Friday, September 20, 2024
Homeតារាខ្មែរមាស សុខសោភា ៖នៅតែមិនអាចវ៉ាឱក សុគន្ធកញ្ញា

មាស សុខសោភា ៖នៅតែមិនអាចវ៉ាឱក សុគន្ធកញ្ញា

 ភ្នំពេញ៖ជាទូទៅឲ្យតែដល់ខែធ្នូមុនដំណាច់ឆ្នាំគឺគេអាចវាយតម្លៃទៅលើតារាចម្រៀង,តារាសម្ដែង និងពិធីការិនីជាដើមថាម្នាក់​ណា​ដែលលេចធ្លោរជាង​គេប្រចាំឆ្នាំនោះបានហើយព្រោះនោះ​ជា​​ការ​​សរុបការងាររបស់ពួកគេពេញ១​ឆ្នាំពេញ។ប៉ុន្ដែសម្រាប់ឆ្នាំ​២០២១​​នេះគេនៅតែមិនអាច​ធ្វើការវាយតម្លៃដោយសុក្រិតបំផុតបានថាតារាជូរមុខ​គេដែលមានភាពត្រដុំស្រសងគ្នា​ហើយត្រូវ​បាន​មហាជនផ្គូរផ្គងជិត១០ឆ្នាំមកហើយគឺ​មាស សុខសោភា -ឱក សុគន្ធកញ្ញា ថាម្នាក់​ណាលេចធ្លោរជាងគេនោះបាន​ទេដោយ​សម្អាង​ថា​កូវីដផ្ទុះជាប់គ្នា២ឆ្នាំធ្វើឲ្យតារានីមួយៗមិន​អាចបញ្ចេញសម្ថភាពឲ្យអស់​នោះទេហេតុនេះ​ហើយបើការប្រកួត​មិនទាន់​ទាំង​ធ្វើឡើងផង អីចឹងតើធ្វើម៉េចនឹងអាចដឹងថាម្នាក់ណា​ខ្លាំង​ឬខ្សោយជាងទៅ?ប៉ុន្ដែរឿង​ដែលគូរឲ្យចាប់​អារម្មណ៍នោះអ្នក​ជំនា​ញ​សិល្បៈបានលើកឡើងថានៅឆ្នាំ២០២១នេះមាស សុខសោភា នៅតែមិនអាចវ៉ាឱក សុគន្ធកញ្ញា បានដដែល…។

  មាស សុខសោភា ត្រូវបានគេចាត់ទុកថាជាគូប្រជែងដ៍ស្វិតស្វាញបំផុតជាមួយឱក សុ​គន្ធ​កញ្ញា នៅរយៈពេល១០ឆ្នាំចុង​ក្រោយ​នេះ ព្រោះតែចំនួននៃការគាំទ្រប្រហាក់ប្រហែលគ្នា ប៉ុន្ដែស្ទើរាល់ពេលសុគន្ធកញ្ញា មានប្រៀបជាងនាងជានិច្ច ដោយសារតែឈ​នៅផលិតកម្មធំ​ជាងនិង​ក្ដាប់​បានស្ពតពាណិជ្ជកម្មធំៗជាងសោភា ។ដោយឡែកសុខសោភា វិញក្រោយ​ចេញពីថោន ជាង១ឆ្នាំ​ហើយពេលនេះនាងច្រៀងសម្ដែងបានជិត១០ខែឲ្យរាម នោះគេ​ឃើញថាមិនទាន់ផ្ទុះ​បទចម្រៀងណាមួយឲ្យខ្លាំងក្លាដូចមុនទេ តែនាងបែជាល្បីបទ”Friday Night” ​ដែលចេញនៅ​ថោន ជាច្រើនឆ្នាំទៅវិញ។អ្នកជំនាញសិល្បៈបានលើក​ឡើងថា​ឱ​កាស​មាស សុខសោភា ត្រូវវ៉ាឱក សុគន្ធកញ្ញា គឺនៅពេលនេះហើយតែនាងនៅធ្វើមិនបាន​ដដែល។ការសម្អាង​បែប​នេះ​ដោយសារតែ​សុខ​សោភា នៅមិនទាន់រៀបការ ហើយសុគន្ធកញ្ញា បាក់ស្រុតចុះ​ខ្សោយ​កេរ្តិ៍ឈ្មោះបន្ដិចបន្ទាប់ពី​មានប្ដីនិងកូន។តែអ្នកជំនាញ​សិ​ល្បៈ​​បានលើក​ឡើង​ថាមូលហេតុដែលសោភា មិនអាចយកឈ្នះសុគន្ធកញ្ញា បានដោយសារតែនាង​មិនចូល​Galaxy ។

