Saturday, May 10, 2025
Homeតារាខ្មែរសុគន្ធ និសា ៖ត្រជាក់ពេក វិលវិញមុនកំណត់

សុគន្ធ និសា ៖ត្រជាក់ពេក វិលវិញមុនកំណត់

ភ្នំពេញ៖សុគន្ធ និសា បានបណ្ដើរស្វាមីនាងលោកចៅ សម្បត្តិ ឡើងយន្ដហោះចេញទៅ​អាមេ​រិក​កាលពីថ្ងៃទី១៦ខែធ្នូឆ្នាំ២០២១ ដើម្បីទៅលំហែកាយ៉ាផ្ទះរបស់ពួកគេនៅBoston ហើយដើរ​លេងថ្ងៃបុណ្យណូអែល(បុណ្យគ្រិសម៉ាស)នៅថ្ងៃទី២៥ខែធ្នូនិង បុណ្យ​ឆ្លងឆ្នាំសកល​(Count​down)​​ ឆ្នាំ​​២០​២១ ឈាន​ចូលឆ្នាំ២០២២ ខាងមុខនេះ។ប៉ុន្ដែគូរឲ្យស្ដាយទៅអាមេរិក​មិនទាន់​បាន១​សប្ដាហ៍​ផងនិសា លើកទង់សសុំចុះចាញ់ទៅហើយព្រោះ​នេះជារដូវត្រ​ជាក់(Winter)​ដែល​​ធ្វើ​​ឲ្យនាងមិនអាចទ្រាំ​ត្រជាក់បាន​ទើបប្រកាសចូលស្រុកវិញនៅថ្ងៃទី២៣ខែធ្នូ ហើយនាងថែមទាំងទទួលការច្រៀងសម្ដែងថ្ងៃឆ្លង​ឆ្នាំសកលនៅខេត្តសៀម​រាប​ទៀតផង។

សុគន្ធ និសា វាចារថា”ត្រជាក់ជាងទូទឹកកក ទៀតលោកអើយ។ ត្រជាក់ណាស់​លោក​អើយ ពីរថ្ងៃទៀតត្រឡប់ទៅផ្ទះវិញ​ហើយ”។ការចាញ់ត្រជាក់បើទោះជានិសា មានស្វាមី​នៅ​ក្បែកាយ៉ា និងចេញក្រៅពាក់អាវរោមសត្វគ្រប​ជិតរាយកាយ​ហើយ​នៅតែមិនអាចទ្រាំបាននេះ ធ្វើឲ្យនាងត្រូវលុបចោលគម្រោងដើរកម្សាន្ដជាច្រើនកន្លែងតែម្ដង។ដោយឡែកសម្រាប់អ្នក​គាំទ្រ​របស់នាងដែលជូនពរឲ្យនិសា វិលត្រឡប់មកវិញបានកូនង៉ាបីប្រលែង​លេងនោះ​ប្រ​ហែ​ល​​ជាពួក​គេអាចនឹងប្រឈមការ​ខក​ចិត្តសារជាថ្មីម្ដងទៀតព្រោះថានិសា ឆាប់វិលមក​វិញ​ពេក នៅតែមិនទាន់ពពោះដដែល។

  គេកត់សម្គាល់ថាសម្រាប់ឆ្នាំ២០២១នេះ សុគន្ធ និសា បានបណ្ដើរស្វាមីចេញ​ទៅអា​មេរិក​​២លើកមកហើយនោះគឺកាលពី​ថ្ងៃ​ទី១៦ខែមេសាឆ្នាំ២០២១ អំឡុងពេលដែលនាងទើប​ជាពីកូវីដ​នោះក៍បាននាំប្ដីចេញទៅអាមេរិកជាង១ខែទើបវិលវិញ ខណៈ​លើកនេះ​នាងក៍គ្រោង​ទៅ​ជាង១ខែ​ទៀតដែរ តែដោយសារតែនិសា ថារងារ និងត្រជាក់ជាងទឹកកកទៀតនោះ​ទើប​នាង​មិន​អាចទ្រាំទ្រទៀតបានឡើយ គឺត្រូវតែវិលវិញមុនកំណត់។

 សុគន្ធ និសា បានរៀបការជាមួយលោកចៅ សម្បត្តិ អាណិកជនខ្មែររស់នៅរដ្ឋBoston សហរដ្ឋអាមេរិកាល​ពីថ្ងៃទី១ខែធ្នូឆ្នាំ​២០១៧ តែចំណងស្នេហាជាង៣ឆ្នាំមកនេះនិសា នៅតែ​មិនទាន់ផ្ដល់កំណើតឲ្យកូនដំបូងនោះឡើយ។នាងធ្លាប់​ប្រាប់អ្នក​យក​ព័តមានយើងថាអាចយកកូនទី១នៅឆ្នាំ២០២១ តែដោយសារតែនាងបានកើតកូវីដកាលពីខែមីនា ទើបធ្វើ​ឲ្យគម្រោង​យក​កូន​មានការប្រែប្រួល ហើយស្ងាត់ទៅវិញ។យ៉ាងណាពេលនេះនិសា មានសុខភាពល្អ​ជាប្រកតីវិញហើយ ដែលគេ​ជឿរថានៅឆ្នាំ​២០២២នេះជាពេលវេលាល្អ​សម្រាប់នាងក្នុងការ​ផ្ដល់កំណើតកូនដំបូងជាមិនខានបើទោះជានាងមិនទាន់បានVisa ក្នុងការ​ចេញ​ទៅរស់នៅអា​មេរិក​ជាអចិនត្រេយ៍ក្ដី៕

RELATED ARTICLES