ភ្នំពេញ៖មិនខុសពីឱក សុគន្ធកញ្ញា នោះទេដែលក្រោយក្លាហានលេងឈុតស្រីស្រលាញ់ស្រីជាមួយសុខ ស្រីនាង មកពេលនេះធ្វើឲ្យមនុស្សស្រីស្រលាញ់ស្រី(lesbian) ចាប់អារម្មណ៍ខ្លាំងរហូតស្រីខ្លះលង់ស្នេហ៍សុគន្ធកញ្ញា ទៀតផង។ចំពោះសុខ ស្រីនាង វិញកាន់តែពិបាកប្រឈមជាមួយក្រុមស្រីស្រលាញ់ស្រីថែមទៀតដោយសារតែនាងជាតារាមេម៉ាយជាង១០ឆ្នាំមកហើយ ដោយមិនដែលបញ្ចេញមុខគូស្នេហ៍ថ្មីជាសាធារណៈម្ដងណាទេ ហេតុនេះហើយនៅពេលដែលនាងលេងឈុតស្រលាញ់គ្នាជាមួយសុគន្ធកញ្ញា នោះពេលនេះធ្វើឲ្យស្រីៗដែលស្រលាញ់ភេទដូចគ្នានោះចាប់ផ្ដើមតាមដានស្រីនាង គ្រប់សកម្មភាពទាំងអស់គឺច្រើនជាងប្រុសៗដែលលង់ស្នេហ៍នាងទៅទៀត ហេតុនេះហើយស្រីនាង អាចនឹងឈឺក្បាលដោយសារតែក្រុមlesbian តាមញ៉ែជាមិនខាន។ប៉ុន្ដែរឿងតែមួយគត់ដែលស្រីនាង អាចរំដោះខ្លួនមិនឲ្យស្រីៗតាមស្នេហានាងទៀតនោះគឺការហ៊ានបង្ហាញមុខគូស្នេហ៍ថ្មីដែលជាប្រុសពេញលក្ខណៈដែលពេលនោះហើយគេជឿរថានឹងអាចកាត់បន្ថយរឿងស្រីតាមស្រលាញ់បានខ្លះជាមិនខាន។
សុខ ស្រីនាង បានជ្រើសផ្លូវសាងស្នេហ៍ថ្មីមិនបើកចំហរយៈពេលជាង១ទសវត្សន៍មកហើយ តាមរយៈការទៅណាតែម្នាក់ៗឯង ក្រោយនាងបានចែកផ្លូវគ្នាជាមួយអតីតប្ដីលោកស៊ី សុវត្ថិ កាលពីឆ្នាំ២០១០ ទាំងចម្រូងចម្រាស។អតីតតារាសាន់ដេរូបនេះត្រូវបានគេមើលឃើញថានាងនៅតែរក្សារបានរូបសម្រស់ផូផង់ ហើយនាងតែងតែបង្ហាញឲ្យគេគ្រប់គ្នាបានឃើញថានាងជានារីរឹងមាំម្នាក់ហាក់គ្មានវិបត្តិក្រោយចែកផ្លូវជាមួយប្ដីនោះទេ។
យ៉ាងណាគេជឿរថាភាពពិតរបស់ស្រីនាងអាចជាការបៀមទុក្ខស្នេហ៍តែម្នាក់ឯងព្រោះគ្មាននារីណាម្នាក់ចង់មេម៉ាយបែបនេះទេ។តែអ្វីដែលគូរឲ្យកត់សម្គាល់ពេលស្រីនាង មកដល់ទ្រនុំហង្សមាសនាងត្រូវបានថៅកែពេញចិត្តផ្ដល់តំណែងធំឲ្យនាងតាមរយៈការធ្វើជាតួឯក២រឿងជាប់គ្នាគឺ”រាជនីយភូមិគ្រឹះ”និងរឿង”ខ្ញុំមានញាណលើស” រួមទាំងឲ្យស្រីនាង ឡើងទៅអង្គុយកៅអីជាគណៈកម្មារការCambodian Idol Junior ទៀតផង។ប៉ុន្ដែទីផ្សារចម្រៀងស្រីនាង ហាក់មិនសូវស្ទុះទៅមុខទេ ទើបថៅកែលេង១ក្បាច់ទៀតតាមរយៈការឲ្យនាងច្រៀងជាខ្សែរឿងជាមួយឱក សុគន្ធកញ្ញា “ស្នេហាខ្ញុំ ផ្លូវ២”ដើម្បីឲ្យទីផ្សារចម្រៀងមានការប្រែប្រូល ទើបធ្វើឲ្យពេលនេះស្រីនាង ជួបសុគន្ធកញ្ញា នៅក្រៅឆាកចេះតែអៀនៗ តែរឿងដែលនាងពិបាកប្រឈមនោះគឺក្រុមlesbian កាន់តែតាមដាននាងគ្រប់សកម្មភាពទាំងអស់៕