ភ្នំពេញ៖ឌុច លីដា បានចាប់ដៃជាមួយស្វាមីបុរសវ័យចំណាស់ម្នាក់ជាមន្រ្ដីរាជការដែលនាងបានរៀបការស្ងាត់ៗកាលពីថ្ងៃទី១៩ខែកញ្ញាឆ្នាំ២០២០ ក្រោយនាងសម្រាលបានកូនប្រុសម្នាក់ឈ្មោះកិត្យាមណី ទើបធ្វើខួបឲ្យកូនគម្រប់២ឆ្នាំកាលពីថ្ងៃទី៩ខែមករាឆ្នាំ២០២២ ។នៅពេលសាកសួរថាតើលីដា មានគម្រោយកកូនទី២ម្នាក់ទៀតក្នុងពេលឆាប់ៗនេះឬអត់នោះលីដា ថាអត់ទាន់មានផែនការណ៍យកូនថែមនោះទេ ព្រោះថាពេលនេះត្រឹមកូន១តែពេលខ្លះនាងវិលក្បុងទៅហើយដោយសារតែលោកកូនរាងរពិស ហេតុនេះហើយអាចច្រើនឆ្នាំទៀតទើបគិតគូរឿងយកកូនទី២។
សូមបញ្ជាក់ថាឌុច លីដា បានរយាលៗពីអាជីពសម្ដែងក្រោយពីនាងមានប្ដីនិងកូន១នេះហើយគ្រប់គ្នាមើលឃើញថាជីវិតនាងពេលនេះមានអ្វីៗគ្រប់យ៉ាងព្រោះរស់នៅផ្ទះវីឡារយ៉ាងប្រណិត និងជិះរថយន្ដទំនើបៗដូចជាFord Raptor និងLexus Nx200t ជាដើម។ប៉ុន្ដែអ្វីដែលគូរឲ្យភ្ញាក់ផ្អើលនោះកាលពីថ្ងៃទី១៧ខែមីនាឆ្នាំ២០២២ លីដា បែជាបញ្ចេញសារថានាងមានក្ដីសុខងត្រឹមតែ៣០% ទៅវិញ ទើបធ្វើឲ្យតារារួមអាជីពស្រឡាំងកាំងព្រោះតែការគិតរបស់ពួកគេពីមុនថាលីដា បានដល់ត្រើយសុខសាន្ដត្រាន្ដនោះតាមពិតគឺនាងនៅខ្វះភាពកក់ក្ដៅដល់ទៅ៧០%ឯណ្ណោះ។
ទាក់ទងរឿងនេះដែរឌុច លីដា ថាសារនោះនាងគ្រាន់តែសរសេរលេង ប៉ុណ្ណោះតែត្រង់អ្នកណាគេគិតយ៉ាងម៉េចនោះនាងថាក៍មិនអាចដឹងបានដែរ។នាងថានៅតែរក្សារគោលជំហដដែលគឺនៅពេលដែលកូនប្រុសរបស់នាងធំជាងនេះបន្ដិចនោះនាងនឹងរៀបការដោយចំហនិងធ្វើជាលក្ខណៈធំដុំ។ប៉ុន្ដែសម្រាប់រូបនាងនៅតែគិតថាការរស់នៅចុះសម្រុងគ្នាគឺសំខាន់ជាងអ្វីៗទាំងអស់ ហេតុនេះហើយមង្គលការមិនមែនជារឿងចាំបាច់បំផុតសម្រាប់ជីវិតនាងឡើយ។
ឌុច លីដា ថាបន្ទាប់ពីនាងមានស្វាមីនិងកូន១គឺនៅតែទទួលការងារសិល្បៈណាដែលខ្លីៗនិងមើលទៅសុវត្ថិភាពថាគ្មានហានិភ័យក្នុងឆ្លងកើតកូវីដ ទើបថត តែបើរឿងវែងត្រូវថតតាមខេត្តអីនាងមិនទាន់ទទួលថតវិញទេ ព្រោះចាំឲ្យកូនរាងធំជាងនេះបន្ដិច។លីដា បានឲ្យដឹងទៀតថាថ្មីៗនេះនាងទើបថតបញ្ចប់រឿង”Hello អ្នកម៉ាក់”ឲ្យប៉ុស្ដិ៍Pnn ដែលរឿងនេះនាងលេងជាម្ដាយគេនិងជាស្រ្ដីមេម៉ាយទៀតផង៕