Friday, September 20, 2024
Homeព័ត៌មានអន្តរជាតិBioNTech និង Pfizer បីដូស អាចកម្ទេច អូមីក្រុនបាន

BioNTech និង Pfizer បីដូស អាចកម្ទេច អូមីក្រុនបាន

ប្រធានក្រុមហ៊ុនផលិតវ៉ាក់សាំង BioNTech និង Pfizer បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី 8 ខែធ្នូ ២០២១ ការចាក់សាំងចំនួន3 ដង អាចបន្សាបមេរោគបំប្លែងថ្មី អូមីក្រុន Omicron នៅក្នុងការធ្វើតេស្តមន្ទីរពិសោធន៍ ។នេះមានន័យថាការចាក់ ដូសជម្រុញ គឺអាចបង្ការទប់ទល់នឹងមេរោគថ្មីបាន។នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រ។ក្រុមហ៊ុនអាឡឺម៉ង់និងស ហរដ្ឋអាមេរិកបាននិយាយថា ការចាក់វ៉ាក់សាំងរបស់ពួកគេចំនួនពីរដង អាចការពារប្រឆាំងនឹងមេរោគបំប្លែងថ្មីបានបើទោះ ជាមិនបានទាំងស្រុងក៏ដោយ។

លោក Ozlem Tuereci ប្រធានផ្នែកវេជ្ជសាស្រ្តរបស់ BioNTech បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា ខ្សែការពារទី មួយ ជាមួយនឹងការចាក់វ៉ាក់សាំងចំនួន 2 ដង អាចនៅមានការសម្របសម្រួល ជាមួយអូមីក្រុន ហើយការចាក់វ៉ាក់សាំងលើកទី 3 គឺជួយពង្រឹងការការពារឡើងវិញ។ក្រុមហ៊ុនទាំងពីរក៏បាននិយាយផងដែរថា ពួកគេអាចផ្តល់វ៉ាក់សាំងដែលត្រូវ បានធ្វើឱ្យប្រ សើរឡើង តម្រង់គោលដៅជាពិសេសទៅលើ Omicron ក្នុងខែមីនា ឆ្នាំ 2022 ប្រសិនបើចាំបាច់។

រហូតមកដល់ពេលនេះ មានតែ BioNTech និង Pfizer គឺជាអ្នកផលិតវ៉ាក់សាំងកូវីដ-១៩ ដំបូងគេដែលកំពុងធ្វើអោយប្រសើរ ឡើងជាផ្លូវការអំពីប្រសិទ្ធភាពនៃការប្រឆាំងនឹងអូមីក្រុន ។ ប្រធានាធិបតីអាមេរិកលោកចូ បៃឌិន បានសរសេរនៅលើ Twitter កាលពីថ្ងៃពុធថា ទិន្នន័យថ្មីពី Pfizer ស្តីពីប្រសិទ្ធភាពនៃវ៉ាក់សាំងប្រឆាំងនឹង Omicron គឺជាការលើកទឹកចិត្ត ៕

RELATED ARTICLES