ភ្នំពេញ៖សារ៉ាយ សក្ខណា បានមកស្រុកខ្មែរលើកនេះរយៈពេលជាង៣ខែមកហើយដើម្បីចូលរួមមង្គលការប្អូនប្រុសសារ៉ាយ ដានីត កាលពីថ្ងៃទី១៦ខែមករា និងមង្គលការទឹម រដ្ឋា នៅថ្ងៃខែមីនា ទើបនាងនិងស្វាមីត្រូវពន្យាពេលវិលទៅអាមេរិកវិញ។សក្កណា ដែលមានកូន២នាក់កូនទី១ស្រីឈ្មោះMataysia អាយុជាង៧ឆ្នាំ និងកូនទី២ប្រុសឈ្មោះព្រីនស្ទីន អាយុជាង២ឆ្នាំនោះបានឲ្យដឹងថាការមានកូនទាំងពីរនាក់នេះនាងអាចនឹងមិនយកថែមទៀតក៍ថាបាន ប៉ុន្ដែបើមានទៀតពេញចិត្តនឹងយកតែកូនក្រោយនាងចង់បានកូនភ្លោះវិញទោះជាប្រុស ឬស្រីក៍បានគឺពេញចិត្តទាំងអស់។នាងថាការមកជើងនេះបានឆ្លៀតថតឲ្យសម្អាងការមួយចំនួនផងដែរ តែសម្រាប់ភាពយន្ដថ្មីវិញគឺនៅមិនទាន់បានថតនោះទេ ទោះជាមានគេទាក់ទងមកដែរ តែនាងខ្លាចគ្មានពេលវេលាគ្រប់គ្រាន់ ព្រោះពេលនេះកូន២មិនមែនកូន១នោះទេ។សក្កណា បន្ថែមថាក្រោយរៀបការហើយភ្លាមៗនាងគិតថាចង់បានកូន៤ តែពេលនេះបាន២ហើយបើបានភ្លោះ២ទៀតកាន់តែល្អ ប៉ុន្ដែបើមិនបានក៍មិនអន់ចិត្តដែរ។
សារ៉ាយ សក្ខណា បានរៀបការជាមួយអាណិកជនខ្មែរមកពីអាមេរិកលោកមេធាវីកែវ ប៊ុនមេត្រី ថ្ងៃទី១២ខែធ្នូឆ្នាំ២០១២ ហើយបានចេញទៅរស់នៅតាមស្វាមីភ្លាមៗតែចេញចូលមកខ្មែរជាញឹកញាប់ព្រោះពេលនេះនាងមានហាងគ្លីនិកកែសម្ផស្ស១នៅខ្មែរផងដែរ។នាងសាររភាពលាយឡំសំណើចថាដោយសារតែមានហាងគ្លីនិកខ្លួនឯងបែបនេះហើយទើបចេះតែចាក់ត្រង់នេះត្រង់នោះតិចតួចដែរទើបមើលទៅសម្រស់នាងនៅរក្សារបានដោយមិនប្រែប្រួលច្រើនទៅតាមវ័យនោះ។យាងណានាងថាក្រោយការទឹម រដ្ឋា ដែលនាងចាត់ទុកដូចជាបងស្រីរួចនោះនាងមិនទាន់កំណត់ពេលវិលត្រឡប់ទៅអាមេរិកវិញនៅពេលណានោះទេ តែអាចចូលឆ្នាំខ្មែរហើយ។
សូមបញ្ជាក់ថាសារ៉ាយ សក្ខិណា ជាអតីតតារាម្នាក់ដែលឲ្យតែមកលេងស្រុកនាងនៅតែឆ្លៀតថតសម្ដែងភាពយន្ដ,ស្ពត ស្ទើតែរាល់លើកតែម្ដង ព្រោះស្វាមីនាងមិនបានហាមឃាត់ ឬហួងហែងសក្ខណា ក្នុងការបន្ដអាជីពចាស់នោះទេ។ដោយឡែកសម្រាប់ការនាំប្ដីនិងកូនមកជើងនេះសក្ខណា ថានាងនឹងអាចឆ្លៀតថតរឿងថ្មីបានឲ្យតែភាពយន្ដនោះនាងពេញចិត្តលេងនិងបានតម្លៃខ្លួនសមរម្យ៕