ភ្នំពេញ ៖ ប្រធានគណបក្សយុវជនកម្ពុជា លោកពេជ្រ ស្រស់ បានលើកឡើងថា អ្នកនយោបាយខ្មែរ ជាពិសេស មេបក្សប្រឆាំង ល្មម ភ្ញាក់ខ្លួនហើយចំពោះផ្នត់គំនិតប្រើនយោបាយ ពឹងបរទេស ឱ្យមកជួយនៅពេលមានបញ្ហានយោបាយក្នុងប្រទេស។
លោកពេជ្រ ស្រស់ បានសរសេរនៅក្នុង ទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ថា “អ្នកនយោបាយជើងចាស់នៅ កម្ពុជា ល្មមដល់ពេលភ្ញាក់ខ្លួនហើយ…។
ជាការកត់សម្គាល់ក្នុងប្រវត្តិសាស្ត្រនៃរបប នយោបាយនៅក្នុងប្រទេសកម្ពុជា តែងតែបង្ហាញ ពីភាពពឹងផ្អែកលើប្រទេសដទៃ នៅពេលនយោ– បាយក្នុងស្រុកជួបបញ្ហា ឬជាប់គាំងផ្នែកនយោ– បាយ។ យ៉ាងណាក៏ដោយ ប្រវត្តិសាស្ត្រជាអតីត– កាលមិនអាចកែប្រែបានឡើយ ក៏ប៉ុន្តែនាពេល បច្ចុប្បន្ន ក៏នៅតែមានផ្នត់គំនិតមេដឹកនាំនយោ– បាយមួយចំនួន បាននិងកំពុងបន្តសកម្មភាព ពឹងផ្អែកលើប្រទេសដទៃ ដើម្បីឱ្យជួយដោះ– ស្រាយនូវបញ្ហានយោបាយក្នុងស្រុករបស់ខ្លួន ដដែល ស្របពេលប្រទេសទាំងនោះ កំពុងជួប បញ្ហាដូចប្រទេសកម្ពុជាដែរ ឬអាចនិយាយ បានថា ប្រទេសទាំងនោះ ជួបបញ្ហាធ្ងន់ធ្ងរជាង ប្រទេសកម្ពុជាយើងទៅទៀត។ ដូច្នេះវប្បធម៌ ពឹងផ្អែកលើប្រទេសដទៃឱ្យមកជួយដោះស្រាយ នូវបញ្ហានយោបាយក្នុងស្រុក វាគ្មានប្រសិទ្ធភាព ដូចការចរចារវាងអ្នកនយោបាយខ្មែរនិងខ្មែរ គ្នាឯងនោះទេ។
ក្នុងន័យនេះ ខ្ញុំ ពេជ្រ ស្រស់ សូមអំពាវនាវ ដល់អ្នកនយោបាយជើងចាស់ ជាពិសេសអ្នកនយោបាយរបស់គណបក្សសង្គ្រោះជាតិ មេត្តា ឈប់ដើរបោករាស្ត្រខ្មែរបន្តទៀតទៅ ព្រោះថា អស់លោកតែងតែឃោសនាថា ពួកអាមេរិក នឹងមកជួយរាស្ត្រខ្មែរ បើសិនរាស្ត្រខ្មែរមាន ការជិះជាន់ពីសំណាក់រដ្ឋាភិបាល ប៉ុន្តែផ្ទុយទៅ វិញ សូម្បីតែអាមេរិក មិនអាចជួយខ្លួនឯងបាន ផង តើមានពេលឯណាមកជួយរាស្ត្រខ្មែរ ដូច អស់លោកឃោសនានោះ…។
ដូច្នេះអស់លោកល្មមដល់ពេលធ្វើនយោ– បាយក្នុងភាពស្មោះត្រង់ជាមួយប្រទេសខ្មែរ និង ពលរដ្ឋខ្លួនឯងម្តងវិញហើយ”។
បន្ថែមលើសំណេរតាមហ្វេសប៊ុកខាងលើ នេះ លោកពេជ្រ ស្រស់ បញ្ជាក់ប្រាប់ “នគរធំ” តាមទូរស័ព្ទ នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ ២០១៦ ថា ជាកត់សម្គាល់ ប្រទេសខ្មែរ យើង តាំងពីលោកដឹងក្តី ហើយនិងស្រាវជ្រាវមួយ ចំនួនមកឃើញថា ភាគច្រើនទៅពឹងផ្អែកប្រទេស ដទៃ នៅពេលដែលប្រទេសខ្លួនមានបញ្ហានយោ– បាយមិនស្រុះស្រួលគ្នា