ភ្នំពេញ៖រ៉េត ស៊ូហ្សាណា ត្រូវបានគេមើលឃើញថាទីផ្សារសិល្បៈរបស់នាងហាក់កាន់តែទូលាយជាងតារាវ័យក្មេងរួមអាជីពនៅហង្សមាសព្រោះពេលនេះនាងក្ដោបក្ដាប់ការងារសិល្បៈស្ទើតែគ្រប់ច្រក ខណៈដែលតារាខ្លះនៅហង្សមាសគ្មានឱកាស។ស៊ូហ្សាណា ជាតួឯកក្នុងភាពយន្ដភាគនៅហង្សមាសជាបន្ដបន្ទាប់ និងចេញច្រៀងស្ទើរៀងរាល់សប្ដាហ៍ហើយអ្វីដែលនាងអាចរកប្រាក់ចំណូលបានខ្ពស់នោះគឺការធ្វើជាBA ឲ្យក្រុមហ៊ុនធំៗដែលមានតម្លៃខ្លួនរាប់ម៉ឺនដុល្លារពីការចុះកុងត្រាម្ដងៗដែលនេះអាចបញ្ជាក់ថាអាជីពសិល្បៈរបស់នាងអាចរកប្រាក់ចំណូលខ្ពស់ជាងតារាដ៍ទៃទៀតទោះជាពួកគេមានបទពិសោធន៍យូឆ្នាំជាងនាងក្ដី។ចំណុចពិសេសរបស់រ៉េត ស៊ូហ្សាណា ដែលតារាស្រីផ្សេងៗទៀតពិបាកយកឈ្នះនាងនោះគឺត្រូវបានលោកមិញ សុធីវណ្ណ ធ្លាប់អះអាងថានៅលើរូបសម្រស់និងការច្រៀងជាភាសារបរទេសដែលមានគេចាប់អារម្មណ៍ច្រើនលើផ្នែកទាំង២ខាងលើនេះ។ទោះជាយ៉ាងណាស៊ូហ្សាណា មិនទាន់អាចធ្វើព្យុះភ្លៀងនៅហង្សមាសតាមរយៈការវាយលុកទីផ្សារបទចម្រៀងខ្មែរនោះទេ ហើយលោកសុធីវណ្ណ ធ្លាប់សម្ដែងការយល់ឃើញថានាងត្រូវការពេលវេលាច្រើនទៀតបើសិនចង់ឡើងដល់កំពូលដូចឱក សុគន្ធកញ្ញា ដែរ។
រ៉េត ស៊ូហ្សាណា បានបង្ហាញជីវភាពធូធានៅរដូវកូវីដនេះតាមរយៈការទិញផ្ទះ២ជុងដែលមានតម្លៃខ្ទង់ជាង២០ម៉ឺនដុល្លារ,ទិញរថយន្ដទំនើបម៉ាកJeep Rubicon និងបើកហាងសម្លៀកបំពាក់ដែលការសម្រេចបំណងធំដល់ទៅ៤ព្រមគ្នានេះត្រូវបានគេប្រមាណថានាងចំណាយលុយក្បែរកន្លះលានដុល្លារទៅហើយ។យ៉ាងណាស៊ូហ្សាណា បានគេចផុតពីការសង្ស័យថានាងមានគូស្នេហ៍ជួយឧបត្ថម្ភដូចតារាផ្សេងៗទៀតព្រោះសម្អាងថាហ្សាណា មានជីវភាពធូធាតាំងពីមុនចូលសិល្បៈម្លេះ ខណៈដែលអាជីពសិល្បៈរបស់នាងបើទោះជាទើបតែប្រឡូកជោគជាំជាង៣ឆ្នាំក្ដី ប៉ុន្ដែមុនផ្ទុះកូវីដតារាធ្មេញចំពើសរូបនេះអាចរកប្រាក់ចំណូលបានជាច្រើនម៉ឺនដុល្លារក្នុង១ឆ្នាំៗ។
អ្វីដែលធ្វើឲ្យគេកាន់តែជឿជាក់លើហ្សាណា ថាគ្មានជំនួយពីគូស្នេហ៍នោះព្រោះតែនាងជាតារាម្នាក់ដែលត្រូវឪពុកម្ដាយតាមការពារគ្រប់ពេលវេលា ហើយប្រសិនបើនាងប៉ៈរឿងអាស្រូវស្នេហាណាមួយនេះក្រុមគ្រួសារនាងនឹងមិនអនុញ្ញាត្តិឲ្យស្រីស្រស់លេងសិល្បៈតទៅទៀតឡើយ។ប៉ុន្ដែយ៉ាងណាកាលពីពាក់កណ្ដាលឆ្នាំ២០២០ហ្សាណា បង្ហាញសញ្ញាមានគូស្នេហ៍រួចហើយតែនាងលាក់មុខប្រុសនោះដោយបញ្ចេញរូបភាពគ្រាន់តែកាន់ដៃគ្នាប៉ុណ្ណោះ។ទស្សនិកជនរងចាំមើលថាតើនាងស៊ូហ្សាណា អាចក្លាយជាតារាតែម្នាក់គត់ដែលរៈក្នុងសិល្បៈហើយគេចរឿងអាស្រូវស្នេហ៍បានរហូត?