អាមេរិក៖អ្នកនាងអម្ពរ ទេវី ដែលកំពុងរស់នៅសហរដ្ឋអាមេរិកបានបង្ហាញអារម្មណ៍រីករាយព្រោះកាលពីថ្ងៃទី១០ខែមករា កូនប្រសាររបស់នាងដែលជាជនជាតិអាមេរិកកាំងនិងជាភរិយារបស់កូនប្រុសច្បងនាងជាមួយអតីតស្វាមីលោកពេជ្រ ភិរុណ ឈ្មោះភិរុណ ឥទ្រ្ទបុត្រ នោះបានសម្រាលកូនប្រុសដំបូងដោយជោគជ័យហេតុនេះហើយអ្នកនាងទេវី បានចៅលើកទី១ឬដំបូងហើយពេលនេះអ្នកនាងបានក្លាយទៅជាលោកយាយឬជីដូនរបស់គេទៅហើយ។
អ្នកនាងអម្ពរ ទេវី បានថ្លែងសារទាំងរំភើបថាវាគឺជាចៅប្រុសលើកដំបូងរបស់នាងដែលមានឈ្មោះថាLionel G Phirun ហៅអនន្ទ ឬArun ជាទីស្រលាញ់របស់នាង។អ្នកនាងទេវី បន្ថែមថានាងមានក្ដីសោមនស្សជាពន់ពេក និងអារម្មណ៍ពិសេសក្នុងនាមជាជាជីដូនមួយរូប និងជាម្ដាយក្មេករបស់កូនប្រសារ។
តាមរយៈការទទួលបានចៅប្រុសសំណព្វចិត្តនៅពេលនេះអ្នកនាងអម្ពរ ទេវី និងកូនប្រុសនៅតែប្រើត្រកូលរបស់អតីតស្វាមីនិងជាឪពុករបស់កូនបុ្រសនាងគឺលោកភិរុណ(Phirun)ដដែលបញ្ជាក់ថាទោះជាជីវិតស្នេហ៍របស់នាងជាមួយលោកភិរុណ បានអស់និស្ស័យក្ដី ប៉ុន្ដែការស្រលាញ់និងគោរពគឺនៅតែមានដដែល ខណៈដែលក្រោយមានស្វាមីឈ្មោះPauly Hap ជាង១០ឆ្នាំមកនេះអ្នកនាងទេវី បានហៅប្ដីចាស់ថាជា”ពុក”ទៅវិញ។ដោយឡែកតាមព័តមានថាមិនមែនតែអ្នកនាងទេវី នោះទេ ប៉ុន្ដែលោកភិរុណ ឯណ្ណោះវិញក៍មានអារម្មណ៍រំភើបមិនចាញ់អតីតភរិយារបស់លោកនោះទេក្រោយពីបានចៅ១សម្រាប់តពូជតវង្សត្រកូលនេះ។
គូររំលឹកថាអ្នកនាងអម្ពរ ទេវី បានរៀបការជាមួយលោកពេជ្រ ភិរុណ កាលពីខែតុលាឆ្នាំ១៩៩២ ហើយមុនចែកផ្លូវគ្នាអ្នកទាំងពីរបានបន្សល់ចំណងដៃកូន២នាក់គឺកូនទី១ប្រុសឈ្មោះភិរុណ ឥទ្រ្ទបុត្រ និងកូនទី២ស្រីឈ្មោះភិរុណ លក្ស្ញីទេវី ។ដោយឡែកអ្នកនាងទេវី ទទួលបានកូនស្រីអាយុជិត១០ឆ្នាំម្នាក់ទៀតជាមួយស្វាមីថ្មីនៅអាមេរិក។កាលពីឆ្នាំ២០១៦ និង២០១៧ អ្នកនាងធ្លាប់ចុះមកថតភាពយន្ដនៅខ្មែរបាន២រឿងហើយអ្វីដែលគូរឲ្យចាប់អារម្មណ៍នោះគឺលោកភិរុណ បានរៀបចំសម្លៀកបំពាក់ជូនអ្នកនាងទេវី ទាំងអស់គឺរាប់អានគ្នាដូចជាឪពុកនិងកូន។តាមព័តមានថាអ្នកនាងទេវី គ្រោងមកថតរឿងភាគមួយឲ្យហង្សមាស តែផែនការណ៍នេះត្រូវបានពន្យាពេលទៅវិញព្រោះតែកូវីដនៅអាមេរិកកំពុងតែបន្ដផ្ទុះ៕