Friday, September 20, 2024
Homeតារាខ្មែរករុណា ពេជ្រ ៖ផ្អាកគម្រោងសង់Resort នៅ​មណ្ឌុលគិរី

ករុណា ពេជ្រ ៖ផ្អាកគម្រោងសង់Resort នៅ​មណ្ឌុលគិរី

 ភ្នំពេញ៖កាលពីខែកកក្កដា តារាចម្រៀងករុណា ពេជ្រ បានបង្ហើបថាលោកមានផែនការណ៍​ចង់សង់​Resort ​នៅខេត្តមណ្ឌុលគិរី ដើម្បីចូលរួមលើកស្ទួយវិស័យទេសចរណ៍​ និងការស្រ​លាញ់​ដក់ជាប់ចិត្តចំពោះទេសភាពដ៍ស្រស់ស្អាតនៅ​ទីនោះ។ប៉ុន្ដែក្នុង​ជំ​នួបតាមទូរស័ព្ទ​កាលពីពេលថ្មីៗនេះតារាថោនរូបនេះថាឥឡូវ​គម្រោងការណ៍នោះត្រូវបានលោកសម្រេច​ចិត្តផ្អឹបទុកមួយ​អន្លើ​សិនទៅហើយ។លោកថាចំពោះមូលហេតុគឺដោយសារតែ​លោកមិនទាន់មានពេលវេលាគ្រប់គ្រាន់ព្រោះ​នៅថ្ងៃទី២០ខែធ្នូឆ្នាំ​២០​២១នេះលោកត្រូវចេញដំណើរទៅប្រទេសបារាំងដើម្បីជួបម្ដាយនៅទីនោះព្រោះគាត់ទើបតែបានធូស្រាលពីជំងឺត្រៀតសរសៃកាលពីពេលថ្មីៗនេះ ហើយលោកបានVisaពីស្ថានទូតបារាំងដល់ទៅ១ឆ្នាំ ហេតុនេះហើយអាច​នៅបា​រាំ​ង​​យូខែ​ជាង​លើក​មុនៗ។លោកបន្ថែមថាម្ដាយរបស់​លោកក៍បានផ្ដាំឲ្យលោកគិតគូរពីការថែរ​ទាំសុខភាពឲ្យបានច្រើនកុំគិត​ច្រើនឬធ្វើការងារ​ច្រើន​ក្នុង​ពេលតែមួយ ខ្លាច​មានបញ្ហារ​សុខ​ភាព​ពិសេសទាក់ទងសសៃឈាម ហេតុនេះហើយបាន​ជាលោកត្រូវផ្អាកការ​សង់​Resort នៅ​ពេលនេះសិន។ប៉ុន្ដែលោកថាមុខ​របរមួយនេះលោកនៅតែស្រលាញ់ ហើយមិនបោះបង់​ចោល​រហូតទេពោលគឺ​លោក​អាចនឹង​ធ្វើវា​ឡើង​ចេញ​រូបរាងនៅពេលខាងមុខ ជាពិ​សេស​គឺពេលដែលលោកមានគ្រួសារ​នៅថ្ងៃអនាគតគឺ​អាច​ជួយ​ការងារនេះបាន តែ​បើដូចលោក​រាល់ថ្ងៃ​តែម្នាក់ឯងអីចឹងមិន​អាចធ្វើរឿងនេះបាន​ឆាប់​ៗ​បានទេ។

 លោកករុណា ពេជ្រ ធ្លាប់ប្រាប់ថាទីតាំងដែលលោកចង់បើកResort នោះគឺ​នៅភូមិ​ពូរ៉ាង ឃុំសែន​មនោរម្យ ស្រុកអូររាំង ខេត្ត​មណ្ឌុល​គិរី ហើយលោកបានទិញដីតំបន់​នោះជា​ច្រើន​ឆ្នាំដែលមាន​ទំហ៊ុំ​អាចធ្វើកន្លែងកម្សាន្ដនោះបាន ដោយលោកត្រៀម​ប្រើទុនតំណាក់​កាល​ដំបូងខ្ទង់៤០ម៉ឺន​ដុល្លារក្នុង​ការ​សង់២០ទៅ៣០ផ្ទះសិន។ប៉ុន្ដែឥឡូវបំណងនេះ​ត្រូវបាន​ពន្យាពេល​សិនទៅ​ហើយ។ដោយ​ឡែកកាលពីពេលថ្មីៗនេះលោកករុណា ពេជ្រ ក៍បាន​ទៅ​សំអាតម៉ុងឪពុករបស់លោកនៅ​ភូមិ​ខ្សាច់​ស ឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង ជាទីបញ្ចុះ​សពឪពុករបស់លោកឧបាសកម៉ុក សាខន ដែលទទួលមណភាពកាល​ពីថ្ងៃទី១៤ខែតុលាឆ្នាំ​២០២១ ដើម្បីសំពះលាឪពុក​ទៅមើល​ម្ដាយនៅបារាំង។

លោកថានឹងវិលពីបារាំងមក​ស្រុក​ខ្មែរ​ឲ្យទាន់ការធ្វើបុណ្យ​ខួប១០០ថ្ងៃ​ជូនឪពុកនៅថ្ងៃទី១៨ខែមករាឆ្នាំ២០២១ នៅស្រុក​កំណើត​របស់ពុកលោក ទើបលោកត្រូវទៅបារាំងវិញ។ដោយ​ឡែកទាក់ទង​អាជីពចម្រៀង​វិញ​តារា​ថោនរូបនេះទើប​ចេញបទ”មន្ដ​ស្នេហ៍​កំពង់ស្ពឺ”ដែលឆ្លុះបញ្ចាំងពីតំបន់ទេសចរណ៍​របស់ខេត្តមួយ​នេះ​ហើយ​លោកថានឹងត្រៀមចេញបទ​ជាលក្ខណៈលើកស្ទួយវិ​ស័​យ​​​ទេសចរណ៍ឲ្យបានគ្រប់ខេត្តក្រុងនាពេលខាងមុខផងដែរ៕

RELATED ARTICLES