Saturday, May 10, 2025
Homeតារាខ្មែរករុណា ពេជ្រ៖ថាមានអារម្មណ៍ឡើង​ព្រឺសំបុរពេល​ទៅដល់ពហុកីឡាដ្ឋានមរតកតេជោ

ករុណា ពេជ្រ៖ថាមានអារម្មណ៍ឡើង​ព្រឺសំបុរពេល​ទៅដល់ពហុកីឡាដ្ឋានមរតកតេជោ

ភ្នំពេញ៖តារាចម្រៀងថោនលោកករុណា ពេជ្រ បានឲ្យដឹងថាលោកមានអារម្មណ៍ព្រឺសំបុរតែម្ដងពេលដែលបានទៅដល់ពហុ​កីឡាដ្ឋានជាតិមរតកតេជោកាលពីព្រឹកថ្ងៃទី១៧ខែធ្នូឆ្នាំ២០២១ដើម្បីហាត់ត្រៀមច្រៀងសម្ដែងក្នុងពិធីពិធីសម្ពោធវិមានកីឡាដ្ឋាននៃពហុកីឡាដ្ឋានជាតិមរតកតេជោនៅថ្ងៃទី១៨ខែធ្នូឆ្នាំ២០២១។លោកករុណា ពេជ្រ បន្ថែមថាការដែលលោកឡើង​ព្រឺសំបុរ​នោះ​​គឺ​ដោយសារ​តែពហុកីឡាដ្ឋានមរតកតេជោពិតជាស្រស់ស្អាតខ្លាំង​ណាស់ហើយពេលទៅឃើញផ្ទាល់គឺមាន​អារម្មណ៍ថា​ដូច​នៅស្រុកគេអីចឹង។លោកបន្ថែមថាក្នុងនាមជាខ្មែរម្នាក់គឺពិតជាមានមោទនភាពណាស់ដែល​យើងមានពហុកីឡាដ្ឋានដ៍​អស្ចារ្យនៅពេលនេះ។

  មិនត្រឹមតែរីករាយដែលមានឱកាសបានច្រៀងសម្ដែងសិល្បៈក្នុងកម្មវិធីសម្ពោធវិមានកីឡាដ្ឋាន នៃពហុកីឡាដ្ឋានមរតកតេ​ជោនោះទេតែលោកករុណា ពេជ្រ ថាលោកហេងវិញព្រោះបានទិញ​សំបុត្រយន្ដហោះរួច​ទៅហើយដើម្បី​ទៅបារាំងនៅថ្ងៃទី២០​ខែធ្នូឆ្នាំ២០២១ ខាងមុខនេះ​ហើយស្រាប់តែកៀកថ្ងៃសម្ពោធពហុកីឡាដ្ឋាន​មរតកតេជោក៍មានក្រុមការងារ​អញ្ជើញឲ្យលោក​ចូល​រួម​ពិធី​នោះដែលលោកថាជាកិត្តិយសមួយព្រោះលោកក៍មានមុខក្នុងពិធីធំមួយរបស់ជាតិនេះ៕

RELATED ARTICLES