ហើយការពឹងដល់ប្រទេស ដទៃនោះ មិនដែលឃើញលទ្ធផលល្អទេ មាន តែខាត។ ឧទារហណ៍ លោកសម រង្ស៊ី តែងតែ ធ្វើនយោបាយពន្យល់សមាជិក សកម្មជន ថ្នាក់– ដឹកនាំ ឱ្យហ៊ានធ្វើកិច្ចការងារ តាមបែបប្រជា– ធិបតេយ្យ ហើយបើសិនជាមានរឿងអ្វីកើត ឡើង ប្រទេសក្រៅនឹងជួយ រហូតបានពន្យល់ ប្រជាពលរដ្ឋថា កុំឱ្យភ័យ ពីព្រោះប្រទេសជិត ខាងគេនឹងជួយ តែជាក់ស្តែងលោកយល់ថា គ្មានប្រទេសណាជួយទេ ក្រៅពីខ្លួនឯង។ ដូច្នេះ ក្នុងនាមជាអ្នកនយោបាយវ័យក្មេង លោកសូម សំណូមពរដល់អ្នកនយោបាយទាំងអស់ ទាំង ជើងចាស់ និងជើងថ្មី ទាំងគណបក្សប្រឆាំង និង គណបក្សកាន់អំណាច ត្រូវមានការភ្ញាក់រលឹក ពីបញ្ហាទាំងអស់នេះ។
លោកពេជ្រ ស្រស់ មានប្រសាសន៍ថា ចំពោះ គណបក្សប្រឆាំង អ្វីដែលខ្ញុំស្នើ ទី១ ឈប់លើក ទឹកចិត្តអ្នកដើរតាមខ្លួន ដើរយកលេសថា បើ មានបញ្ហាអីទៅ គេនឹងជួយ អាលើកទឹកចិត្ត ហ្នឹង ធ្វើឱ្យប្រទេសយើងចលាចល ទី២ ធ្វើឱ្យ អ្នកដែលដើរតាមយើងគ្រោះថ្នាក់ ពីព្រោះប្រទេស ដទៃ ឧទាហរណ៍ថា អាមេរិក មិនអាចជួយខ្មែរ បានទេ ពីព្រោះច្បាប់វាមានចែងរៀងៗខ្លួន អធិបតេយ្យភាពនៃដែនដី នៃប្រទេសរៀងៗ ខ្លួន។ អ៊ីចឹងសុំឱ្យលោកសម រង្ស៊ី ហ្នឹងបង្រៀន សកម្មជនខ្លួនឯងធ្វើកិច្ចការងារតាមច្បាប់ តាម ន័យនយោបាយ កុំធ្វើឱ្យហួសព្រំដែន។ អ៊ីចឹង នៅពេលដែលយើងធ្វើតាមច្បាប់ វាមានអីខុស ច្បាប់ គេអត់ចាប់ គេអត់គាបសង្កត់យើងទេ តែបើគាត់ធ្វើហួសច្បាប់ គាត់ចេះតែនឹកឃើញធ្វើ ដល់ពេលគេចាប់ អាហ្នឹងគេធ្វើតាមច្បាប់ ពីព្រោះ យើងមានច្បាប់រៀងៗខ្លួន។ អ៊ីចឹងសូមឱ្យអ្នក– នយោបាយទាំងអស់ កុំឱ្យពឹងផ្អែកលើប្រទេស ជិតខាង ត្រូវពឹងផ្អែកលើសកម្មភាពរបស់ខ្លួនដែល ត្រឹមត្រូវ ធ្វើនយោបាយដោយភាពស្មោះត្រង់នៅ ក្នុងប្រទេស”។
លោកពេជ្រ ស្រស់ មានប្រសាសន៍បន្តថា “ចំពោះចំណុចសំខាន់ទៅបក្សកាន់អំណាច ក៏ឈប់ ធ្វើទុក្ខបុកម្នេញទៅលើសកម្មភាពអ្នកនយោ– បាយ ហើយនិងសង្គមស៊ីវិល ហើយជាពិសេស យើងឈប់លើកពីមួយទៅមួយ ឈប់យកបំណាំ។ បំណាំមានន័យថា យើងមើលប្រទេសអាមេរិក រាល់ថ្ងៃ កំពុងតែមានការបង្ក្រាបបាតុករ ហើយ ថ្ងៃណាមួយ បើមានបាតុករនៅកម្ពុជា យើង កុំយកគំរូគេមកបង្ក្រាប យើងត្រូវរកវិធីសាស្ត្រ ណា ដោះស្រាយតាមសន្តិវិធីផ្នែកនយោបាយ យើងកុំទៅបង្ក្រាប យកគំរូតាមគេ។ ឧទារហណ៍ ថា អាមេរិកប្រទេសលទ្ធិប្រជាធិបតេយ្យ អ៊ីចឹង បើសិនជាមានបាតុករនៅស្រុកខ្មែរ យើងកុំបង្ក្រាប ដូចនៅអាមេរិក យើងត្រូវរកចំណុចណាមួយឱ្យ ឈ្នះៗទាំងអស់គ្នា។ អ៊ីចឹងសុំឱ្យបក្សកាន់អំណាច មានអំណាចហ្នឹង មេត្តាប្រើអំណាចឱ្យបានសមរម្យ កុំឱ្យលម្អៀង។ កាលណាលម្អៀង មានន័យថា ស្អប់ខឹងអ៊ីចឹងទៅ ចេះតែប្រើអំណាចក្នុងផ្លូវរដ្ឋ ធ្វើឱ្យប្រជាពលរដ្ឋស្លូតត្រង់រងទុក្ខទោម្នេញ រង– របួសអ៊ីចឹងទៅ។ អ៊ីចឹងសុំឱ្យបក្សកាន់អំណាច មេត្តាដោយសុចរិត កុំយកកំហឹងមកប្រើអំណាច មេត្តាយកការជជែកចរចារវាងគ្នានិងគ្នា រវាង ខ្មែរនិងខ្មែរហ្នឹង មកដោះស្រាយជាបញ្ហា ហើយ ចរចាដោយអស់លទ្ធភាព អារឿងបង្ក្រាបហ្នឹង អ្នកណាក៏ធ្វើបានដែរ ប៉ុន្តែប្រជាពលរដ្ឋជាអ្នក– រងគ្រោះទេ។ អ៊ីចឹងសុំឱ្យបក្សកាន់អំណាច កុំ យកបំណាំទៅលើប្រទេសជិតខាងមកអនុវត្ត នៅកម្ពុជា”។
លោកពេជ្រ ស្រស់ បានមានប្រសាសន៍ បន្ថែមថា “ជាសរុប បក្សនយោបាយ ទី១ ត្រូវ មើលពីការអភិវឌ្ឍជាតិ តើដល់កម្រិតណាហើយ? យើងសម្លឹងឱ្យឃើញ។ ទី២ យើងមើលជីវភាព ប្រជាពលរដ្ឋ តើគាត់ធ្លាក់ខ្លួនដល់កម្រិតណា? យើងមើលតែ២ហ្នឹងទៅបានហើយ ពីព្រោះ ប្រទេសយើងស្ថិរភាពហើយបច្ចុប្បន្ន។ អ៊ីចឹង យើងមើលប្រទេសយើងអភិវឌ្ឍដល់កម្រិតណា បើធៀបជាមួយប្រទេសដទៃ? ទាំងបក្សកាន់– អំណាច ទាំងបក្សប្រឆាំង ទាំងបក្សយុវជន ហ្នឹង ជាដើម ត្រូវតែសម្លឹងមើលរកវិធីសាស្ត្រឱ្យដឹង កំណត់នៃការអភិវឌ្ឍប្រទេសខ្មែរ ដើម្បីរួមគ្នា អភិវឌ្ឍតទៅមុខទៀត។ សំខាន់នោះ ត្រូវមើល ប្រជាពលរដ្ឋ គាត់ខ្វះខាតអ្វី? គាត់កំពុងជួប ប្រទះអ្វី? រាល់ថ្ងៃហ្នឹង ចំពោះមុខគាត់ កំពុងតែ បញ្ហានឹងជីវភាពប្រចាំថ្ងៃ និងបំណុលធនាគារ។ អ៊ីចឹងយើងត្រូវស្វែងរកវិធីសាស្ត្រធ្វើឱ្យប្រជា– ពលរដ្ឋយើងរួចផុតពីភាពក្រីក្រហ្នឹង។ ដូច្នេះយើង ទាំងអស់ រួមគ្នាជួយប្រជាពលរដ្ឋខ្មែរ និងប្រទេស កម្ពុជា ហើយជាពិសេស ទី៣ហ្នឹង សំខាន់បំផុត យើងមើលព្រំដែនទាំងអស់ កុំឱ្យប្រទេសជិត ខាង នៅពេលដែលប្រទេសជិតខាងមិនស្រួល ជាមួយគ្នា គេរំកិលព្រំដែនចូលមកដីខ្មែរយើង។ អ៊ីចឹងយើងរួមគ្នាមើលបីចំណុចហ្នឹង សូមឱ្យ អ្នកនយោបាយទាំងជាប់ឆ្នោត ទាំងចាញ់ឆ្នោត ទាំងអ្នកមានអំណាច សូមមេត្តាមើលបីចំណុច ហ្នឹងសំខាន់ឡើងវិញ ទី១ មើលប្រទេសយើង អភិវឌ្ឍដល់កម្រិតណា? ទី២ មើលបញ្ហាចំពោះ មុខប្រជាពលរដ្ឋ និងទី៣ យើងមើលព្រំដែនផង យើងកុំឈ្លោះតែគ្នាអត់មើលព្រំដែន”៕
ដោយ ៖ កុលបុត្រ