Friday, September 20, 2024
Homeព័ត៌មានអន្តរជាតិអាមេរិក-ជប៉ុនធ្វើសមយុទ្ធ បង្ហាញសាច់ដុំដាក់ចិន

អាមេរិក-ជប៉ុនធ្វើសមយុទ្ធ បង្ហាញសាច់ដុំដាក់ចិន

សមយុទ្ធយោធាអាមេរិកជប៉ុនបានធ្វើឡើងចំពេលមានភាពតានតឹងកើនឡើងលើប្រទេសចិនសហរដ្ឋអាមេរិកនិងជប៉ុនកំពុងធ្វើសមយុទ្ធយោធារួមគ្នាជាមួយកងទ័ពរាប់ពាន់នាក់ក្នុងខែនេះស្របពេលដែលដែលភាពតានតឹងរវាងប្រទេសទាំងពីរជាមួយ នឹងចិនកាន់តែឡើងកម្តៅខ្លាំង ។

សមយុទ្ធ ដែលកាសែត South China Morning Post (SCMP) ចាត់ទុកថាជាសមយុទ្ធដ៏ធំបំផុតក្នុងប៉ុន្មានឆ្នាំថ្មីៗនេះត្រូវបាន គេដាក់ឈ្មោះថាជា Resolute Dragon 2021បានចាប់ផ្តើមកាលពីថ្ងៃសៅរ៍មុននិងបន្តរហូតដល់ថ្ងៃទី 17 ខែធ្នូ ។ សមយុទ្ធ នេះមានកងទ័ពជប៉ុនប្រមាណ1400 នាក់នៃកងកម្លាំងស្វ័យការពារជប៉ុន និងកងម៉ារីនអាមេរិកចំនួន2650នាក់និងការប្រ មូលផ្តុំយន្តហោះអាមេរិក រួមទាំងយន្តហោះចម្បាំង MV-22B Ospreys និង F/A-18E Hornet ចូលរួមផងដែរ។

អ្នកវិភាគអនាមិកម្នាក់នៅវិទ្យាស្ថានសិក្សាការពារជាតិរបស់ប្រទេសជប៉ុនបានប្រាប់កាសែតចិន SCMP ថាសមយុទ្ធនេះគឺជា លទ្ធផលផ្ទាល់នៃការកើនឡើងការគំរាមកំហែងដែលបង្កឡើងដោយប្រទេសចិនចំពោះស្ថិរភាពក្នុងតំបន់ ។ អ្នកវិភាគក៏បាន អះអាងផងដែរថា ប្រទេសចិនកំពុងឃ្លាំមើលយ៉ាងជិតស្និទ្ធ” លើហ្គេមសង្គ្រាមចុងក្រោយ។

ឧត្តមសេនីយឯក Jay Bargeron នៃកងម៉ារីនទី 3 បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា Resolute Dragon 21 គឺជា “ឧទាហរណ៍នៃកម្លាំងនៃសម្ព័ន្ធភាពអាមេរិក-ជប៉ុន ដែលបានបម្រើជាមូលដ្ឋានគ្រឹះនៃសន្តិភាព និងសន្តិសុខនៅឥណ្ឌូប៉ាស៊ី ហ្វិក អស់រយៈពេលជាង 60 ឆ្នាំមកហើយ៕

RELATED ARTICLES