ភ្នំពេញ៖ក្នុងវ័យ៣៧ឆ្នាំពេជ្រ សោភា ក៍មិនខុសពីមាស សុខសោភា ដែរនៅរយៈពេល២ឆ្នាំចុងក្រោយនេះបទចម្រៀងរបស់ពួកគេមិនបានចេញអស់ពីសម្ថភាពនោះទេ ព្រោះតែកូវីដផ្ទុះមិនព្រមស្ងាត់។យ៉ាងណាសោភា ត្រូវបានគេចាប៉អារម្មណ៍ថានាងមានការផ្លាស់ប្ដូរស្ទើតែ៣៦០ដឺក្រេ បើប្រៀបធៀបកាលពីជាង១០ឆ្នាំមុននិងពេលនេះព្រោះនាងក្លាយទៅជាតារាដែលលេងខ្លួនមិនធម្មតានោះទេតាមរយៈការច្នៃម៉ូដសម្លៀកបំពាក់ប្លែកៗដែលមានតម្លៃថ្លៃៗ ,ការលេងផ្ទះវីឡារ និងជាពិសេសគឺសម្ភារៈនិយមតាមរយៈការជិះថរយន្ដថ្លៃៗដូចជា Mercedes ,Audi, Porsche ,Bmw និងRange Rover ជាដើម។អ្វីដែលគូរឲ្យចាប់អារម្មណ៍ថែមទៀតនោះសោភា ហ៊ានពាក់នាឡិការដៃ១គ្រឿងតម្លៃស្មើផ្ទះវីឡារ១ក្នុងនោះនាងប្រើប្រាស់ដូចជាម៉ាកRichard Mille និងRolex ជាដើម។ភាពឡូយឆាយរបស់សោភា នេះត្រូវបានអ្នកខ្លះហៅនាងថាជាអ្នកមេម៉ាយទ្រព្យស្ដុក ទៀតផង ព្រោះនាងហាក់មានអ្វីៗគ្រប់យ៉ាងក្នុងកណ្ដាប់ដៃអស់ទៅហើយនៅឆ្នាំ២០២២ ។
យ៉ាងណាសំណួរដែលមហាជនលើកឡើងនោះថាតើពេជ្រ សោភា អាយុខ្វះ៣ឆ្នាំទៀតនឹងគម្រប់៤០ឆ្នាំនេះ នាងអាចស្ទុះឡើងក្នុងអាជីពចម្រៀងថែមទៀតឬលែងទៅមុខទៀតហើយ?
អ្នកជំនាញធ្វើភ្លេង(Composer)ម្នាក់បាននិយាយដោយមិនឲ្យដាក់ឈ្មោះថាពេជ្រ សោភា អាចនៅទ្រឹងព្រោះនាងធ្លាប់ឈានដល់ចំណុចកំពូលទៅហើយអីចឹងតើឲ្យល្បីថែមទៀតយ៉ាងណាទៅ?យ៉ាងណាគ្រូភ្លេងនោះថាបើសោភា ងាកទៅច្រៀងរ៉េបជាមួយងូន ចាន់ដេវីត ឬវណ្ណ ដា នោះប្រាកដជាមានការកក្រើកទីផ្សារចម្រៀងរ៉េប សារជាថ្មីមិនខាន។ប៉ុន្ដែរឿងនោះប្រហែលជាមិនអាចទៅរួចនោះទេព្រោះថានាងបានចែកផ្លូវក្នុងការចាប់ដៃគូជាមួយដេវីត ទៅហើយ ខណៈដែលវណ្ណ ដា នៅផលិតកម្មផ្សេង។
គេកតក់សម្គាល់ថាក្រោយពេជ្រ សោភា លែងច្រៀងសម្ដែងជាមួយងួន ចាន់ដេវីត នោះនាងបានសាកល្បងចាប់ដៃជាមួយលោកStep និងហ្សូណូ ជាដើម តែមិនសូវជោគជ័យដូចអ្នកចាស់នោះទេ ហើយពេលនេះដៃគូពិតប្រាកដរបស់នាងដែលស៊ីចង្វាក់បំផុតនៅតែមិនទាន់រកបានដូចចិត្ត។តែសោភា ធ្លាប់ប្រាប់ថានាងចង់ធ្វើបទចម្រៀងទោល