Wednesday, October 23, 2024
Homeតារាខ្មែរវ៉ាន់ នីឡា៖”ខ្ញុំមានប្ដីហើយ!”

វ៉ាន់ នីឡា៖”ខ្ញុំមានប្ដីហើយ!”

ភ្នំពេញ៖បន្ទាប់ពីលុបចោលមង្គលការ២លើកព្រោះតែកូវីដមិនស្ងាត់ នៅទីបំផុតវ៉ាន់ នីឡា បាន​ដឹក​ដៃលោកស៊ុត សក្ការៈ រៀបការនៅថ្ងៃទី៩ខែមីនាឆ្នាំ២០២២ នេះបានដូច​បំណង​ដែលពិធី​មង្គលរបស់នាងចំណាយ​ប្រាក់មិន​ក្រោ​ម​១០ម៉ឺនដុល្លារនោះទេព្រោះរៀបចំយ៉ាងប្រណិតនៅសណ្ឋាគាសុខា ភ្នំពេញ។វ៉ាន់ នីឡា ដ៍តូចច្រឡឹងនោះ​បាន​បង្ហាញទឹកមុខរីករាយ​នៅពេល​ដែល​​នាង​ត្រូវបានដឹកដៃដោយលោកជំទាវហ៊ុន ស៊ីណាត នៅថ្ងៃពិ​សេស​របស់​នាង។

          តារាកំប្លែងCtn រូបនេះថ្លែងថា”ខ្ញុំមានប្ដីហើយបងប្អូន!”។

  គេឃើញមិត្តរួមអាជីពជាច្រើនបានសម្ដែងការសាទរដល់វ៉ាន់ នីឡា ក្នុងនោះក៍មាន​នាយ​​ពែកម៉ី ,Big និងតារាកំ​ប្លែង​របស់Ctn ស្ទើតែគ្រប់គ្នាក៍បានទៅហែរជំនួន​ផងដែរ។អ្វីដែល​គូរ​ឲ្យ​កត់សម្គាល់ថែមទៀតនោះនីឡា បាន​ក្លាយ​ទៅជាកូនប្រសាររបស់លោកព្រីង ច័ន្ទ​បុត្រ ហៅនាយចេក ព្រោះថាអតីតតារាសម្ដែងរូបនេះជាស្វាមី​ថ្មី​រប​ស់អ្នកនាងសរ មុន្នីរស្មី ដែលជា​ម្ដាយ​របស់លោកស៊ុត សក្ការៈ ស្វាមីរបស់នីឡា ទើបគេឃើញនាយចេក មមា​ញឹកខ្លាំងណាស់​ក្នុងការទទួលភ្ញៀវ ព្រោះលោកដើរតួជាឪពុករបស់គេនិងបានបង្ហាញ​កាយវិការស្រលាញ់​លោក​សក្ការៈ និង​នីឡា ដូចជាកូនបង្កើតនិងកូនប្រសារ។

  វ៉ាន់ នីឡា ធ្លាប់ប្រាប់អ្នកយកព័តមានយើងថាក្រោយរៀបការ​រួចនាងនៅតែបន្ដអាជីព​សិល្បៈជាធម្មតាទេ ព្រោះ​ប្ដីនាងបានយល់ច្បាស់ពីអាជីពកំប្លែងរបស់​នាងហើយមិនចេះប្រ​ចណ្ឌ​ឬហួង​ហែងនាងម្ដងណាឡើយ បើទោះជា​នាងធ្លាប់លេងឈុតឆាកស្នេហាជាមួយ​តារា​រួម​អាជីព​យ៉ាងណាក៍ដោយ។ចំណែកលោកសុវណ្ណ រិទ្ធី ជាឪពុក​រប​ស់​នីឡា និងជាអ្នកដឹកនាំ​ក្រុម​កំប្លែង​Ctn ធ្លាប់ប្រាប់ដែរថាលោកនឹងបំពេញតាមការសម្រេច​ចិត្តរបស់កូនស្រីថា​តើនាង​ចង់បន្ដ​ឬឈប់ពីអាជីពសិល្បៈ​ក្រោយរៀបការរួចនោះនៅលើនាងជា​អ្នកកំណត់។តែលោកថា​តាមមើល​ដូចជាមិនអីនោះទេ គឺនីឡា អាចនៅសម្ដែងកំប្លែងជាធម្មតា។

 គូរបញ្ជាក់ថាវ៉ាន់ នីឡា ធ្លាប់បានភ្ជាប់ពាក្យជាមួយលោកផន រង្សី ដែលជាកូន​ថៅកែ​វង្ស​ល្ខោនភី សុគន្ធី កាល​ពីឆ្នាំ២០១៨ តែចំណងស្នេហានេះបានប្រេះឆាមុនរៀបការ ហើយលោក​រង្សី បានទៅរៀបការ​ប្រពន្ធថ្មីនៅ​ខេត្តតា​កែវមុននីឡា។ចំពោះនីឡា វិញនាងធ្លាប់លុប​ចោល​មង្គល​ការកាល​ពីចុងឆ្នាំ២០១៩ និងដើមឆ្នាំ២០២១ ដោយសារ​តែកូវីដមិនថមថយ គឺ​ទើប​តែ​ពេលនេះទេដែលពិធីអាពាហ៍ ពិពាហ៍របស់នាងសម្រេចដូចក្ដីស្រម៉ៃ៕

RELATED ARTICLES