ភ្នំពេញ៖តារាសម្ដែងរូបស្រស់កញ្ញាទេព កញ្ញា ដែលលេចមុខតាមភាពយន្ដ និងMV ជាច្រើននោះបានឲ្យដឹងថានាងសម្រេចចិត្តភ្ជាប់ពាក្យជាមួយបុរសខ្មែរអាមេរិកនៅថ្ងៃទី២៧ខែមីនាឆ្នាំ២០២២ នេះហើយ។ប៉ុន្ដែកញ្ញា វាចារថាចំពោះគម្រោងរៀបការជាក់លាក់ថាធ្វើនៅពេលណានោះមិនទាន់អាចកំណត់បាននោះទេហើយក៍មិនដឹងថាតើអាពាហ៍ ពិពាហ៍របស់នាងត្រូវធ្វើនៅខ្មែរ ឬនៅអាមេរិកដែរព្រោះចាំមើលសភាពជាក់ស្ដែងតែម្ដង។ស្រីស្អាតទេព កញ្ញា បង្ហើបថាអានាគតស្វាមីរបស់នាងជាអ្នកធ្វើការងាររដ្ឋនៅអាមេរិក ហើយក្រោយធ្វើពិធីភ្ជាប់ពាក្យរួច បើធ្វើតេស្ដជាប់នៅស្ថានទូតនាងនឹងចេញទៅរស់នៅអាមេរិកជុំគ្នាជាមួយគូដណ្ដឹង។ដោយឡែកចំពោះអាជីពសិល្បៈ វិញទេព កញ្ញា ថាក្រោយមានគូដណ្ដឹងនាងនៅតែបន្ដការងារដែលខ្លួនឯងស្រលាញ់នេះដដែល ខណៈដែលការបង្កើតមុខរបរអ្វីមួយនោះគឺរងចាំក្រោយនាងនិងគូដណ្ដឹងចាប់ដៃគ្នាហើយទើបគិតគូដល់រឿងរកស៊ី។
ទេព កញ្ញា មានរូបសម្រស់គូរឲ្យទាក់ទាញហើយនាងមានជម្រើសស្នេហ៍ច្រើន តែទីបំផុតនាងសម្រេចចិត្តប្រគល់បេះដូងទៅឲ្យបុរសខ្មែរនៅអាមេរិជាអ្នកមើលថែរ។នាងជាតារាដែលបានជ្រើសស្វាមីខ្មែរនៅអាមេរិកក្នុងចំណោមតារាដូចជាអ្នកនាងគឹម លក្ខិណា,វ៉េត រតនា និងសារ៉ាយ សក្ខិណា ជាដើម។មុនភ្ជាបពាក្យនេះទេព កញ្ញា បានសាងស្នាដៃជាច្រើនទាំងភាពយន្ដសម័យ និងបុរាណ រួមទាំងMVផងដែរ តែនៅពេលនេះគូព្រេងមកដល់មិនអាចពន្យាភាពនៅលីវបានតទៅទៀតទើបកញ្ញា ត្រូវធ្វើពិធីភ្ជាប់ពាក្យទៅតាមប្រពៃណីខ្មែរ ហើយប្រាកដជាធ្វើឲ្យបុរសមិនតិចនាក់ទេ ដែលធ្លាប់លួចស្រលាញ់នាងបានត្រឹមសោកស្ដាយ។យ៉ាងណាកញ្ញា ថាមុនពេលចេញទៅរស់នៅអាមេរិកតាមគូស្នេហ៍នាងនៅតែបន្ដសកម្មភាពសិល្បៈជាធម្មតា ព្រោះគូដណ្ដឹងមិនហាមឃាត់នាងលេងសិល្បៈឡើយ។
សូមបញ្ជាក់ថាទេព កញ្ញា មុនមានគូណ្ដឹងនេះកាលពីថ្ងៃទី១៦ខែមិថុនា ឆ្នាំ២០១៩ នាងក៍បានធ្វើពិធីឡើងគេហដ្ឋានផ្ទាល់ខ្លួននៅបុរី១នៅផ្លូវវេងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញផងដែរ ។អ្វីដែលគូរឲ្យកត់សម្គាល់នោះមុនក្លាយទៅជាគូដណ្ដឹងបុរសខ្មែរនៅអាមេរិកទេព កញ្ញា ថែរសម្រស់កាន់តែគូឲ្យក្នក់ក្នាញ់ពិសេសគឺស្បែកសខ្ចីដូចបណ្ដូលចេកតែម្ដងដែលប្រាកដជាមានបុរសមិនតិចនាក់ទេលួចច្រណែនអាណិកជនខ្មែរមកពីអាមេរិកដែលយកបានបេះដូងនាង៕