  អ្នកដឹកនាំប្រគុំតន្ត្រីល្បីឈ្មោះម្នាក់នៅPnn ដែលសុំមិនឲ្យដាក់ឈ្មោះបានឲ្យដឹង​តាម​ទូរស័ព្ទកាលពីពេលថ្មីៗនេះថាមាស សុខសោភា នៅតែមិនលើឱក សុគន្ធកញ្ញា នោះទេនៅ​ឆ្នាំ២០២១នេះ។លោកថាសោភា ក៍ដូចជាតារាស្រីល្បីៗ​មួយ​ចំនួន​ទៀត​ដែរតាំង​ពីផ្ទុះកូវីដ​មក​មិនសូវមានបទល្អៗចេញទេ តែអ្នកដែលត្រូវបានគេចាប់អារម្មណ៍នោះគឺតន់ ច័ន្ទសីម៉ា ឯ​ណ្ណោះ​​ទេ។លោកថាចំពោះមូលហេតុដែលសោភា នៅតែមិនអាចវ៉ាសុគន្ធកញ្ញា បានព្រោះ​តែនាងមិនចូលGalaxyព្រោះបើទៅ​ផលិតកម្ម​មួយនេះហើយនាងចាប់ដៃជាមួយលោកព្រាប សុវត្ថិ នោះមិនមែនតែសុគន្ធកញ្ញា ម្នាក់នោះទេ ប៉ុន្ដែតារាស្រីទាំងឡាយមិន​អាចទប់ទល់​សោភា ជាប់​ឡើយ។លោកថាការលើកឡើងបែបនេះមិនមែនដោយសារតែសោភា ទៅរាម ចាប់ដៃគូជាមួយ​លោក​ដួង វីរៈសិទ្ធ ខុសនោះទេ ប៉ុន្ដែទាក់ទងការផលិតបទចម្រៀងព្រោះរាម និងGalaxyមានគោលការណ៍ផ្សេងៗគ្នា​ហើយជាទូទៅ​លោក​យល់ឃើញថារាម ធ្វើបទចម្រៀង​ជាលក្ខណៈ​ព័ណសំបុររបស់គេ មិនដើម្បីប្រកួតប្រជែងជាមួយហង្សមាស ឬGalaxyនោះ​ទេ។

  ទោះជាអ្នកដឹកនាំប្រគុំតន្រ្ដីដែលធ្លាប់តែធ្វើការជាមួយមាស សុខសោភា ជាង១០ឆ្នាំមក​ហើយ​លើក​ឡើងពីចំណុចសោភា មិនអាចឈ្នះសុគន្ធកញ្ញា ដោយសារតែកត្តាខាងលើក្ដី ។ប៉ុន្ដែ​លោកមិញ សុធីវណ្ណ ធ្លាប់អះអាងថាបើនិយាយពីសម្ថភាពមាស សុខសោភា នៅលើឱក សុគន្ធ​កញ្ញា បន្ដិច តែនោះគ្រាន់តែជាការយល់ឃើញរបស់លោកប៉ុណ្ណោះ។

          មាស សុខសោភា បានឈលើឱក សុគន្ធកញ្ញា ដាច់តែ១ឆ្នាំគត់គឺនៅឆ្នាំ២០០៨ អំឡុង​ពេលដែលនាងច្រៀងនៅM​ដែល​ពេលនោះសោភា ច្រៀងបទអីក៍ល្បីដែរ។ប៉ុន្ដែតាំងពីពេល​នោះមក​សុខសោភា ត្រូវបានសុគន្ធកញ្ញា មានប្រៀប​ជាង១០ឆ្នាំ​ទៅ​ហើយ​ពោលគឺ​ដល់ឆ្នាំ​២០១៩ ទើប​ប្អូនថ្លៃថៅកែហង្សមាសរូបនេះលែងសូវមានសន្ទុះ​ទៀតក្រោយពីមានប្ដី​និងកូន​១។តែលោក​សុធីវណ្ណ ថាការមានប្ដីនិងកូនមិនធ្វើឲ្យតារាធ្លាក់ចុះនោះ​ទេព្រោះធម្មជាតិបង្កើត​មនុស្សមកត្រូវតែមានគូជីវិត។លោកថា​សុគន្ធកញ្ញា នឹងឡើងខ្លាំងវិញនៅពេលណា​ដែលហង្ស​មាស​ដល់ពេលត្រូវឲ្យនាងឡើងពោលគឺផលិតកម្មមួយនេះ​គេចង់លើក​តារាណាឲ្យល្បីក៍បាន​ដែរ។ចំណែកលោកនូ ស៊ឹប វិញធ្លាប់អះអាងថាសម្ថភាពដូចសុខសោភា ផលិតកម្មណាក៍​គេចង់​បាន ទៅ​ច្រៀង​ដល់ណាក៍ល្បីដែរ។លោកថាសុគន្ធកញ្ញា ច្រៀងរាងត្បៀតៗបន្ដិច…។

មាស សុខសោភា អាចនឹងមានការប្រកួតប្រជែងជាមួយឱក សុគន្ធកញ្ញា ពេញទំហ៊ឹង​បានហើយគេអាចវាយតម្លៃពីសម្ថភាព​តារាទាំង២ច្បាស់លាស់នៅឆ្នាំ២០២២ ប្រសិន​បើ​កូវីដ​កាន់​តែថម​ថយ​នោះ។ទាំងសោភា និងសុគន្ធកញ្ញា ពេលនេះត្រូវបាន​គេ​មើល​ឃើញ​ថាពួក​គេមាន​ស្វាមី​ចាំជួយអន្ដរាគមន៍រៀងៗខ្លួនដោយលោករ៉ាដា ប្ដីសោភា ជាអ្នកកាន់ផលិត​កម្មCamtrax ចំ​ណែក​លោកសុខលី ប្ដីសុគន្ធកញ្ញា ជាអ្នកគ្រប់គ្រងទូរទស្សន៍ហង្សមាស៕

RELATED ARTICLES