Friday, September 20, 2024
Homeតារាខ្មែររ៉េត ស៊ូហ្សាណា ៖ចង់ក្ដាប់ទីផ្សារសិល្បៈគ្រប់ច្រក

រ៉េត ស៊ូហ្សាណា ៖ចង់ក្ដាប់ទីផ្សារសិល្បៈគ្រប់ច្រក

 ភ្នំពេញ៖រ៉េត ស៊ូហ្សាណា ត្រូវបានគេមើលឃើញថាទីផ្សារសិល្បៈរបស់​នាងហាក់កាន់តែ​ទូ​លាយ​​​ជាងតារាវ័យក្មេង​រួមអាជីព​នៅ​ហង្សមាស​ព្រោះពេលនេះនាងក្ដោបក្ដាប់​ការងារសិល្បៈ​ស្ទើតែគ្រប់ច្រក ខណៈដែលតារាខ្លះនៅហង្សមាសគ្មានឱកាស។ស៊ូហ្សាណា ជាតួឯក​ក្នុងភាព​យន្ដភាគនៅហង្សមាសជាបន្ដបន្ទាប់ និងចេញច្រៀងស្ទើរៀងរាល់សប្ដាហ៍ហើយអ្វីដែលនាង​អាចរកប្រាក់ចំណូលបានខ្ពស់នោះគឺការធ្វើជាBA ឲ្យក្រុមហ៊ុនធំៗដែលមានតម្លៃខ្លួន​រាប់ម៉ឺន​ដុល្លារ​ពីការចុះកុងត្រាម្ដងៗ​ដែលនេះអាចបញ្ជាក់​ថាអាជីពសិល្បៈរបស់នាងអាចរកប្រាក់​ចំ​ណូលខ្ពស់ជាងតារាដ៍ទៃទៀតទោះជា​ពួកគេមានបទពិ​សោ​ធន៍យូឆ្នាំជាងនាងក្ដី។ចំណុចពិសេសរបស់រ៉េត ស៊ូហ្សាណា ដែលតារាស្រីផ្សេងៗទៀតពិបាកយក​ឈ្នះនាងនោះគឺត្រូវបាន​លោក​​មិញ សុធីវណ្ណ ធ្លាប់អះអាងថានៅលើរូបសម្រស់និងការច្រៀង​ជាភាសារបរទេសដែលមាន​គេ​ចាប់​អារម្មណ៍ច្រើន​លើផ្នែក​ទាំង២ខាងលើនេះ។ទោះជាយ៉ាងណាស៊ូហ្សាណា មិនទាន់អាចធ្វើ​ព្យុះ​ភ្លៀងនៅហង្សមាសតាមរយៈការ​វាយលុក​ទីផ្សារ​បទចម្រៀងខ្មែរនោះទេ ហើយលោក​សុ​ធីវណ្ណ ធ្លាប់សម្ដែងការយល់ឃើញថានាងត្រូវការ​ពេលវេលាច្រើនទៀតបើសិន​ចង់​ឡើងដល់កំ​ពូល​ដូចឱក សុគន្ធកញ្ញា ដែរ។

  រ៉េត ស៊ូហ្សាណា បានបង្ហាញជីវភាពធូធានៅរដូវកូវីដនេះតាមរយៈការ​ទិញផ្ទះ២ជុង​ដែល​​មានតម្លៃខ្ទង់ជាង២០ម៉ឺនដុល្លារ,ទិញ​រថយន្ដទំនើប​ម៉ាកJeep Rubicon និងបើក​ហាង​សម្លៀកបំពាក់ដែលការសម្រេចបំណងធំដល់ទៅ​៤ព្រមគ្នានេះត្រូវបានគេ​ប្រ​មាណថានាងចំណាយលុយក្បែរកន្លះលានដុល្លារទៅហើយ។យ៉ាងណាស៊ូហ្សាណា បានគេច​ផុតពី​ការ​សង្ស័យ​ថានាងមាន​គូស្នេហ៍​ជួយឧបត្ថម្ភដូចតារាផ្សេងៗទៀតព្រោះសម្អាងថាហ្សាណា មានជីវភាពធូធាតាំងពីមុនចូលសិល្បៈម្លេះ ខណៈដែល​អាជីព​សិល្បៈ​របស់នាងបើទោះ​ជាទើប​តែប្រឡូកជោគជាំជាង៣ឆ្នាំក្ដី ប៉ុន្ដែមុនផ្ទុះកូវីដតារាធ្មេញចំពើសរូបនេះអាចរក​ប្រាក់​ចំណូល​បានជាច្រើនម៉ឺនដុល្លារក្នុង១ឆ្នាំៗ។

អ្វីដែលធ្វើឲ្យគេកាន់តែជឿជាក់លើហ្សាណា ថាគ្មានជំនួយ​ពី​គូស្នេហ៍នោះព្រោះ​តែនាងជាតារាម្នាក់ដែលត្រូវឪពុកម្ដាយតាម​ការពារគ្រប់ពេលវេលា ហើយ​ប្រសិនបើនាងប៉ៈរឿងអាស្រូវស្នេហា​ណាមួយនេះ​ក្រុមគ្រួសារ​នាងនឹង​មិន​អនុញ្ញាត្តិឲ្យ​ស្រី​ស្រស់​លេងសិល្បៈតទៅទៀតឡើយ។ប៉ុន្ដែយ៉ាងណាកាលពីពាក់​កណ្ដាលឆ្នាំ២០​២០​ហ្សា​ណា បង្ហាញ​សញ្ញាមានគូ​ស្នេហ៍រួច​ហើយ​តែនាងលាក់មុខ​ប្រុសនោះដោយ​បញ្ចេញ​​រូបភាពគ្រាន់តែកាន់ដៃគ្នាប៉ុណ្ណោះ។ទស្សនិកជនរងចាំមើលថាតើនាងស៊ូហ្សាណា អាច​ក្លាយជាតារាតែម្នាក់គត់ដែលរៈក្នុងសិល្បៈ​ហើយគេចរឿងអាស្រូវ​ស្នេហ៍​បានរហូត?

RELATED ARTICLES