ភ្នំពេញ៖សុគន្ធ និសា និងមាស សុខសោភា បានជ្រើសស្នេហ៍បុរសអាណិកជនដូចគ្នាដោយនិសា ក្លាយទៅជាភរិយាលោកចៅ សម្បត្តិ ខ្មែររស់នៅអាមេរិក ខណៈដែលសោភា ជ្រើសលោកអ៊ឹត រ៉ាដា បុរសខ្មែរមកពីកាណាដា ។ប៉ុន្ដែការដើរលើវិថីសិល្បៈជាប្រចាំថ្ងៃនោះនិសា និងសោភា មិនដូចគ្នានោះទេដោយសារតែតារាហង្សមាសគ្មានស្វាមីជាជំនួយក្នុងអាជីពសិល្បៈរបស់នាងឡើយ ខណៈដែលសោភា វិញប្ដីនាងជាអ្នកនៅក្រោយខ្នងនាងស្ទើតែគ្រប់យ៉ាងទាំងអស់ទាក់ទងការចម្រៀងសម្ដែងរបស់នាង។
យ៉ាងណាក្នុងជំនួបផ្ទាល់កន្លងមកសុគន្ធ និសា អះអាងថាស្វាមីនាងមិនដែលដើរតាមនាងតាមបណ្ដារឆាកតន្រ្ដីទាំងឡាយនោះគឺដោយសារតែលោកមានការងាររវល់ច្រើនដែលត្រូវធ្វើ ។ប៉ុន្ដែនាងថាទោះជាមិនបាននៅក្បែរគ្នា២៤ម៉ោងក្ដី តែទំនុកចិត្តលើគ្នាវិញគឺមានដូចគ្នា ហើយពេលខ្លះអំឡុងនាងទៅច្រៀងសម្ដែងនៅតាមបណ្ដារខេត្តឆ្ងាយៗនោះប្ដីនាងក៍ធ្លាប់ទៅជាមួយដែរដែលពេលចប់ការងារដើរកម្សាន្ដនៅតំបន់រម្យនីយដ្ឋាននៅខេត្តនោះតែម្ដង។
ចំពោះមាស សុខសោភា វិញរយៈពេលជាង១០ឆ្នាំចុងក្រោយនេះគេបានមើលឃើញថាស្វាមីនាងលោកអ៊ឹត រ៉ាដា តែងតែងដើរតាមនាងគ្រប់សកម្មភាពសិល្បៈរបស់សោភា តែម្ដងមានដូចជាការច្រៀងនៅតាមខេត្ត,ថតMV,ស្ពត និងពេលនាងច្រៀងសម្ដែងគ្រប់Concerts ទាំងអស់ព្រោះលោករ៉ាដា មានតួនាទីជាអ្នកចាក់ភ្លេងឲ្យសោភា ច្រៀង,ថតរូបនាងច្រៀងរាំ និងរៀបចំសម្លៀកបំពាក់ឲ្យសោភា នៅគ្រប់ឆាកតន្រ្ដីទាំងឡាយតែម្ដង។សកម្មភាពរបស់សុខសោភា និងប្ដីនាងបែបនេះបញ្ជាក់ថាអ្នកទាំង២ធ្វើការងារសិល្បៈរួមគ្នាបើទោះជាលោករ៉ាដា មិនមានជំនាញសិល្បៈ ព្រោះលោកជាគ្រូពេទ្យម្នាក់ក្ដី តែក្រោយពីផ្អាកអាជីពពេលនេះលោករ៉ាដា បានក្លាយទៅជាអ្នកគ្រប់គ្រងផលិតកម្មCamtrax ដែលជាកម្មសិទ្ធិរបស់សោភា។
