Friday, September 20, 2024
Homeព័ត៌មានអន្តរជាតិUNនិងUSបានត្រឹមថ្កោលទោស ខណៈយោធា ដុតសម្លាប់មនុស្សទាំងរស់

UNនិងUSបានត្រឹមថ្កោលទោស ខណៈយោធា ដុតសម្លាប់មនុស្សទាំងរស់

សហរដ្ឋអាមេរិកនិងអង្គការសហប្រជាជាតិបានថ្កោលទោសរបបយោធាមីយ៉ាន់ម៉ាបន្ទាប់ពីទទួលបានរបាយការណ៍ ដ៏គួរឱ្យទុកចិត្តនិងឈឺចាប់នៃការសម្លាប់អ្នកភូមិ 11 នាក់ រួមទាំងកុមារ ។ក្រសួងការបរទេសអាមេរិក និងសេចក្តីថ្លែង ការណ៍របស់អគ្គលេខាធិការអង្គការសហប្រជាជាតិបានកើតឡើង ខណៈដែលប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនិងអ្នកស្រុក បាននិយាយថា ទាហានរដ្ឋាភិបាល បានចាប់មនុស្ស 11 នាក់ពីភូមិ Dontaw ក្នុងតំបន់ Sagaing បន្ទាប់ពីការវាយប្រហារ ដោយគ្រាប់មីននិងគ្រាប់បែកលើក្បួនយោធាមួយថ្ងៃមុន។

ជនស៊ីវិលជាង 2000 នាក់មកពីភូមិប្រហែល 10 ក្នុងតំបន់ Sagaingត្រូវបានបង្ខំឱ្យភៀសខ្លួនចេញពីផ្ទះរបស់ពួកគេដោយសារ តែការវាយឆ្មក់និងការបាញ់ផ្លោងរបស់យោធាមីយ៉ាន់ម៉ា។លោក Ned Price អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបាននិ យាយកាលពីថ្ងៃព្រហស្បតិ៍ថាយើងមានការខឹងសម្បារចំពោះរបាយការណ៍ដ៏គួរឱ្យទុកចិត្ត និងឈឺចាប់ដែលបានផ្សាយថា យោធាភូមាបានចងអ្នកភូមិ 11 នាក់ រួមទាំងកុមារផងដែរ នៅភាគពាយព្យនៃប្រទេសភូមា ហើយបានដុតពួកគេទាំងរស់ ។

អ្នកភូមិម្នាក់ថ្លែងទៅកាន់ AFP ក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះថា គាត់បានឃើញ សាកសពដេកស្លាប់ដោយចងដៃនៅ មានផ្សេងនៅឡើយបន្ទាប់ពីទាហានចាកចេញពីភូមិ។ចំណែកឯវីដេអូមួយដែលត្រូវបានគេបង្ហោះលើបណ្តាញសង្គមបាន បង្ហាញពីសាកសពឆេះយ៉ាងសន្ធោសន្ធៅដេកលើដី។សំឡេងមួយក្នុងឃ្លីបនេះនិយាយថា “វាធ្វើឲ្យយើងទាំងអស់គ្នាឈឺចាប់… ពួកគេមើលទៅមិនដូចមនុស្ស ។ជាមួយគ្នានេះដែរអ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហ ប្រជាជាតិលោក AntonioGuterresបាននិយាយ កាលពីថ្ងៃព្រ ហស្បតិ៍ថាលោកមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះរបាយការណ៍ នៃការសម្លាប់ មនុស្ស១១នាក់…ដែលត្រូវបានរាយការណ៍ ថាត្រូវបានបាញ់និងដុតដោយយោធា។

របាយការណ៍គួរឱ្យទុកចិត្តបានបង្ហាញថា កុមារប្រាំនាក់ស្ថិតក្នុងចំណោមមនុស្សទាំងនោះដែលត្រូវបានគេសម្លាប់។យោងតាម របាយការណ៍របស់សមាគមជំនួយសម្រាប់អ្នកទោសនយោបាយ (AAPP) បានឱ្យដឹងថា គិតត្រឹមថ្ងៃសុក្រទី១០ធ្នូ នេះមនុស្ស 1318នាក់ត្រូវបានសម្លាប់ដោយកងកម្លាំងរបបនេះ ចាប់តាំងពីរដ្ឋប្រហារថ្ងៃទី 1 ខែកុម្ភៈ។AAPP បាននិយាយថាមនុស្ស10,793នាក់ផ្សេងទៀតរួមទាំងមេដឹកនាំរដ្ឋាភិបាលជាប់ ឆ្នោតតាមបែបប្រជាធិបតេយ្យត្រូវបានចាប់ខ្លួនដោយរបបយោធា៕

RELATED ARTICLES