Sunday, September 22, 2024
Homeតារាខ្មែរនៅ ស៊ីនឿន ៖ការប្រពន្ធថ្ងៃទី២២ខែធ្នូ

នៅ ស៊ីនឿន ៖ការប្រពន្ធថ្ងៃទី២២ខែធ្នូ

ភ្នំពេញ៖តារាចម្រៀងហង្សមាសលោកនៅ ស៊ីនឿន នឹងដឹកដៃកំពូលស្នេហ៍ជានារីអាណិកជន​ខ្មែរ​​មក​ពីអាមេរិក​អ្នកនាង​ដូ​មី​និក(Dominique Som)រៀបការនៅថ្ងៃទី២២ខែធ្នូឆ្នាំ២០២២ ខាង​មុខនេះ​ហើយ ដែលមង្គលការ​នោះ​រៀប​ចំនៅ​សណ្ឋាគា​សូហ្វី​តែល ក្រុងភ្នំពេញ​មាន​ការចូល​រួម​ពី​សិ​ល្បករ​​រួមអាជីពជាច្រើនផងដែរ។ទោះជាយ៉ាងណាលោកស៊ីនឿន មិនទាន់ប្រាប់ទេ​ថា​តើ​ក្រោយរៀបការ​រួចលោកនិងភរិយានឹងចេញទៅរស់នៅអាមេរិក​ឬបន្ដនៅស្រុកខ្មែរជា​អចិន​ត្រេយ៍នោះ។

នៅ ស៊ីនឿន បានប្រាប់យ៉ាងខ្លីកាលពីថ្ងៃទី២៨វិច្ឆិការ ថាលោកពិតជាត្រូវចូលរោងការ​នៅថ្ងៃទី២២ខែធ្នូឆ្នាំ២០២១ ខាងមុខនេះ​មែនដែលពិធីនោះនឹងធ្វើនៅសណ្ឋាគា​សូហ្វីតែល​ក្រុងភ្នំពេញ។លោកថាដោយសារ​តែកំពុងបើករថយន្ដ​ដតាមផ្លូវអត់សូវ​មានសេវ៉ាទូរស័ព្ទទើបពិបាកនិយាយគ្នា តែមង្គលការរបស់លោកស្វាគមន៍អ្នកសារព័ត​មានចូលរួមយកព័តមាន​ដោយ​សេរី។

  នៅ ស៊ីនឿន បានភ្ជាប់ពាក្យជាមួយអ្នកនាងDominique Som កាលពីថ្ងៃទី២៨ខែធ្នូ​ឆ្នាំ​២០១៨ ហើយអ្នកទាំង២​បានលើកមង្គល​ការជាច្រើន​លើកច្រើនសារដោយសារតែកូវីដ។ទើប​តែថ្មីៗនេះទេដែលលោកស៊ីនឿន បានដឹកដៃអនាគតប្រពន្ធទៅថត​Pre-Wedding ហើយ​ប្រ​កាស​ចូល​រោងការនៅ​ពេលដែលស្ថានភាពកូវីដទើបតែបានប្រសើរនេះ។លោកស៊ីនឿន ធ្លាប់ប្រាប់ថា​ទោះ​ជាលោកមានប្រពន្ធក្ដីតែនៅបន្ដអាជីពចម្រៀងជាធម្មតា ព្រោះគូដណ្ដឹង​របស់​លោកក៍ស្រលាញ់សិល្បៈដែរ។

  គូរបញ្ជាក់ថាអតីតតារាចម្រៀងផលិតកម្មស្វាងតារាលោកនៅ ស៊ីនឿន ដែលមកទើរ​នៅ​ហង្សមាសនេះហាក់មានកេរ្ដិ៍ឈ្មោះ​នៅទ្រឹងនារយៈ​ពេលចុងក្រោយព្រោះមិនសូវមាន​បទ​ចម្រៀងចេញច្រើននោះទេ។តែស៊ីនឿន ថាលោកនៅតែជា​តារាហង្ស​មាសដដែល នឹងគ្មាន​គម្រោងដើរ​ចេញពីផលិតកម្មមួយនេះទេ។ប្រភពបានឲ្យដឹងថាអនាគតប្រពន្ធស៊ីនឿន ជានារី​មានទ្រព្យ ហើយក្រោយពួកគេក្លាយទៅជាប្ដីប្រពន្ធស្របច្បាប់នោះស៊ីនឿន នឹងចេញចូលទៅ​អាមេរិក​ច្រើនជាងខ្មែរជាមិនខាន​ព្រោះ​ភរិ​យាលោក​មានផ្ទះនៅទីនោះ។ប៉ុន្ដែតាំងពីក្រោយ​ភ្ជាប់ពាក្យម្លេះដែលស៊ីនឿន និងគូស្នេហ៍បានទិញផ្ទះនៅភ្នំពេញរស់នៅជុំគ្នា​យ៉ាងមានក្ដីសុខ​មុន​ដឹកដៃគ្នា​រៀបការដែលគ្រោងចំណាយទឹកប្រាក់អស់ជាច្រើនម៉ឺនដុល្លារ៕

RELATED ARTICLES