ភ្នំពេញ៖មុននេះលោកឧកញ៉ាលាន អាហ្រ្វីលគីនីន ទើបប្រកាសជាសាធារណៈថាចំណងស្នេហាលោកជាមួយភរិយាអ្នកនាងកែវ វរល័ក្ខ បានឈានដល់ទីបញ្ចប់ទៅហើយ ដែលការលែងលះនោះមានទាំងអាជ្ញាធរដឹងឭទៀតផង ព្រោះធ្វើទៅតាមផ្លូវច្បាប់ទាំងអស់។ការបញ្ជាក់របស់លោកគីនីន បែបនេះឆ្លើយតបទៅក្មេងស្រី្ដម្នាក់ដែលបានចោទសួរអតីតពិធីករនិងតារាចម្រៀងរូបនេះថាម៉េចបានលោកមិនសូវឃើញបង្ហាញរូបថតជាមួយប្រពន្ធ ឃើញតែថតជាមួយកូនៗ ទើបធ្វើឲ្យលោកឧកញ៉ា រូបនេះចាត់ទុកថានោះជាសំណួរល្អហើយអ្នកណាក៍ចង់ដឹងដោយលោកថ្លែងថាពេលនេះលោកបានក្លាយទៅជាពោះម៉ាយទៅហើយ។តែលោកគីនីន បញ្ជាក់ថាទំនាក់ទំនងរវាងកូនៗជាមួយលោកនិងអតីតប្រពន្ធគឺនៅធម្មតា ដោយម្ដងកូនមកលេងលោក ម្ដងទៅខាងម្ដាយគេ។
អ្វីដែលគូរឲ្យចាប់អារម្មណ៍ក្រោយពីលោកលាន អាហ្វ្រីលគីនីន សារភាពថាបានលែងប្រពន្ធរួចហើយមិនបានប៉ុន្មានថ្ងៃផង ស្រាប់តែនៅក្នុងពិធីរៀបមង្គលការនាងវ៉ាន់ នីឡា នៅសណ្ឋាគាសុខាភ្នំពេញកាលពីថ្ងៃទី១៩មីនា នោះលោកគីនីន បានបណ្ដើរនារីម្នាក់យ៉ាងស្និតស្នាលចូលរួមកម្មវិធីជប់លៀងនោះយ៉ាងត្រសងដែលមើលទៅដូចជាយល់ចិត្តគ្នាខ្លាំងណាស់។លោកគីនីន បានហៅនារីដៃគូថ្មីនោះថាជា”អូនៗ”ធ្វើឲ្យមិត្តភក្ដិអ្នកសិល្បៈចាប់អារម្មណ៍លោកឧកញ៉ារូបនេះជាខ្លាំងពេលដឹកដៃនារីចម្លែកមុខទៅចូលរួមកម្មវិធីអ្នកសិល្បៈបែបនេះ ហើយតាមរយៈរូបភាពស្និតស្នាលគ្នាជាខ្លាំងនោះច្បាស់ណាស់ថានារីនោះគឺជាសង្សាររបស់លោកគីនីន តែម្ដង។
អ្នកយកព័តមានយើងបានទូរស័ព្ទទៅលោកលាន អាហ្វ្រីលគីនីន កាលពីថ្ងៃទី២១ខែមីនា ហើយនៅពេលសាកសួរពីរឿងលោកកៀកកើយនារីដៃគូនោះលោកគីនីន បានច្រានចោលតែម្ដងដោយអះអាងយ៉ាងខ្លីថានារីនោះមិនមែនជាគូស្នេហ៍របស់លោកឡើយ។លោកគីនីន បញ្ជាក់ថា”គាត់គ្រាន់តែជាភ្ញៀវចូលរួមអាពាហ៍ពិពាហ៍ រួមគ្នា គេភ្ញៀវខាងប្រុស ខ្ញុំភ្ញៀវខាងស្រី”។យ៉ាងណាទាំងក្នុងនិងក្រៅសិល្បៈគ្រប់គ្នាសុទ្ធតែបានដឹងថាលោកអាហ្វ្រីលគីនីន នេះមានមន្ដស្នេហ៍មិនធម្មតានោះទេ ព្រោះមាននារីមិនតិចនាក់ឡើយធ្លាក់ក្នុងអន្លង់ស្នេហ៍លោកឧកញ៉ារូបនេះ។ ប្រភពបានឲ្យដឹងថាលោកគីនីន តាំងពីផ្ដាច់ខ្លួនពីសិល្បៈដោយងាកទៅរកស៊ីផ្នែកអចលនទ្រព្យ ហើយក្លាយទៅជាឧកញ៉ាមកមានស្រីៗជាច្រើនតោងស្នេហ៍ ពិសេសបន្ទាប់ពីលោកក្លាយជាពោះម៉ាយទៀតមាននារីៗសម្រុកចង់ចូលខ្លួនទៅស្អំរបួសបេះដូងលោកឧកញ៉ារូបនេះកាន់តែកើនរហូតមានការលើកឡើងថាលោកគីនីន ជាឧកញ៉ាមានស្នេហ៍ជាងគេក្នុងចំណោមឧកញ៉ាៗទាំងឡាយទៀតផង៕