Tuesday, September 17, 2024
Homeតារាខ្មែរប៉ាច គីមមួយ ៖ប្រុសស្អាតសំខាន់ជាងលុយ!

ប៉ាច គីមមួយ ៖ប្រុសស្អាតសំខាន់ជាងលុយ!

ភ្នំពេញ៖ស្រីស្រស់ប៉ាច គីមមួយ អាចចាត់ទុកថាជាតារាដែលមានសម្រស់​ស្អាតគូរឲ្យចាប់​អារ​ម្មណ៍​ម្នាក់ព្រោះសាច់​សខ្ចី​ដូចបណ្ដូលចេកហើយថែមទាំង​ពូកែរាំគូឲ្យក្នក់ក្នាញ់ទៀតផងទើប​ធ្វើឲ្យនារីដ៍តូចច្រឡឹងរូបនេះ​បានក្លាយទៅជា​គោលដៅ​ឬមុខសញ្ញានៃការតាមប្រមាញ់ស្នេហ៍ពីសំណាក់មន្រ្ដីធំៗជាច្រើន។យ៉ាងណាគីមមួយ ម្នាក់នេះគឺខុសពីតារាស្រីមួយចំនួន​ដែលពួក​គេបន់ឲ្យមានមន្រ្ដីធំៗស្រលាញ់និងអាលបានកាដូលុយ ឡាន និងវីឡារជាថ្នូរស្នេហា តែម្ចាស់​បទ”កាឌឹបៗដាក់”វិញមិនដែលរំភើបឬជ្រួលជ្រើមនិងលុយដុល្លារដែលគេយកជម្លធ្វើនុយស្ទួចបេះដូងនាងឡើយ។ផ្ទុយទៅវិញគីមមួយ បាន​ប្រកាសជំហ និងនិយាយដោយត្រង់ៗថា​បើ​បុរសអាយុ​ចាប់ពី៤០ឆ្នាំឡើងកុំបាច់តាមស្នេហានាងអីគឺនាង​គ្មានអារម្មណ៍ឡើយ។អ្នកមេម៉ាយ​សាច់សខ្ចីគ្មានកូន១គ្រាប់រូបនេះថែមទាំងថារឿងមានគេចិញ្ចឹមមិនមែនស្រួលដូចគេគិតឡើយ ហេតុនេះ​ហើយនាង​គ្មានបំណងប្រាថ្នាមួយនេះទេ។ប៉ុន្ដែអ្វីដែលចម្លែកគីមមួយ ថាឃើញ​គេ​ជិះ​រថយន្ដLexus Lx570 និងRange Rover ជាដើមនោះ​នាងក៍មានចិត្តចង់ជិះដូចតែគេដែរ ទើប​ការ​វាចារបែបនេះនាំឲ្យមិត្តរួមអាជីពប្រាប់ទៅគីមមួយ វិញថាបើស្រលាញ់តែប្រុសក្មេង​ៗអីចឹង​ម៉េច​​បានឡានទំនើបៗហ្នុងជិះទៅ?តែគីមមួយ មិនក្វល់ឬផ្លាស់ប្ដូរជំហរបស់ខ្លួនឡើយ។

  ប៉ាច គីមមួយ ស្ថិតក្នុងចំណោមតារាល្បីៗដែលស្រលាញ់​តែប្រុសក្មេងមានដូចជានាង​សុខ សោម៉ាវត្តី ,ហ៊ិន ច័ន្ទនីរ័ត្ន និង​រ៉ាប៊ីជាដើម។ក្រៅពីជិះរថយន្ដម៉ាកPrius តម្លៃត្រឹមជាង១ម៉ឺន​ដុល្លារ​នោះគីមមួយ នៅទទួលបន្ទុកធំមួយ​ទៀតនោះគឺ​ការបង់​រំលស់​ផ្ទះ១ល្វែងនៅក្បែរស្ពាន​ដែកចំការដូង ខណ្ឌជ័យដែលមានរយៈពេល១០ឆ្នាំឯណ្ណោះ។តែគេជឿរថាគីមមួយ រំលស់ផ្ទះ​នោះជាមួយលោករតនៈ មុនពេលពួកគេដឹកដៃគ្នាចូលរោងការ បើទោះជានាងធ្លាប់ច្រាន​ចោ​ល​​​ដំណឹងនេះក្ដី។មហាជនរង​ចាំមើលថាតើនាងគីមមួយ នឹងហ៊ានដឹកដៃរតនៈ រៀបការនៅ​ពេលស្ងាត់កូវីដខាងមុខនេះដូចលោកនៅ ស៊ីនឿន និងវ៉ាន់ នីឡា ដែរឬទេ?ទាក់ទងរឿងនេះ​លោក​រតនៈ ធ្លាប់បានឆ្លើយទាំងរដាក់រដុបប្រាប់អ្នកកាសែតថារឿងលោកនិងអូនគីមមួយ ទុកឲ្យគេ​តាម​ដានតទៅទៀតចុះថានឹងមានរឿងអ្វីកើត​ឡើងអីចឹងលោកសូមមិននិយាយឲ្យ​ច្បាស់ៗ​នោះ​​ទេ តែគេ​អាចមើលលើស​កម្ម​ភាព​លោកនិងគូស្នេហ៍បាន។

ប៉ាច គីមមួយ ហាក់នៅទ្រឹងនៅរយៈពេលចុងក្រោយនេះក្រោយអស់​ជំនួយពីកំពូល​តារា​ចម្រៀង​ព្រាប សុវត្ថិ បន្ទាប់ពីអតីត​តារាហង្សមាសរូបនេះបានងាក​ទៅចាប់ដៃជាមួយស្រី​ស្រស់​តន់ ច័ន្ទសីម៉ា ធ្វើឲ្យហង្សមាសចាប់គីមមួយ ឲ្យច្រៀងសម្ដែងឆ្លង​ឆ្លើយជាមួយសង្សារ​តែបទទាំងនោះមិន​សូវ​បានជោគជ័យឡើយ៕

RELATED ARTICLES