Friday, September 20, 2024
Homeតារាខ្មែរឈាន នីហ្សា ៖ស្ទាក់ស្ទើរចិត្តមកខ្មែរថ្ងៃទី២០ខែធ្នូ

ឈាន នីហ្សា ៖ស្ទាក់ស្ទើរចិត្តមកខ្មែរថ្ងៃទី២០ខែធ្នូ

បារាំង៖អតីតតរាសម្ដែងអ្នកនាងឈាន នីហ្សា ដែលកំពុងរស់នៅប្រទេសបារាំងនោះ​មាន​គម្រោង​វិលមកលេង​ស្រុកខ្មែរ​សារ​ជាថ្មីនៅថ្ងៃទី២០ខែធ្នូឆ្នាំ២០២១​ខាងមុខនេះដើម្បី​រៀប​ចំ​ដំណើរការបើកហាងCosmetic ដំណើរការឆាប់ៗនេះ​តាមគម្រោង​ដែល​រៀបចំ​​តាំងពីចុង​ឆ្នាំ២០២០ តែត្រូវជាប់គាំងដោយសារតែកូវីដ​។យ៉ាងណាក្នុងជំនួបតាមឆាតហ្វេសបុក​កាលពី​ពេល​ថ្មីៗនេះនេះ​នីហ្សា បានឲ្យដឹងថានាងហាក់ស្ទាក់ស្ទើរចិត្តបន្ដិចវិញ​ព្រោះតែពេលនេះ​ស្ថាន​​​​ភាព​​កូវីដនៅបារាំងហាក់​កម្រើកឡើងវិញ​បន្ដិច​ទើប​ធ្វើឲ្យនាងរារែកចិត្ត។

ប៉ុន្ដែនីហ្សា ថានាង​ត្រូវតាម​ដានព័តមានដោយយកចិត្តទុក្ខដាក់បំផុត​ពីស្ថានភាពកូវីដនៅបារាំងនេះ​ហើយ​បើ​សិន​ជា​ស្ថាន​ការណ៍​​​រាងធូរស្រាលនាងនឹងចុះមកភ្នំពេញព្រោះថាសំបុត្រយន្ដហោះនាងបានទិញរួចទៅហើយ។នីហ្សា បន្ថែមថា​នាងចង់​បើកដំណើរការហាងគ្រឿង​សម្អាង(Cosmetic)​ឲ្យបាន​ឆាប់​ព្រោះផលិតផលGGNG ដែលនាងនឹងដាក់លក់ជូន​ភ្ញៀវនោះ​នាង​បាន​​ទទួលសិទ្ធិ​(License)​ពី​ក្រសួងពាក់ព័ន្ធជាផ្លូវការតាមច្បាប់អស់ហើយ។តារាដែលទៅរស់​នៅប្រទេស​បារាំង​​​ឃ្លាតពី​មាតុភូមិ​ជាង៧ឆ្នាំរូបនេះ​ថាចំពោះកូវីដនៅស្រុកខ្មែរកាន់តែប្រសើរ​ដែលអាច​ដាក់ទុនចេញ​រកស៊ីបាន ព្រោះមិនចង់ខាត​ពេល​វេលា​ដែល​ខ្លួនស្រលាញ់​និងចង់ធ្វើមុខរបរ​នេះតទៅទៀត ប៉ុន្ដែបញ្ហារចោទបែជានៅបារាំងមិនទាន់ថមថយខ្លាំងនោះទេ ។ប៉ុន្ដែនីហ្សា ថា​ដោយសារតែ​នាង​បាន​ចាក់វ៉ាក់សាំងគ្រប់ដូសហើយរដ្ឋាភិបាលមិន​តម្រូវឲ្យធ្វើចត្តាឡីស័ក​នោះ​ទើបឱកាស​នាង​មកបង្កើតមុខ​របរថ្មីនេះ​នៅតែមានភាគរយខ្ពស់​ថាអាចនឹងទៅរួច​នៅ​ចុងឆ្នាំ២០២១នេះឬដើមឆ្នាំ២០២២ ខាងមុខ។

  ឈាន នីហ្សា បានផ្អាកមកលេងស្រុកខ្មែរជាច្រើនខែ​មកហើយពោលគឺតាំងពីផ្ទុះ​កូវីដ​ម្លេះ ហេតុនេះហើយនាងមានការនឹក​រលឹកដល់​ស្រុក​កំណើតខ្លាំងហើយចង់ឆក់យកឱកាស​វិនិយោគផ្នែកCosmetic នៅពេលនេះតែម្ដង។តារាដែលមានកូន២​នាក់​គឺកូនប្រុសច្បង​ឈ្មោះ​Richard អា​យុជាង៦ឆ្នាំ និងកូនស្រីឈ្មោះLaura អាយុជាង៣ឆ្នាំរស់នៅទីក្រុងប៉ារីស​ប្រទេស​បា​រាំងរូបនេះ​បានឲ្យដឹង​ដែរថានៅថ្ងៃអនាគតនាងមានបំណង​ចង់វិលមករស់នៅស្រុកកំណើត​វិញតែអាចចុះឡើងទៅមើលកូនប្រុសស្រីទាំង​២ដែលរៀននៅទីនោះ។នាងថាបញ្ហារចោទដែលនៅស្រុកគេគឺរូបនាងចូលចិត្តញាំអាហារម្ហូបខ្មែរ ហេតុនេះហើយនៅនៅនោះ​ពិបាក​បន្ដិច​​ព្រោះនាងមិនសូវចូលចិត្ត​ម្ហូបអ៊ឺរ៉ុប៕

RELATED ARTICLES