ភ្នំពេញ៖ជាទូទៅឲ្យតែដល់ខែធ្នូមុនដំណាច់ឆ្នាំគឺគេអាចវាយតម្លៃទៅលើតារាចម្រៀង,តារាសម្ដែង និងពិធីការិនីជាដើមថាម្នាក់ណាដែលលេចធ្លោរជាងគេប្រចាំឆ្នាំនោះបានហើយព្រោះនោះជាការសរុបការងាររបស់ពួកគេពេញ១ឆ្នាំពេញ។ប៉ុន្ដែសម្រាប់ឆ្នាំ២០២១នេះគេនៅតែមិនអាចធ្វើការវាយតម្លៃដោយសុក្រិតបំផុតបានថាតារាជូរមុខគេដែលមានភាពត្រដុំស្រសងគ្នាហើយត្រូវបានមហាជនផ្គូរផ្គងជិត១០ឆ្នាំមកហើយគឺមាស សុខសោភា -ឱក សុគន្ធកញ្ញា ថាម្នាក់ណាលេចធ្លោរជាងគេនោះបានទេដោយសម្អាងថាកូវីដផ្ទុះជាប់គ្នា២ឆ្នាំធ្វើឲ្យតារានីមួយៗមិនអាចបញ្ចេញសម្ថភាពឲ្យអស់នោះទេហេតុនេះហើយបើការប្រកួតមិនទាន់ទាំងធ្វើឡើងផង អីចឹងតើធ្វើម៉េចនឹងអាចដឹងថាម្នាក់ណាខ្លាំងឬខ្សោយជាងទៅ?ប៉ុន្ដែរឿងដែលគូរឲ្យចាប់អារម្មណ៍នោះអ្នកជំនាញសិល្បៈបានលើកឡើងថានៅឆ្នាំ២០២១នេះមាស សុខសោភា នៅតែមិនអាចវ៉ាឱក សុគន្ធកញ្ញា បានដដែល…។


មាស សុខសោភា ត្រូវបានគេចាត់ទុកថាជាគូប្រជែងដ៍ស្វិតស្វាញបំផុតជាមួយឱក សុគន្ធកញ្ញា នៅរយៈពេល១០ឆ្នាំចុងក្រោយនេះ ព្រោះតែចំនួននៃការគាំទ្រប្រហាក់ប្រហែលគ្នា ប៉ុន្ដែស្ទើរាល់ពេលសុគន្ធកញ្ញា មានប្រៀបជាងនាងជានិច្ច ដោយសារតែឈនៅផលិតកម្មធំជាងនិងក្ដាប់បានស្ពតពាណិជ្ជកម្មធំៗជាងសោភា ។ដោយឡែកសុខសោភា វិញក្រោយចេញពីថោន ជាង១ឆ្នាំហើយពេលនេះនាងច្រៀងសម្ដែងបានជិត១០ខែឲ្យរាម នោះគេឃើញថាមិនទាន់ផ្ទុះបទចម្រៀងណាមួយឲ្យខ្លាំងក្លាដូចមុនទេ តែនាងបែជាល្បីបទ”Friday Night” ដែលចេញនៅថោន ជាច្រើនឆ្នាំទៅវិញ។អ្នកជំនាញសិល្បៈបានលើកឡើងថាឱកាសមាស សុខសោភា ត្រូវវ៉ាឱក សុគន្ធកញ្ញា គឺនៅពេលនេះហើយតែនាងនៅធ្វើមិនបានដដែល។ការសម្អាងបែបនេះដោយសារតែសុខសោភា នៅមិនទាន់រៀបការ ហើយសុគន្ធកញ្ញា បាក់ស្រុតចុះខ្សោយកេរ្តិ៍ឈ្មោះបន្ដិចបន្ទាប់ពីមានប្ដីនិងកូន។តែអ្នកជំនាញសិល្បៈបានលើកឡើងថាមូលហេតុដែលសោភា មិនអាចយកឈ្នះសុគន្ធកញ្ញា បានដោយសារតែនាងមិនចូលGalaxy ។


