ភ្នំពេញ៖រយៈពេលជាង១ឆ្នាំទៅហើយដែលមាស សុខសោភា ផ្ញើរខ្លួនជាមួយរាម ដោយថ្មីៗនេះទើបតែបានបន្ថែមចំនួនកុងត្រាថ្មីថែមទៀត ខណៈដែលកិច្ចសន្យារបស់នាងលើកទី១បានផុតកំណត់កាលពីចុងខែកុម្ភៈឆ្នាំ២០២១ ។ការសម្រេចចិត្តរបស់សុខសោភា លើការបន្ដច្រៀងនៅរាម ជាតទៅទៀតនេះធ្វើឲ្យផលិតកម្មទាំងឡាយដែលពេញចិត្តនឹងរងចាំនាងមកធ្វើជាសមាជិករបស់ខ្លួនត្រូវខកចិត្តក្នុងនោះមានដូចជាផលិតកម្មហង្សមាស,Galaxy និងថោន ខកចិត្តព្រមគ្នា។
តើមានរឿងអ្វីបានជាមាស សុខសោភា ព្រមតកុងត្រាថ្មីជាមួយរាម?
អ្នកជំនាញធ្វើភ្លេង(Composer)ម្នាក់នៅហង្សមាសបាននិយាយដោយសុំមិនឲ្យដាក់ឈ្មោះថាការកុងត្រាតែ១ឆ្នាំរបស់មាស សុខសោភា នៅរាម នាឆ្នាំដំបូងនោះជាការស្ទាបស្ទង់ថាតើនាងនៅតែល្បីដូចមុនទៀតឬធ្លាក់ ?ក្នុងករណីដែលសោភា មិនចុះខ្សោយនាងនឹងថែមកុងត្រាថ្មី តែបើប្រឈមធ្លាក់ចប់កុងត្រា១ឆ្នាំនាងនឹងចាកចេញដែលអាចទៅGalaxy ច្រើនជាងហង្សមាសព្រោះនឹងធ្វើជាដៃគូរបស់ព្រាប សុវត្ថិ ដែលពេលនោះតារាស្រីទាំងឡាយនឹងពិបាកទប់ទល់នាង។ប៉ុន្ដែពេលនេះសោភា ព្រមតកុងត្រាថ្មីនៅរាម ដែលបញ្ជាក់ថានាងប្រាកដជាមានការធានាពីម្ចាស់ឬអ្នកគ្រប់គ្រងផលិតកម្មមួយនេះថានឹងមិនឲ្យនាងធ្លាក់ចុះជាមិនខានបានជាសោភា មិនចេញ។តែរឿងដែលសំខាន់ហើយសុខសោភា អាចនឹងបន្ដច្រៀងឲ្យរាម ជាច្រើនឆ្នាំតទៅទៀតនោះគឺពេលនេះថៅកែមិនអាចខ្វះនាងបាននោះទេ ព្រោះថាសោភា ជាតារាល្បីអីចឹងនាងទៅមិនមែនផ្ដោតតែលើវិស័យចម្រៀងនោះឡើយ តែជាការពង្រឹងលើការរកស៊ីរបស់ថៅកែព្រោះថាពេលនេះអ្នកប្រជែងថៅកែរាម ត្រូវបានគេមើលឃើញថាជាថៅកែហាងពេជ្រធំមួយនោះមានពេជ្រ សោភា ធ្វើជាអ្នកតំណាងទៅហើយ អីចឹងរាម មិនអាចព្រលែងសុខសោភា ជាដាច់ខាតព្រោះប៉ៈពាល់ការរកស៊ីរបស់គេ។Composer រូបនោះបន្ថែមថាក្នុងករណីនេះថៅកែរាម អាចនឹងផលិតបទចម្រៀងគ្រប់បែបយ៉ាងទាំងអស់ទៅតាមការចង់បានរបស់សោភា ព្រោះមិនចង់បាត់បង់នាង។
