ភ្នំពេញ៖ខេមរៈ សិរីមន្ដ ដែលឡើងជាឧកញ៉ាកាលពីថ្ងៃទី១១ខែកុម្ភៈឆ្នាំ២០២២ នោះធ្វើឲ្យតារាសិល្បៈរួមអាជីពនិងអ្នកធ្លាប់ជួលលោកទៅច្រៀងហាក់មានភាពស្រពិចស្រពិលថាតើលោកឧកញ៉ាខែម ប៊ុនថៃ នឹងនៅតែប្រឡូកសិល្បៈពេញទំហ៊ឹងដូចមុន ឬទទួលបានគោរម្យងារមួយនេះហើយចាប់ផ្ដើមកាត់បន្ថយការច្រៀងរាំ ឬឈានទៅរយាលៗពីអាជីពចាស់នោះតែម្ដង។ប៉ុន្ដែអ្វីដែលគ្រប់គ្នាស្រឡាំងនៅពេលដែលលោកបុនថៃ បានចេញវីដេអូមួយហើយត្រូវបានគេយកទៅចែកចាយ(Share)ពេញបណ្ដាញសង្គមនោះដោយលោកសិរីមន្ដ ថាច្រៀង៦បទយកពីម្ចាស់កម្មវិធីបានដល់ទៅ១ម៉ឺនដុល្លារ ដែលតម្លៃនេះមានន័យថាខេមរៈ សិរីមន្ដ ស៊ីថ្លៃខ្ពស់ជាងគេ ហើយនាងតន់ ច័ន្ទសីម៉ា ដែលត្រូវផលិតកម្មកំណត់ច្រៀង១កម្មវិធីថ្លៃខ្លួន៥ពាន់ដុល្លារនោះបានធ្លាក់មកលំដាប់ទី២វិញ។ចំពោះតម្លៃខ្លួនលោកឧកញ៉ាខែម ប៊ុនថៃ ខ្ពស់បែបនេះធ្វើអ្នកដឹកនាំបណ្ដារប្រគុំតន្រ្ដីទាំងឡាយបានលើកឡើងខុសៗគ្នាអ្នកខ្លះថានោះជាទីផ្សារសេរីអ្នកហ៊ានជួល ឬមិនហ៊ានគ្មានអ្នកណាបង្ខំឡើយ។តែមានអ្នកដឹកនាំប្រគុំតន្រ្ដីខ្លះបានសម្ដែងការបារម្ភថាខ្លួនគ្មានលទ្ធភាពហៅលោកឧកញ៉ាប៊ុនថៃ ច្រៀងនោះទេ ព្រោះថាកញ្ចប់ថវិការមានកំណត់ ហើយការលេចឭតម្លៃនេះធ្វើឲ្យពួកគេបារម្ភខ្លាចតារាផ្សេងៗទៀតឡើងតាមគ្នាទៀតផង។
ឯកឧត្តមសាម៉ន បណ្ឌិត រដ្ឋលេខាធិការក្រសួងព័តមានបានឲ្យដឹងថាក្រោយលោកឃើញវីដេអូខេខេមរៈ សិរីមន្ដ និយាយរឿងច្រៀង៦បទបាន១ម៉ឺនដុល្លារនោះលោកថាវានឹងធ្វើឲ្យជះឥទ្ធិពលដល់អ្នកខ្លះដែលរៀបបង្គលការកូន លែងហ៊ានហៅលោកឧកញ៉ាប៊ុនថៃ ច្រៀងព្រោះគ្មានលទ្ធភាព។តែចំពោះរូបលោកដែលធ្លាប់ដឹកនាំការប្រគុំតន្ត្រីរយៈពេល១៤ឆ្នាំមុនចូលបម្រើការងាររដ្ឋនេះលោកថាបើថ្ងៃណាមួយលោកវិលមកដឹកនាំប្រគុំតន្រ្ដីសារជាថ្មីម្ដងទៀតនោះនោះលោកនៅតែជួលខេមរៈ សិរីមន្ដ អីចឹង ប៉ុន្ដែមិនមែនជួលឲ្យច្រៀង៦បទនោះទេគឺសុំឲ្យតែច្រៀង១បទនិងជូនថវិការទៅលោកឧកញ៉ា២ពាន់ដុល្លារប៉ុណ្ណោះ។
ដោយឡែកអ្នករៀបចំកម្មវិធីតាមអាហ្វែមួយចំនួនបានឲ្យដឹងថាតម្លៃខ្លួនខេមរៈ សិរីមន្ដ ច្រៀង៦បទ១ម៉ឺនដុល្លារនោះស្មើនិងការជួលក្រុមតន្រ្ដី២ វង្ស(Bands)ឯណ្ណោះ ព្រោះដូចជាក្រុមតន្រ្ដីលោកយ៉ែម សំអូន កញ្ចប់ខ្លះមានតារាចម្រៀងដល់ទៅ៥ទៅ៦នាក់ ក្រុមតន្រ្ដីនិងពិធីករជាដើមមួយកម្មវិធីតម្លៃតែ៣៥០០ដុល្លារទេ។ប៉ុន្ដែសម្រាប់លោកឧកញ៉ាខែម ប៊ុនថៃ វិញពេលនេះជួលលោកម្នាក់ស្មើជួលតារាល្បីគូសម១០នាក់ឯណ្ណោះ។
គូរបញ្ជាក់ថាខេមរៈ សិរីមន្ដ បានក្លាយជាតារាទី៣ឡើងធ្វើជាឧកញ៉ាបន្ទាប់ពីលោកទុំ សារុត ហៅនាយឃ្លោគ និងលានអាហ្វ្រីលគីនីន ហើយក្រោយទទួលបានគោរម្យងារនេះលោកប៊ុនថៃ កម្ររបង្ហាញខ្លួនតាមឆាកតន្រ្ដីញឹកញាប់ដូចមុនណាស់ព្រោះពេលនេះលោកកំពុងតែជាប់រកស៊ី ក្រៅពីសិល្បៈ៕