ភ្នំពេញ៖ស្រីស្រស់ប៉ាច គីមមួយ អាចចាត់ទុកថាជាតារាដែលមានសម្រស់ស្អាតគូរឲ្យចាប់អារម្មណ៍ម្នាក់ព្រោះសាច់សខ្ចីដូចបណ្ដូលចេកហើយថែមទាំងពូកែរាំគូឲ្យក្នក់ក្នាញ់ទៀតផងទើបធ្វើឲ្យនារីដ៍តូចច្រឡឹងរូបនេះបានក្លាយទៅជាគោលដៅឬមុខសញ្ញានៃការតាមប្រមាញ់ស្នេហ៍ពីសំណាក់មន្រ្ដីធំៗជាច្រើន។យ៉ាងណាគីមមួយ ម្នាក់នេះគឺខុសពីតារាស្រីមួយចំនួនដែលពួកគេបន់ឲ្យមានមន្រ្ដីធំៗស្រលាញ់និងអាលបានកាដូលុយ ឡាន និងវីឡារជាថ្នូរស្នេហា តែម្ចាស់បទ”កាឌឹបៗដាក់”វិញមិនដែលរំភើបឬជ្រួលជ្រើមនិងលុយដុល្លារដែលគេយកជម្លធ្វើនុយស្ទួចបេះដូងនាងឡើយ។ផ្ទុយទៅវិញគីមមួយ បានប្រកាសជំហ និងនិយាយដោយត្រង់ៗថាបើបុរសអាយុចាប់ពី៤០ឆ្នាំឡើងកុំបាច់តាមស្នេហានាងអីគឺនាងគ្មានអារម្មណ៍ឡើយ។អ្នកមេម៉ាយសាច់សខ្ចីគ្មានកូន១គ្រាប់រូបនេះថែមទាំងថារឿងមានគេចិញ្ចឹមមិនមែនស្រួលដូចគេគិតឡើយ ហេតុនេះហើយនាងគ្មានបំណងប្រាថ្នាមួយនេះទេ។ប៉ុន្ដែអ្វីដែលចម្លែកគីមមួយ ថាឃើញគេជិះរថយន្ដLexus Lx570 និងRange Rover ជាដើមនោះនាងក៍មានចិត្តចង់ជិះដូចតែគេដែរ ទើបការវាចារបែបនេះនាំឲ្យមិត្តរួមអាជីពប្រាប់ទៅគីមមួយ វិញថាបើស្រលាញ់តែប្រុសក្មេងៗអីចឹងម៉េចបានឡានទំនើបៗហ្នុងជិះទៅ?តែគីមមួយ មិនក្វល់ឬផ្លាស់ប្ដូរជំហរបស់ខ្លួនឡើយ។



ប៉ាច គីមមួយ ស្ថិតក្នុងចំណោមតារាល្បីៗដែលស្រលាញ់តែប្រុសក្មេងមានដូចជានាងសុខ សោម៉ាវត្តី ,ហ៊ិន ច័ន្ទនីរ័ត្ន និងរ៉ាប៊ីជាដើម។ក្រៅពីជិះរថយន្ដម៉ាកPrius តម្លៃត្រឹមជាង១ម៉ឺនដុល្លារនោះគីមមួយ នៅទទួលបន្ទុកធំមួយទៀតនោះគឺការបង់រំលស់ផ្ទះ១ល្វែងនៅក្បែរស្ពានដែកចំការដូង ខណ្ឌជ័យដែលមានរយៈពេល១០ឆ្នាំឯណ្ណោះ។តែគេជឿរថាគីមមួយ រំលស់ផ្ទះនោះជាមួយលោករតនៈ មុនពេលពួកគេដឹកដៃគ្នាចូលរោងការ បើទោះជានាងធ្លាប់ច្រានចោលដំណឹងនេះក្ដី។មហាជនរងចាំមើលថាតើនាងគីមមួយ នឹងហ៊ានដឹកដៃរតនៈ រៀបការនៅពេលស្ងាត់កូវីដខាងមុខនេះដូចលោកនៅ ស៊ីនឿន និងវ៉ាន់ នីឡា ដែរឬទេ?ទាក់ទងរឿងនេះលោករតនៈ ធ្លាប់បានឆ្លើយទាំងរដាក់រដុបប្រាប់អ្នកកាសែតថារឿងលោកនិងអូនគីមមួយ ទុកឲ្យគេតាមដានតទៅទៀតចុះថានឹងមានរឿងអ្វីកើតឡើងអីចឹងលោកសូមមិននិយាយឲ្យច្បាស់ៗនោះទេ តែគេអាចមើលលើសកម្មភាពលោកនិងគូស្នេហ៍បាន។



ប៉ាច គីមមួយ ហាក់នៅទ្រឹងនៅរយៈពេលចុងក្រោយនេះក្រោយអស់ជំនួយពីកំពូលតារាចម្រៀងព្រាប សុវត្ថិ បន្ទាប់ពីអតីតតារាហង្សមាសរូបនេះបានងាកទៅចាប់ដៃជាមួយស្រីស្រស់តន់ ច័ន្ទសីម៉ា ធ្វើឲ្យហង្សមាសចាប់គីមមួយ ឲ្យច្រៀងសម្ដែងឆ្លងឆ្លើយជាមួយសង្សារតែបទទាំងនោះមិនសូវបានជោគជ័យឡើយ៕



