Wednesday, October 23, 2024
Homeព័ត៌មានអន្តរជាតិចិនព្រមានអាមេរិកដាក់កោះតៃវ៉ាន់ចូលក្នុងគំរោងឥណ្ឌូ-ប៉ាស៊ីហ្វិក

ចិនព្រមានអាមេរិកដាក់កោះតៃវ៉ាន់ចូលក្នុងគំរោងឥណ្ឌូ-ប៉ាស៊ីហ្វិក

កាលពីថ្ងៃអង្គារទី២២ កុម្ភៈ២០២២ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានប្រាប់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ថាសហរដ្ឋអាមេរិកមិនគួររួមបញ្ចូលកោះតៃវ៉ាន់ ដែលចិនអះអាងថា ជាទឹកដីរបស់ខ្លួននៅ​ក្នុងយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិករបស់ខ្លួននោះទេ។នេះបើយោងតាមការចេញផ្សាយសារព័ត៌មានANEWS ។

កាលពីដើមខែនេះ សហរដ្ឋអាមេរិកបាននិយាយថា ខ្លួននឹងប្តេជ្ញាធ្វើទំនាក់ទំនងការទូត និងសន្តិសុខបន្ថែមទៀត​ដល់ឥណ្ឌូប៉ាស៊ីហ្វិក។ ទីក្រុងវ៉ាស៊ីនតោនក៏បាននិយាយផងដែរថា ខ្លួននឹងធ្វើការជាមួយដៃគូក្នុង និងក្រៅតំបន់ ដើ​ម្បីរក្សាសន្តិភាពនិងស្ថិរភាពនៅក្នុងច្រកសមុទ្រដែលបែងចែកតៃវ៉ាន់ពីប្រទេសចិន។

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិន បានឱ្យដឹងថាលោក Wang បានប្រាប់ Blinken តាម​ទូរ​ស័ព្ទនេះថាការប៉ុនប៉ងដើម្បីរួមបញ្ចូលតៃវ៉ាន់នៅក្នុងយុទ្ធសាស្រ្តដើម្បីទប់ស្កាត់ប្រទេសចិនកំពុងបញ្ជូនសញ្ញា​ខុសទាំងអស់។

លោក Wang បានបន្តទៀតថា ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសចិនមានឆន្ទៈក្នុងការគ្រប់គ្រងភាព​ខុសគ្នា​រប​ស់​ខ្លួន​ជា​មួយ​សហរដ្ឋអាមេរិកនិងធ្វើឱ្យទំនាក់ទំនងទ្វេភាគីមានស្ថិរភាព៕

RELATED ARTICLES