Friday, January 10, 2025
Homeតារាខ្មែរអ៊ីវ៉ា ៖ប្រុសវ័យចំណាស់មានសង្ឃឹម

អ៊ីវ៉ា ៖ប្រុសវ័យចំណាស់មានសង្ឃឹម

ភ្នំពេញ៖បើទោះជានាងអ៊ីវ៉ា ត្រូវបានលោកវ៉ាវ ប្រកាសផ្ដល់សិទ្ធិឲ្យនាងក្នុងការយកប្ដី​ដោយអាច​សម្រេចចិត្តខ្លួនឯង​ដល់ទៅ​៦០%​ក្ដី ប៉ុន្ដែអ៊ីវ៉ា ខុសពីនាងប៉ាច គីមមួយ និងរ៉ាប៊ី ជាដើមដែល​ពួក​​គេ​មិនយកជាដាច់ខាតប្រុសវ័យចំណាស់ ព្រោះស្រលាញ់​តែក្មេង តែសម្រាប់ស្រីស្អាតឃីន ស្រីនាថ  វិញនាងប្រឈមបានប្ដីចាស់​មានភាគរយខ្ពស់បំផុត។​ការលើកឡើងបែបនេះព្រោះ​តែ​​​នាងអ៊ីវ៉ា ត្រូវបានលោកអ៊ូ វ៉ាវ ហៅអ៊ូ ចន្ថា ជាឪពុកបានប្រាប់អ្នកយកព័តមានយើងថា​សម្រាប់​រូបលោកចង់បានកូនប្រសារ​ជាប្រុសវ័យចំណាស់ច្រើនជាងក្មេង។

លោកវ៉ាវ ដែល​តែង​​តែជូនអ៊ីវ៉ា ឡើងច្រៀងតាមបណ្ដារឆាកតន្រ្ដីទាំងឡាយរយៈ​ពេល​ជាង១០ឆ្នាំមកហើយ​នោះ​ថាចិត្ត​លោក​ចង់ឲ្យអ៊ីវ៉ា ស្រលាញ់ឬយកប្ដីជាបុរសវ័យចំណាស់បន្ដិចទើបល្អ ព្រោះគេ​ចាស់​ទុំ​ទាំង​ចិត្តគំនិត ហើយលោកមិន​ចង់ឲ្យ​នាង​យកប្ដីក្មេងឡើយ។យ៉ាងណាលោកវ៉ាវ ថា​លោក​នៅតែផ្ដល់សិទ្ធិឲ្យកូនស្រី​ជ្រើសដោយ​ខ្លួនឯងតាមចិត្តរបស់គេដដែល ហើយ​ក្នុងនាម​ជា​ឪពុកលោកមានតែចាំមើលពីក្រោយកូនស្រី​សំណព្វចិត្តរបស់​លោក​ប៉ុ​ណ្ណោះ​។ អ៊ីវ៉ា ធ្លាប់ភ្ជាប់ស្នេហ៍​ជាមួយបុរស​ចំណាស់ម្ដងទៅហើយនោះគឺជាមួយថៅកែក្លឹប និង​ហាងបញ្ចាំនៅក្រុងសៀមរាប លោក​ថៅកែ”ប” ដែលត្រូវ​បានគេ​ស្គាល់ជា​ជាប្អូន​លោកផ្កាយ៣​ដ៍​មានឥទ្ធិពលម្នាក់។ប៉ុន្ដែចំណងស្នេហា​នោះបានកាត់ផ្ដាច់​ទាំងស្រុង​នៅឆ្នាំ២០១៤ ហើយបើ​ទោះ​ជា​រយៈ​ពេលជាង៦ឆ្នាំមកនេះលោកថៅកែនៅតែស្នេហាអ៊ីវ៉ា ដោយគ្មានប្រែប្រួល​ចិត្ត​បន្ដិ​ច​​ក្ដី តែស្រី​នាថ មិនព្រមផ្សះផ្សារស្នេហ៍​ចាស់​នេះឡើងវិញជាដាច់ខាត។ចំណែកលោកវ៉ាវ ធ្លាប់​ប្រាប់អ្នកយក​ព័តមានយើង​ថាលោក​មិន​ចង់​រំលឹករឿងរ៉ាវមួយនេះទេ។

លោកថាចិត្តលោកចង់ឲ្យតែកូនស្រីមានគ្រួសារឆាប់ៗទេព្រោះជីវិតមនុស្សយើងទុកភាពនៅលីវយូពេកគឺឥតប្រយោជន៍ប្រៀបដូចជាផ្ការីករោយលំអងកាលណាក៍ស្រពោនទៅវិញ។ប៉ុន្ដែអ៊ីវ៉ា ថាឆ្នាំនេះនាងមាន​អាយុ​២៨ឆ្នាំទៅហើយ អីចឹងត្រូវការពេល​វេ​លា២ឆ្នាំទៀតពោលគឺ​ទាល់តែអាយុ៣០ឆ្នាំទើបគិត​គូរឿងយកប្ដី។អ៊ីវ៉ា សារភាពថាពិតជាមានបុរសទាំងក្នុងនិងក្រៅស្រុកតាម​ស្រលាញ់​មែន តែនាងមិនអាចបង្ហាញមុខគូស្នេហ៍បានទេ ព្រោះតែមិនច្បាស់លាស់។យ៉ាងណានាងថាពេល​នេះគឺនាង​នៅ​ទំនេរ​និងមិនធ្លាប់ភ្ជាប់ពាក្យជាមួយបុរសណាម្នាក់ពីមុនឡើយ។ដោយឡែកតាមព័តមានថាមូលហេតុដែលអ៊ីវ៉ា មិនព្រមភ្ជាប់​ស្នេហ៍លោកថៅកែ​”ប”សារជាថ្មីនោះគឺ​ដោយសារ​តែបុរសទ្រព្យស្ដុកនោះប្រចណ្ឌនិងហួងហែងនាង​ខ្លាំងពេក​ក្នុងនោះដូចជា​មិនអនុញ្ញាត្តិឲ្យនាងសម្ដែងMVជាមួយតួប្រុសណាដែលមានឈុតអោបថើប និងមិនឲ្យនាងលេងក្បាច់រាំទេគឺ​ច្រៀង​​បានតែ​បទស្លូវទើបធ្វើឲ្យស្រីនាថ ព្យាយាមគេចមុខពីលោកថៅកែរហូតមក៕

RELATED ARTICLES