អ្នកដឹកនាំប្រគុំតន្ត្រីល្បីឈ្មោះម្នាក់នៅPnn ដែលសុំមិនឲ្យដាក់ឈ្មោះបានឲ្យដឹងតាមទូរស័ព្ទកាលពីពេលថ្មីៗនេះថាមាស សុខសោភា នៅតែមិនលើឱក សុគន្ធកញ្ញា នោះទេនៅឆ្នាំ២០២១នេះ។លោកថាសោភា ក៍ដូចជាតារាស្រីល្បីៗមួយចំនួនទៀតដែរតាំងពីផ្ទុះកូវីដមកមិនសូវមានបទល្អៗចេញទេ តែអ្នកដែលត្រូវបានគេចាប់អារម្មណ៍នោះគឺតន់ ច័ន្ទសីម៉ា ឯណ្ណោះទេ។លោកថាចំពោះមូលហេតុដែលសោភា នៅតែមិនអាចវ៉ាសុគន្ធកញ្ញា បានព្រោះតែនាងមិនចូលGalaxyព្រោះបើទៅផលិតកម្មមួយនេះហើយនាងចាប់ដៃជាមួយលោកព្រាប សុវត្ថិ នោះមិនមែនតែសុគន្ធកញ្ញា ម្នាក់នោះទេ ប៉ុន្ដែតារាស្រីទាំងឡាយមិនអាចទប់ទល់សោភា ជាប់ឡើយ។លោកថាការលើកឡើងបែបនេះមិនមែនដោយសារតែសោភា ទៅរាម ចាប់ដៃគូជាមួយលោកដួង វីរៈសិទ្ធ ខុសនោះទេ ប៉ុន្ដែទាក់ទងការផលិតបទចម្រៀងព្រោះរាម និងGalaxyមានគោលការណ៍ផ្សេងៗគ្នាហើយជាទូទៅលោកយល់ឃើញថារាម ធ្វើបទចម្រៀងជាលក្ខណៈព័ណសំបុររបស់គេ មិនដើម្បីប្រកួតប្រជែងជាមួយហង្សមាស ឬGalaxyនោះទេ។


ទោះជាអ្នកដឹកនាំប្រគុំតន្រ្ដីដែលធ្លាប់តែធ្វើការជាមួយមាស សុខសោភា ជាង១០ឆ្នាំមកហើយលើកឡើងពីចំណុចសោភា មិនអាចឈ្នះសុគន្ធកញ្ញា ដោយសារតែកត្តាខាងលើក្ដី ។ប៉ុន្ដែលោកមិញ សុធីវណ្ណ ធ្លាប់អះអាងថាបើនិយាយពីសម្ថភាពមាស សុខសោភា នៅលើឱក សុគន្ធកញ្ញា បន្ដិច តែនោះគ្រាន់តែជាការយល់ឃើញរបស់លោកប៉ុណ្ណោះ។


មាស សុខសោភា បានឈលើឱក សុគន្ធកញ្ញា ដាច់តែ១ឆ្នាំគត់គឺនៅឆ្នាំ២០០៨ អំឡុងពេលដែលនាងច្រៀងនៅMដែលពេលនោះសោភា ច្រៀងបទអីក៍ល្បីដែរ។ប៉ុន្ដែតាំងពីពេលនោះមកសុខសោភា ត្រូវបានសុគន្ធកញ្ញា មានប្រៀបជាង១០ឆ្នាំទៅហើយពោលគឺដល់ឆ្នាំ២០១៩ ទើបប្អូនថ្លៃថៅកែហង្សមាសរូបនេះលែងសូវមានសន្ទុះទៀតក្រោយពីមានប្ដីនិងកូន១។តែលោកសុធីវណ្ណ ថាការមានប្ដីនិងកូនមិនធ្វើឲ្យតារាធ្លាក់ចុះនោះទេព្រោះធម្មជាតិបង្កើតមនុស្សមកត្រូវតែមានគូជីវិត។លោកថាសុគន្ធកញ្ញា នឹងឡើងខ្លាំងវិញនៅពេលណាដែលហង្សមាសដល់ពេលត្រូវឲ្យនាងឡើងពោលគឺផលិតកម្មមួយនេះគេចង់លើកតារាណាឲ្យល្បីក៍បានដែរ។ចំណែកលោកនូ ស៊ឹប វិញធ្លាប់អះអាងថាសម្ថភាពដូចសុខសោភា ផលិតកម្មណាក៍គេចង់បាន ទៅច្រៀងដល់ណាក៍ល្បីដែរ។លោកថាសុគន្ធកញ្ញា ច្រៀងរាងត្បៀតៗបន្ដិច…។

មាស សុខសោភា អាចនឹងមានការប្រកួតប្រជែងជាមួយឱក សុគន្ធកញ្ញា ពេញទំហ៊ឹងបានហើយគេអាចវាយតម្លៃពីសម្ថភាពតារាទាំង២ច្បាស់លាស់នៅឆ្នាំ២០២២ ប្រសិនបើកូវីដកាន់តែថមថយនោះ។ទាំងសោភា និងសុគន្ធកញ្ញា ពេលនេះត្រូវបានគេមើលឃើញថាពួកគេមានស្វាមីចាំជួយអន្ដរាគមន៍រៀងៗខ្លួនដោយលោករ៉ាដា ប្ដីសោភា ជាអ្នកកាន់ផលិតកម្មCamtrax ចំណែកលោកសុខលី ប្ដីសុគន្ធកញ្ញា ជាអ្នកគ្រប់គ្រងទូរទស្សន៍ហង្សមាស៕