តាមព័តមានថាដើម្បីឲ្យមាស សុខសោភា មានការប្រែប្រួលទីផ្សារចម្រៀងនោះរាម ក៍គ្រោងទិញតារាប្រុសល្បីបន្ថែមម្នាក់ទៀតឲ្យទៅចាប់ដៃគូជាមួយមាស សុខសោភា ដែរ ខណៈដែលកន្លងមកសោភា មានភាពស្និតស្នាលខ្លាំងជាមួយឆន សុវណ្ណារាជ ហេតុនេះហើយទើបធ្លាប់លេចឭថាតារារោមទ្រួងច្រើនរូបនេះក៍ជាមុខសញ្ញានៃការចង់បានរបស់ផលិតកម្មជើងថ្មីនេះដែរ បន្ទាប់ពីរាម ទាញដួង វីរៈសិទ្ធ ពីហង្សមាសបានដោយជោគជ័យនោះ។ដោយឡែកសម្រាប់សុខសោភា វិញត្រូវបានមហាជនលើកឡើងថាតាំងពីនាងចេញពីថោន ទៅរាមនោះទីផ្សារចម្រៀងរបស់នាងមិនទាន់អាចធ្វើព្យុះភ្លៀងបានឡើយគឺនៅទ្រឹង។ប៉ុន្ដែនៅដើមឆ្នាំ២០២២ សោភាបាន ចេញមកប្រកាសប្រាប់Fan ទាំងឡាយរបស់នាងថានាងនឹងចេញស្ទីលថ្មីបំផុតមិនធ្លាប់មានតាំងពីប្រឡូកអាជីពចម្រៀងនេះ ដែលការតាំងចិត្តបែបនេះត្រូវបានគេសន្និដ្ឋានថាសោភា ដឹងខ្លួនថាមួយរយៈចុងក្រោយនេះបទចម្រៀងរបស់នាងមិនសូវផ្ទុះ ហេតុនេះហើយការត្រៀមខ្លួនសម្រាប់ឆ្នាំថ្មីនេះអាចធ្វើឲ្យអ្នកគាំទ្ររបស់នាងភ្ញាក់ផ្អើលឡើងវិញ។តែនៅមុនចូលឆ្នាំខ្មែរនេះសុខសោភា នៅតែមិនទាន់បញ្ចេញក្បាច់ពិសេសមកឡើយ។
មាស សុខសោភា ធ្លាប់ប្រាប់អ្នកយកព័តមានយើងថាFan របស់នាងមានការជឿរជាក់ថានាងទៅដល់ផលិតកម្មណាក៍នៅតែល្បី អីចឹងការប្ដូរផលិតកម្មថ្មីមិនធ្វើឲ្យនាងបារម្ភច្រើននោះទេ ព្រោះថានាងនៅថោន ៩ឆ្នាំគឺល្មមពេលត្រូវប្ដូរផលិតកម្ម។តែនាងថាGalaxy មិនដែលទាក់ទងនាងម្ដងណាឡើយ ខណៈដែលហង្សមាសពិតជាធ្លាប់ទាក់ទងមកនាងមែន ប៉ុន្ដែការចចារមិនត្រូវគ្នា។
មាស សុខសោភា បានប្រឹងប្រែងខ្លាំងណាស់ក្នុងការបំបែកទីផ្សារចម្រៀងនៅរាម រហូតនាងផ្អឹមផលិតកម្មផ្ទាល់ខ្លួនCamtrax ដែលគ្រប់គ្រងដោយស្វាមីនាងនោះមិនចេញបទថ្មីៗដូចមុនទៀតទេ។ដោយឡែកទាក់ទងរឿងរៀបការជាលើកទី៣ជាចំហរបស់សុខសោភា និងលោករ៉ាដា ពេលនេះបែជាស្ងប់ស្ងាត់ទៅវិញក្រោយពីនាងបានធ្វើឲ្យគ្រប់គ្នាស្រឡាំងដោយសារតែសោភា បានប្រារពខួបអាពាហ៍ ពិពាហ៍គម្រប់១២ឆ្នាំយ៉ាងគូឲ្យភ្ញាក់ផ្អើលកាលពីថ្ងៃទី២៨ខែធ្នូឆ្នាំ២០០៩ ដោយលោកឆន សុវណ្ណារាជ បានទម្លាយរូបថតសោភា រៀបការ ស្រដៀងពិធីសែនព្រេនដែរ៕