ភ្នំពេញ៖ពិធីការិនីយុគ ចិន្ដា ប៊ិសតែគ្រងឈុតកូនក្រមុំមែនទែនបានសម្រេចទៅហើយតាមរយៈការដឹកដៃម្ចាស់ចិត្តរៀបការនៅថ្ងៃទី២៣ខែមីនាឆ្នាំ២០២២ ដែលកម្មវិធីពិសេសរបស់អ្នកនាងធ្វើផ្គួបជាមួយខូបកំណើតរបស់នាងតែម្ដង។យ៉ាងណាកម្មវិធីអាពាហ៍ ពិពាហ៍ របស់អ្នកនាងចិន្ដា ត្រូវបានលុបចោលភ្លាមៗតែម្ដងដោយគ្មានការរារែកចិត្តនោះទេ បន្ទាប់ពីកូវីដកូមីក្រុងបានផ្ទុះមិនទាន់ស្ងប់ស្ងាត់នេះធ្វើឲ្យការកក់ចុងភៅ ,សម្អាងការ និងផ្កាភ្ញីទាំងឡាយត្រូវបានរំសាយទៅវិញអស់។នេះមានន័យថាថ្ងៃពិសេសរបស់អ្នកនាងចិន្ដា ត្រូវបានលើកពេល ដែលច្បាស់ណាស់ថានឹងធ្វើឲ្យអ្នកនាងខកចិត្តមិនស្ទើនោះទេ។
លោកជីមមី ជំនួយការអ្នកនាងយុគ ចិន្ដា បានប្រាប់ថាដំណឹងខាងលើគឺជាការពិតព្រោះបើកុំតែអូមីក្រុងផ្ទុះនោះម្លេះអ្នកនាងចិន្ដា នឹងត្រូវរៀបការនៅថ្ងៃទី២៣ខែមីនាឆ្នាំ២០២២ នេះយ៉ាងពិតប្រាកដមែន។លោកបន្ថែមថាក្នុងនាមជាជំនួយការអ្នកនាងចិន្ដា បានប្រគល់កិច្ចការទាំងឡាយឲ្យលោកធ្វើនិងរៀបចំក្នុងនោះលោកបានកក់ចុងភៅ,សម្អាងការ និងការរៀបចំផ្សេងៗទៀត ខណៈដែលទីតាំងវិញមិនទាន់បានកក់ទេព្រោះចាំជ្រើសរើសជាកៀកថ្ងៃ។តែពេលអូមីក្រុងមកដល់លោកថាអ្នកនាងចិន្ដា បានប្រាប់ទៅលោកថាមិនអាចធ្វើកម្មវិធីនោះបានទេលុបចោលទៅព្រោះមិនចង់ឲ្យភ្ញៀវដែលចូលរួម ខ្លះមិនសប្បាយចិត្តហើយគេទៅទាំងបារម្ភខ្លាចកូវីដ ហើយនាងចង់ធ្វើកម្មវិធីមួយដើម្បីឲ្យគ្រប់គ្នាបានសប្បាយក៍សមេ្រចចិត្តមិនធ្វើពេលហ្នឹងវិញតែម្ដង។លោកជីមមី ថ្លែងទៀតថាតាមពិតពិធីអាពាហ៍ ពិពាហ៍របស់មេលោក(អ្នកនាងចិន្ដា)គឺពិតជាត្រូវធ្វើផ្គួបជាមួយខួបកំណើតរបស់នាងមែន តែឥឡូវអ្វីៗបានប្រែប្រួលអស់ទៅហើយ និងអត់ទាន់កំណត់ពេលវេលាច្បាស់លាស់ទៀតទេ តែតាមលោកគិតគឺអាចធ្វើនៅឆ្នាំ២០២៣ ខាងមុខវិញដែលពេលនោះរំពឹងថាអូមីក្រុងនិងស្ញប់ស្ងាត់ជាមិនខាន។
សូមបញ្ជាក់ថាអ្នកនាងយុគ ចិន្ដា បានភ្ជាប់ស្នេហ៍ជាមួយបុរសវ័យចំណាស់ម្នាក់ជាអ្នកជំនួញដែលចំណងស្នេហ៍នេះបានបើកចំហកាលពីចុងឆ្នាំ២០១៩ ហើយពេលនោះពិធីការិនីដ៍មានឥទ្ធិពលរបស់Ctn រូបនេះបានប្រាប់អ្នកយកព័តមានយើងថាដោយសារតែរងចាំឲ្យកូនស្រីសំណព្វចិត្តរបស់នាងឈ្មោះយុគ ដាពេជ្រ ហៅស្រីអម ពេញវ័យ១៨ឆ្នាំទើបអ្នកនាងចង់រៀបការនៅឆ្នាំ២០២២ ដែលពេលនោះកូនស្រីនឹងកំដនាងតែម្ដង។ការអះអាងរបស់អ្នកនាងចិន្ដា បែបនេះបញ្ជាក់ថានាងមានភាពច្បាស់លាស់ជាមួយគូស្នេហ៍ថ្មី១០០% ព្រោះតាមអ្នកជិតស្និតបង្ហើបថាបុរសនោះជាអ្នកមានចំណេះដឹងខ្ពង់ខ្ពស់,ស្លូតបូតនិងស្រលាញ់កូនស្រីអ្នកនាងចិន្ដា ដូចជាកូនរបស់លោកបង្កើតដែរទើបធ្វើឲ្យពិធីការិនីរូបនេះកាន់តែកក់ក្ដៅ។
គូររំលឹកថាអ្នកនាងយុគ ចិន្ដា ធ្លាប់ប៉ៈស្នេហាមិនសមប្រកបច្រើនលើកច្រើនសារដូចជាកន្លងមកធ្លាប់មានព័តមានថានាងមានស្នេហាជាមួយDJ ឃ្លាំង និងអាណិកជនខ្មែរមកពីអាមេរិកដែលជាពោះម៉ាយលោកវុទ្ធី បណ្ឌិត ហៅសម័យ ផងដែរតែបានប្រេះឆា។យ៉ាងណាអ្នកនាងចិន្ដា មិនដែលយកស្នេហាជាធំជាងការងារនោះទេហើយមិនខ្វះឡើយមន្រ្ដីធំៗធ្លាប់តាមចែចង់នាង។តែពេលនេះអ្នកនាងចិន្ដា រកបានដៃគូជីវិតពិតប្រាកដហើយដែលមិនយូទេ ក្រោយរៀបការរួចនាពេលខាងមុខនេះពាក្យដែលគេនិយាយថាយុគ ចិន្ដា ជោគជ័យតែការងារសិល្បៈ តែរឿងស្នេហាសូន្យ នឹងត្រូវបញ្ចប់ជាមិនខាន។ប៉ុន្ដែរឿងដែលមហាជននៅតែមានចម្ងល់មិនបាត់នោះថាម៉េចបានអ្នកនាងចិន្ដា មិនធ្លាប់រៀបការពីមុនម្ដងណាសោះនោះពេលនេះនាងមានកូនស្រីពេញក្រុំស្ដូកទៅហើយ?តើឪពុក របស់ស្រីអម ជាអ្នកណាទៅ?