Friday, September 20, 2024
Homeព័ត៌មានអន្តរជាតិអេមីរ៉ាត់អារ៉ាប់រួមទិញយន្តហោះចម្បាំងពីបារាំង៨០គ្រឿង

អេមីរ៉ាត់អារ៉ាប់រួមទិញយន្តហោះចម្បាំងពីបារាំង៨០គ្រឿង

យោងតាមទីភ្នាក់ងារសារព័ត៌មានបារាំង AFP ចេញផ្សាយកាលពីថ្ងៃសៅរ៍ទី ៤ ធ្នូ ២០២១ បានអោយដឹងថា ប្រទេសអេមីរ៉ាត អារ៉ាប់រួមនិងបារាំងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញយន្តហោះចម្បាំង Rafale 80 គ្រឿង និងឧទ្ធម្ភាគចក្រយោធា12 គ្រឿង ក្នុងតម្លៃ 19 ពាន់លានដុល្លារ។ ការបញ្ជាទិញថ្មីនេះនឹងជំនួសយន្តហោះ 60 Mirage 2000-9 របស់ UAE ដែលបាន ទិញក្នុងឆ្នាំ 1998 ហើយកើតឡើង 10 ឆ្នាំបន្ទាប់ពីការចរចារដែលធ្វើឡើងដោយអតីតប្រធានាធិបតីបារាំងលោកនីកូឡាស់ សាកូហ្ស៊ី (Nicolas Sarkozy) ។ ការចុះកិច្ចព្រមព្រៀងទិញអាវុធដ៏ធំបំផុតមិនធ្លាប់មានកាលពីថ្ងៃសុក្រ ត្រូវបានធ្វើឡើង ខណៈ ដែលប្រធានាធិបតីបារាំងលោកអ៊ីម៉ានូអែលម៉ាក្រុនបំពេញដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃទៅកាន់ប្រទេសឈូងសមុទ្រហើយលោកនឹងធ្វើទស្សនកិច្ចនៅកាតា និងអារ៉ាប៊ីសាអូឌីតផងដែរ។

ប្រទេសអេមីរ៉ាត់អារ៉ាប់រួមដែលសម្បូរធនធានដែលជាអតិថិជនធំបំផុតរបស់ឧស្សាហកម្មការពារជាតិបារាំងក៏បានចុះហត្ថលេខាលើការបញ្ជាទិញឧទ្ធម្ភាគចក្រដឹកជញ្ជូនយោធា Caracalចំនួន12គ្រឿងក្នុងតម្លៃសរុបជាង១៩ពាន់លានដុល្លារ។ ប្រធានាធិប តីបារាំងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថានេះគឺជាលទ្ធផលនៃភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរដែលពង្រឹងសមត្ថភាពរបស់ពួកគេក្នុងការធ្វើសកម្មភាពរួមគ្នាដើម្បីស្វ័យភាព និងសន្តិសុខរបស់ពួកគេ។ រដ្ឋមន្ត្រីការពារជាតិបារាំង លោក Florence Parly បានហៅកិច្ចព្រមព្រៀងនេះថាជាប្រវត្តិសាស្ត្រ ដែលនឹងរួមចំណែក ដោយផ្ទាល់ដល់ស្ថិរភាពក្នុងតំបន់។ ម៉ូដែល F4 Rafales ដែល​បច្ចុប្បន្ន​ស្ថិត​ក្រោម​ការ​អភិវឌ្ឍ​នឹង​ត្រូវ​បាន​ផ្តល់​ជូន​ចាប់ពី​ឆ្នាំ 2027។ មូលនិធិទ្រព្យសម្បត្តិអធិបតេយ្យ Mubadala របស់ទីក្រុង Abu Dhabiក៏បានសន្យាទឹកប្រាក់ចំនួន៩ពាន់លានដុល្លារ សម្រាប់ការវិនិយោគនៅ ក្នុងអាជីវកម្ម របស់ បារាំងខណៈដែលអាជ្ញាប័ណ្ណរបស់សាខារដ្ឋធានី UAE នៃវិចិត្រសាលសិល្បៈ Louvre ត្រូវបានបន្តរយៈពេល 10 ឆ្នាំដល់ឆ្នាំ 2047។អេមីរ៉េតគឺជាអតិថិជនដ៏ធំបំផុតទីប្រាំសម្រាប់ឧស្សាហកម្មការពារជាតិបារាំងជាមួយនឹងជាង៦ពាន់លានដុល្លារពីឆ្នាំ 2011-2020 ។ នេះបើយោងតាមរបាយការណ៍របស់សភា៕

RELATED ARTICLES