កាលពីថ្ងៃអង្គារទី២២ កុម្ភៈ២០២២ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានប្រាប់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ថាសហរដ្ឋអាមេរិកមិនគួររួមបញ្ចូលកោះតៃវ៉ាន់ ដែលចិនអះអាងថា ជាទឹកដីរបស់ខ្លួននៅក្នុងយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិករបស់ខ្លួននោះទេ។នេះបើយោងតាមការចេញផ្សាយសារព័ត៌មានANEWS ។
កាលពីដើមខែនេះ សហរដ្ឋអាមេរិកបាននិយាយថា ខ្លួននឹងប្តេជ្ញាធ្វើទំនាក់ទំនងការទូត និងសន្តិសុខបន្ថែមទៀតដល់ឥណ្ឌូប៉ាស៊ីហ្វិក។ ទីក្រុងវ៉ាស៊ីនតោនក៏បាននិយាយផងដែរថា ខ្លួននឹងធ្វើការជាមួយដៃគូក្នុង និងក្រៅតំបន់ ដើម្បីរក្សាសន្តិភាពនិងស្ថិរភាពនៅក្នុងច្រកសមុទ្រដែលបែងចែកតៃវ៉ាន់ពីប្រទេសចិន។
យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិន បានឱ្យដឹងថាលោក Wang បានប្រាប់ Blinken តាមទូរស័ព្ទនេះថាការប៉ុនប៉ងដើម្បីរួមបញ្ចូលតៃវ៉ាន់នៅក្នុងយុទ្ធសាស្រ្តដើម្បីទប់ស្កាត់ប្រទេសចិនកំពុងបញ្ជូនសញ្ញាខុសទាំងអស់។
លោក Wang បានបន្តទៀតថា ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសចិនមានឆន្ទៈក្នុងការគ្រប់គ្រងភាពខុសគ្នារបស់ខ្លួនជាមួយសហរដ្ឋអាមេរិកនិងធ្វើឱ្យទំនាក់ទំនងទ្វេភាគីមានស្ថិរភាព៕