយាឲ្យធ្វើជាអ្នកដឹកនាំសម្ដែងMVបទល្បីៗ​របស់លោក​នៅហង្សមាសទើបនាំឲ្យអ្នកនាងផល្លី មានឱកាសកាន់​តែច្រើន​ក្នុងការនៅក្បែរស្វាមី​ពិសេស​គឺការជួយរៀបចំទាំងសម្លៀកបំពាក់និងការជ្រើសរើសទីតាំងថតសម្ដែងMV។

  សូមបញ្ជាក់ថាខេមរៈ សិរីមន្ដ បានវ៉ាដាច់អស់តារារួមក្រុមនៅហង្ស​មាសនារយៈពេល​ចុងក្រោយនេះក្រោយពីលោកព្រាប សុវត្ថិ បានចាកចេញទៅGalaxy។ប៉ុន្ដែតាំងពីផ្ទុះតារា​ហង្ស​មាសមួយចំនួនបានកើតកូវីដជាបន្ដបន្ទាប់តាំង​ពីកាលពីខែមីនា​ឆ្នាំ២០២១​នោះសិរីមន្ដ មិនទាន់ចេញច្រៀងសម្ដែងលើឆាកតន្រ្ដី​តាមប៉ុស្ដិ៍ទូរទស្សន៍ដូចមុននោះទេព្រោះ​តែលោកមមាញឹក​រកស៊ីផ្នែកអចលនទ្រព្យ តែបទចម្រៀងនៅតែមានចេញជាបន្ដបន្ទាប់។សិរីមន្ដ បានឲ្យ​ដឹង​ថាលោកត្រូវបានអ្នកដឹកនាំកម្មវិធី​ប្រគុំតន្រ្ដីនៅឆាកទូរទស្សន៍ហង្សមាសចង់ឲ្យឡើងច្រៀងស្ទើរៀងរាល់សប្ដាហ៍ តែលោកសុំអធ្យាស្រ័យព្រោះរងចាំពេល​វេលា​សមស្រប​ណា​មួយទើបចេញច្រៀងសម្ដែងជាធម្មតា​ដូចមុន។ទាក់ទងរឿងគេសង្ស័យថា​លោកត្រៀម​ចេញពី​ហង្សមាស​ចូល​Galaxy​នោះត្រូវបានសិរីមន្ដ អះអាងថាបច្ចុប្បន្នលោកជាតារា​ជាប់​កុង​ត្រានៅហង្សមាសនឹងមាន​គម្រោងធ្វើការងារជាច្រើន​ទៀតជាមួយផលិតកម្ម។ប៉ុន្ដែសម្រាប់ថ្ងៃអនាគតលោកថាគ្មានអ្នកណាដឹងមុនថាមានរឿងអ្វីកើតឡើងនោះទេ៕

RELATED ARTICLES