Friday, October 18, 2024
Homeតារាខ្មែរទឹម រដ្ឋា៖យំហើមភ្នែក ថ្ងៃរៀបការប្ដីជនជាតិអា​មេ​រិក​កាត់អេស្បាញ

ទឹម រដ្ឋា៖យំហើមភ្នែក ថ្ងៃរៀបការប្ដីជនជាតិអា​មេ​រិក​កាត់អេស្បាញ

ភ្នំពេញ៖តារាសម្ដែងនិងបង្ហាញម៉ូដទឹម រដ្ឋា ដែលបានភ្ជាប់ស្នេហ៍ជាមួយបុរសជនជាតិ​អាមេរិក​កាត់អេស្បាញ​លោកJovany Antonio រយៈពេលជាង៥ឆ្នាំមក​ហើយនោះបាន​សម្រេចចិត្ត​ដឹក​ដៃកំពូលស្នេហ៍​រៀបការនៅ​ថ្ងៃ​ទី២៦ខែមីនាឆ្នាំ២០២២ ដែលពីធីនេះធ្វើទៅតាមប្រពៃណីខ្មែរ​ដោយនៅពេលព្រឹកមានក្រុងពាលី ,សូត្រមន្ដ​ចម្រើ​នព្រះបរិត្ត,ហែជំនួន​,បំពាក់ជញ្ជៀន​,កាត់​សក់បង្កក់សេរី,បង្វិលពពិល,សំពះផ្ទឹម ,សែនចងដៃ និងបាចផ្កាស្លារ​ជា​ដើមហើយពិធីទាំងនេះ​ធ្វើនៅផ្ទះរបស់នាងនៅបុរីមេគង្គរ៉ូ​យ៉ាល់ (ផ្លូវជាតិលេខ៦)សង្កាត់ព្រែកលាភ ខណ្ឌជ្រោយ​ចង្វារ ក្រុងភ្នំពេញ ខណៈ​ដែលកម្មវិ​ធី​ជប់លៀងធំរៀបចំនៅមជ្ឈមណ្ឌុលសន្និបាទ និងពិព័ណ​កោះ​ពេជ្រ។

  គេចាប់អារម្មណ៍ថានៅពេលដែលទឹម រដ្ឋា កំពុងប្រារពពិធីសំពះផ្ទឹមនោះនាង​បានយំ​ហូទឹកភ្នែកជោគថ្ពាល់​តែម្ដងព្រោះតែស្រណោះនឹកស្ដាយនាងដែលបានទទួលមរណភាពកាលពីថ្ងៃទី១ខែសីហាឆ្នាំ២០២០ នោះមិន​បានឃើញថ្ងៃពិសេសរបស់នាង។

 ទឹម រដ្ឋា វាចាទាំងលាយឡំទឹកភ្នែកថាការ​រៀបការជាអ្វីដែលនាងប៉ងប្រាថ្នា​នឹងជាក្ដី​ស្រម៉ៃធំមួយ ហើយពេលនេះ​នាង​បានសម្រេច​ដូចបំណង។តែម្ដាយនាងមិន​បានឃើញថ្ងៃ​ដែល​នាងរីករាយបំផុតនេះទេ…៕

RELATED ARTICLES