Wednesday, October 23, 2024
Homeតារាខ្មែរតន់ ច័ន្ទសីម៉ា ៖ខកចិត្តម្ដងទៀត

តន់ ច័ន្ទសីម៉ា ៖ខកចិត្តម្ដងទៀត

ភ្នំពេញ៖តន់ ច័ន្ទសីម៉ា ដែលចង់ធ្វើឲ្យផ្ទុះនៅរដូវចូលឆ្នាំខ្មែរខាងមុខនេះតាមរយៈ​ការចេញបទ​ប្រពៃណី​ហើយ​បានយកសំលៀកបំពាក់ច្នៃជារូបទង់ជាតិរួមទាំងអ្នករាំក៍ស្លៀកពាក់ដូចនាងនោះមានការិះគន់ពេញបណ្ដាញសង្គមដោយអ្នកខ្លះថានាងអង្គុយលើទង់ជាតិ ទើបធ្វើឲ្យការ​ថត​សម្ដែងMv របស់នាងនៅប្រាសាទព្រះវិហារ​ត្រូវ​ស្ទះ​មិនអាចចេញបទចម្រៀងតាមគម្រោង ខណៈដែលមន្រ្ដីពាក់ព័ន្ធមិនបានគាំទ្រសកម្មភាពរបស់សីម៉ា ឡើយ។

 ឯកឧត្តមឡុង កុសល អគ្គនាយករង និងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សារា បានមាន​ប្រសាសន៍កាល​ពីថ្ងៃទី៧​ខែមីនាឆ្នាំ២០២២ ថាការយកទង់ជាតិខ្មែរដែលជានិម្មិតរូប​របស់​កម្ពុ​ជា​មកច្នៃជាម៉ូដសំលៀកបំពាក់​គឺជាការមិន​សមរម្យ ព្រោះគេតែងតែផ្ដល់តម្លៃដល់ទង់ជាតិ គឺទង់ជាតិតែងតែត្រូវបានបង្ហូត​ឡើងលើដោយអមជា​មួយនូវ​ការច្រៀងនិងភ្លេងជាតិ។ទងជាតិគឺជានិម្មិតរូបជាតិ។ឯកឧត្តមមានប្រសាសន៍បន្ថែមថាទង់ជាតិ ត្រូវបាន​គោរព​ដោយស្មារតី​ស្នេ​ហាជាតិ ស្រលាញ់ទឹកដី មាតុភូមិ។ម្យាងទៀតទង់ជាតិត្រូវបានផ្ដល់​ជាមហាកិត្តិយសសម្រាប់​វីរៈជន យុទ្ធជន យុទ្ធនារីដែលបានពលីជីវិត នៅពេលបានចេញច្បាំងការពារជាតិ ទឹកដី ឬទៅ​បំពេញបេសកម្ម​មនុស្សធ័មនៅក្រៅ គឺជាតិតែងតែដឹងគុណ និងយកទង់ជាតិទៅគ្រងពីលើ​ដើម្បីសម្ដែងការគោរពនិងដឹងគុណ។ដូច្នេះការយករូបទង់ជាតិមកធ្វើជាសម្លៀកបំពាក់មិនសមរម្យ​ទេ  ព្រោះ​ការយកទង់ជាតិខ្មែរទៅច្នៃ​ជាសម្លៀក​បំពាក់ អាចជាការប្រមាថ ដូចជានៅ​ពេល​​​ដែល​​គេស្លៀកពាក់ គឺគេហាក់បីដូចជាអង្គុយលើទង់ជាតិទាំងមូល ឬក៍នៅពេលដែល​សម្លៀក​​បំពាក់​ទាំងនោះប្រឡាក់ អ្នកខ្លះមិនបានយកទៅបោសសម្អាតទេ បែជាយកទៅទុក​ចោលជា​ដើម។

  នេះមិនមែនជាលើកទី១នោះទេសម្រាប់តន់ ច័ន្ទសីម៉ា ដែលMVរបស់នាងជួបបញ្ហារ​ចេញ​មិន​រួចតាមផែនការណ៍​នោះតែពេលនាងថតបទ”Are you Ok?”ក្នុងសម្លៀកបំពាក់សិស្ស​សាលា​កាន់កំាភ្លើងក្នុងថ្នាក់នោះ​ក៍មានប្រិតកម្ម​ពី​មហាជនផងដែរ រហូតMVនោះត្រូវបានលុប​ចោលជាបន្ទាន់ និងថតសារជាថ្មីឡើងវិញទើបទទួលបានការ​គាំ​ទ្រដែលពេលនេះបទនោះ​មានអ្នកចូលទៅទស្សនាចំនួន119M Views ហើយ។ដោយឡែកទាក់ទង​ការថតបទ​ថ្មីស្លៀក​រូបទង់ជាតិរបស់ច័ន្ទសីម៉ា ដែលអាចចេញមិនរួចនេះមិនមែនជាកំហុស​ទាំង​ស្រុងរបស់​នាង​ឡើយ​ព្រោះ​អ្នក​ចម្រៀងធ្វើទៅតាមការដឹកនាំ និងគ្រប់គ្រងរបស់ផលិតកម្ម​ហេតុនេះហើយ​គេជឿរថា​នៅ​ពេល​ដឹងកំ​ហុស​នឹង​មានការកែប្រែសារជាថ្មី​នោះច្បាស់ជាទស្សនិក​ជននៅតែ​គាំទ្របន្ដ​ទៀត​ជាមិនខាន៕

RELATED ARTICLES