ភ្នំពេញ៖ស្រីស្អាតហ្វា ហ្វា ហៅស្រីយី ដែលគេស្គាល់ថាជាអតីតសង្សារចាស់នាយចឺម នោះថាពេលនេះនាងមិនទាន់ច្បាស់លាស់ជាមួយបុរសណាដែលអាចដឹកដៃគ្នាឈានទៅចូលរោងការឡើយក្រោយចែកផ្លូវជាមួយលោកមេសា ជាង៥ខែមក។ប៉ុន្ដែនាងថាធ្លាប់មានបុរសតួគីដែលមកដើរលេងនៅខ្មែរសុំស្រលាញ់បន្ទាប់ពីជួបគ្នាចៃដន្យ តែក្រោយមកនាងនិងប្រុសនោះមិនដែលទាក់ទងគ្នាឲ្យស៊ីជម្រៅនោះទេ គ្រាន់តែសម្ដែងការសា្វគមន៍គាត់មកលេងនៅខ្មែរ។ស្រីយី បន្ថែមថាទាក់ទងរឿងស្នេហាឬការជួបបុរសណាម្នាក់នាងថាវាគឺជានិស្ស័យទាំងអស់ហើយនាងជឿរជាក់ខ្លាំងថាបើគ្មានិស្ស័យទេ មិនបានជួបគ្នាឡើយ។យ៉ាងណាហ្វា ហ្វា វាចាថាក្នុងនាមនាងជាអ្នកកំដមង្គលការរបស់ទឹម រដ្ឋា នោះនាងមានអារម្មណ៍រំភើបជំនួសពួកគាត់ដែលមានថ្ងៃពិសេសនិងរៀបចំមង្គលការបានយ៉ាងល្អ។តែនាងវិញមិនដឹងកាលណាដល់គូនោះទេ ព្រោះអីពេលនេះផ្ដោតលើការងារសិល្បៈ និងមុខជំនួញច្រើនជាង។
ហ្វា ហ្វា បានសារភាពថានាងបានកែសម្រស់ដើមទ្រួងហើយពេលនេះពេញចិត្តនូវសម្រស់ផ្ទាល់ខ្លួននឹងគ្មានគម្រោងកែផ្នែកផ្សេងៗទៀតនោះទេ ។យ៉ាងណាស្រីយី ថាមុនកែសម្រស់នោះនាងបានគិតរួចជាស្រេចទៅហើយថានឹងមានរឿងវិជ្ជមាន៥០% អវិជ្ជមាន៥០% ព្រោះមានអ្នកគាំទ្រ នាងមួយចំនួនមិនចង់ឲ្យនាងកែសម្រស់នោះទេ តែនាងបានធ្វើដើម្បីតម្រូវចិត្តខ្លួនឯងហើយពេលនេះគ្មានការប៉ៈពាល់ដល់សុខភាពឡើយ។
ទាក់ទងរឿងថាបើនាយចឺម នៅតែហៅថតMVនាងនៅតែទៅសម្ដែងជាមួយសង្សារចាស់នោះហ្វា ហ្វា ថារហូតមកដល់ពេលនេះនាងគ្មានការផ្លាស់ប្ដូរចិត្តទេ ហើយនឹងថតជាមួយនាយចឺម បើសិនជាមានបទណាអ្នកដឹកនាំតម្រូវនោះ។តែស្រីយី ថាតាំងពីបែកគ្នាមកនាងមិនដែលដើរប៉ៈគ្នាជាមួយនាយចឺម ដោយវ៉ាក់អឺគ្នាម្ដងណាឡើយ ប៉ុន្ដែបើជួបគ្នាដោយចៃដន្យនោះនាងនឹងនិយាយរកលោកមេសា ជាធម្មតា។
ហ្វា ហ្វា ជាស្រីស្រស់ម្នាក់គូរឲ្យក្នក់ក្នាញ់ ហេតុនេះហើយគេជឿរថាបន្ទាប់ពីនាងបានកែសម្រស់ដើមទ្រួងឲ្យធំដូចការចង់បានហើយនោះមិនយូទេ ស្រីយី នឹងរកបានម្ចាស់ចិត្តថ្មីជាមិនខានព្រោះបុរសច្រើនណាស់ចង់ចូលខ្លួនទៅស្អំរបួសបេះបេះដូងស្រីក្មេងរូបនេះ ចំពេលដែលនាយចឺម កំពុងតែស្អិតល្មូតស្នេហ៍ជាមួយអ្នកមេម៉ាយកូន១នាងសេង សុខគីម ដោយហាក់គ្មានស្ដាយហ្វា ហ្វា បន្ដិចឡើយ៕