មហាជនកត់សម្គាល់ថាសុគន្ធ និសា ក្រោយចេញពីថោន ទៅហង្សមាសវិញនេះកេរ្តិ៍ឈ្មោះរបស់នាងហាក់នៅទ្រឹងពោលគឺមិនចុះខ្សោយខ្លាំងហើយក៍មិនសូវស្ទុះទៅមុខដូចមុនទៀតដែរ បន្ទាប់ពីរៀបការប្ដីជាង៤ឆ្នាំនេះ។ទោះជាយ៉ាងណាអ្វីដែលគូរឲ្យសរសើរសុគន្ធ និសា នៅតែរក្សាររូបរាងបានស្អាតមិនចាញ់កាលនៅលីវនោះទេព្រោះតែនាងថែរាងឲ្យនៅស្វែល មិនឲ្យឡើងគីឡូ ឬបែកសាច់ខ្លាំងដូចតារាមួយចំនួនដែលមានស្វាមីឡើយ។ការមិនឲ្យសម្រស់ធ្លាក់ចុះក្រោយមានប្ដីនេះធ្វើឲ្យនិសា នៅតែត្រូវប៉ាន់ក្នុងការថតស្ពតធំៗទើបធ្វើឲ្យប្រាក់ចំណូលពីសិល្បៈនាងនៅតែមិនប្រែប្រួលពីមុនខ្លាំងនោះទេ។តែអ្វីដែលគូរឲ្យបារម្ភពេលនេះនិសា មានប្ដីជាង៤ឆ្នាំទៅហើយ ប៉ុន្ដែនាងមិនទាន់មានកូន១គ្រាប់ឡើយដែលធ្វើឲ្យម្ដាយនាងចង់បានចៅពបានត្រឹមតែរងចាំដំណឹងល្អពីនាងឡើងផ្សារភ្នែកទៅហើយ។
ដោយឡែកសម្រាប់មាស សុខសោភា វិញនៅរយៈពេលចុងក្រោយនេះនាងគ្មានបំណងចេញទៅរស់នៅតាមប្ដីនៅកាណាដានោះទេ ព្រោះទើបបើកហាងថ្មីដល់ទៅ២ដែលចំណាយទុនអស់រាប់ម៉ឺនដុល្លារនៅរដូវកូវីដនេះ។សោភា ដែលប្រារពខួបអាពាហ៍ពិពាហ៍ជាមួយស្វាមីគម្រប់១២ឆ្នាំកាលពីថ្ងៃទី២៨ខែធ្នូឆ្នាំ២០២២ នេះចង់បានកូនឡើងញ័រខ្លួនទៅហើយរហូតដល់នាងបានហៅយុវវជនម្នាក់ឈ្មោះBovee Hundley ដែលមានអាយុ១៤ឆ្នាំនោះថាជាកូនៗទៀតផង បើទោះជាគេដឹងថាបុរសនោះជាក្មួយរបស់នាងក្ដី។
មហាជនរងចាំមើលថាតើសុគន្ធ និសា ដែលរៀបការប្ដីជាង៤ឆ្នាំ និងមាស សុខសោភា ដែលរៀបការដូចសែនព្រេនជាមួយលោកអ៊ឹត រ៉ាដា ជាង១២ឆ្នាំនោះម្នាក់ណានឹងពពោះមុនទៅ?ការអ៊ុតចាំមើលនិសា-សោភា រឿងយកកូនជាងការចេញបទចម្រៀងថ្មីនេះដោយសារតែតារាទាំងពីរដែលធ្លាប់ច្រៀងរួមគ្នានៅផលិតកម្មរស្មីស្ទឹងសង្កែរ និងថោន នេះបច្ចុប្បន្នពួកគេមានអាយុច្រើនច្រើនដែរហើយបើនៅតែពន្យាពេលយកកូនទៀតគឺអាចប្រឈមពិបាកពពោះតែម្ដងដែលចំណុចនេះសោភា ក៍ធ្លាប់ទទួលស្គាល់ដែរថា”អាយុច្រើន ពិបាកយកកូន” ហេតុនេះហើយគេជឿរថាតារាពួកគេប្រាកដជាកំពុងរៀបផែនការណ៍យកកូនដូចគ្នាតែម្ដង៕