ច្រៀងតែម្នាក់ឯងច្រើនជាងការឆ្លងឆ្លើយដៃគូ។តារាចម្រៀងដែលផ្ញើរខ្លួនជាមួយហង្សមាសជាង១៧ឆ្នាំមកនេះធ្លាប់បញ្ចេញសារថានាងចង់ធ្វើអ្វីដើម្បីបន្សល់ឲ្យកូនចៅជំនាន់ក្រោយបានស្គាល់ ហើយជាញឹកញាប់គេឃើញនាងបង្ហាញការសម្ដែងនិងគាំទ្រល្ខោនខោល និងចាប៉ីដងវែងជាដើមតាមរយៈការសម្ដែងលើឆាកនិងបញ្ចូលក្នុងMV ។នាងជាតារាចម្រៀងម្នាក់ដែលអាចនិពន្ធទំនុកច្រៀង បានដោយខ្លួនឯងដែលនៅផ្ទះរបស់សោភា ក៍មានStudio ថតសម្លេងផ្ទាល់ខ្លួនទៀតផងដែរ ហេតុនេះហើយអំឡុងពេលដែលសោភា មានជីវភាពធូធារដូចនាពេលបច្ចុប្បន្ននេះមានន័យថានាងចង់ធ្វើឬចេញបទអ្វីបានតាមចិត្តចង់ព្រោះហង្សមាសបានផ្ដល់សិទ្ធិពិសេសឲ្យនាង។ប៉ុន្ដែសោភា ធ្លាប់បង្ហាញសញ្ញាសោកស្ដាយខ្លាំងនៅពេលដែលនាងបាត់បង់ដៃគូរយល់ចិត្តម្នាក់នោះគឺកំពូលតារាចម្រៀងព្រាប សុវត្ថិ ព្រោះនាងយល់ថាលោកស្នាយ ច្រៀង១ដឹង១ហើយនាងបានតោងកាលីពលោកសុវត្ថិ ច្រើនណាស់ទើបបានល្បីឈ្មោះប៉ុណ្ណោះ។តែអ្វីដែលចម្លែកនៅពេលដែលមានព័តមានថាGalaxy ចង់ជះលុយធំទិញពេជ្រ សោភា ទៅច្រៀងដៃគូជាមួយព្រាប សុវត្ថិ នៅផលិតកម្មថ្មីនេះបែជាចុងក្រោយអ្នកមេម៉ាយរូបនេះសម្រេចចិត្តបន្ដច្រៀងរាំនៅហង្សមាសតទៅទៀតទៅវិញ ទើបធ្វើឲ្យពេលនេះនាងពិបាករកដៃគូដែលសាកសមនិងយល់ចិត្តគ្នា។
គូរបញ្ជាក់ថាពេជ្រ សោភា បានធ្លាក់ចុះម្ដងកាលពីឆ្នាំ២០១៥ ដែលពេលនោះឱក សុគន្ធកញ្ញា និងមាស សុខសោភា វ៉ាដាច់នាង។តែចាប់ពីឆ្នាំ២០១៦ ពោលគឺក្រោយសោភា លែងប្ដីអាណិកជនខ្មែរនៅអាមេរិកលោកឡៅ ឆលី នោះសោភា ក៍ហក់ឡើងវិញរក្សារបានលំនឹងរហូតមកដល់បច្ចុប្បន្នតែម្ដង។នៅថ្ងៃឆ្លងឆ្នាំសកល២០២១ ឈានចូល២០២២ នោះសោភា ក៍បានបង្ហាញជាសាធារណៈថានាងមានសង្សារថ្មីដែលមិនមែនជាលោកឆឹម សក្កដា ដែលប្រុសនោះគឺព្រះយេស៊ូគ្រិស្ដប្រទានឲ្យនាង។តែចំណងស្នេហាថ្មីនេះសោភា ហាក់បាត់បង់ភាពផ្អែមល្ហែមស្ទើតែទាំងស្រុងនិងពិបាកជឿរជាក់ថាអាចរក្សារបានយូអង្វែង ខណៈដែលលោកសក្កដា វិញលេង១ក្បាច់ឆ្លើយតបទៅសោភា តាមរយៈលោកងាកទៅកៀកកើយជាមួយថៅកែពេជ្រ ម្នាក់យ៉ាងមានក្ដីសុខ៕