Thursday, October 24, 2024
Homeតារាខ្មែររតនៈ ពិសី ៖ប្រកាសផ្អាកអាជីពចាស់ ងាកមកពង្រឹង មុខជំនួញ

រតនៈ ពិសី ៖ប្រកាសផ្អាកអាជីពចាស់ ងាកមកពង្រឹង មុខជំនួញ

ភ្នំពេញ៖ តារាចម្រៀងថោន សាច់សខ្ចីចូលចិត្តតែងខ្លួនសិចស៊ី បញ្ចេញសាច់ដើមទ្រូងមូលក្បំគូឲ្យក្នក់ក្នាញ់ កញ្ញា រតនៈ ពិសី បានចេញមុខប្រកាសច្បាស់ៗប្រាប់ដល់Fan ទាំងឡាយថា នៅពេលនេះនាងសុំផ្អាកសកម្មភាព​សិ​ល្បៈ​​​មួយរយៈធំសិនហើយនិងមិនដឹងថា ត្រូវបន្តសកម្មភាពនៅថ្ងៃណាវិញនោះទេ ខណៈដែលនាងចង់យក​ពេល​វេលាទាំងនេះ ដើម្បីទៅពង្រឹងមុខជំនួញវិញម្ដង។ តារាចម្រៀងមានដើមទ្រូងទ្រលុកទ្រលន់ រតនៈ ពិសី បានថ្លែង​ប្រាប់ អ្នកសារព័តមានកាលពីពេលថ្មីៗនេះថានាងបានចេញនូវបទចម្រៀងមួយបទ ជាចង្វាក់ញាក់ មានចំណង​ជើងថា «ប្រាប់ចេ» ស្របពេលដែលបន្ទាប់ពីបទចម្រៀងនេះ ចេញជាសាធារណៈរួចហើយ គឺនាងនឹងផ្អាក​សកម្ម​ភាព​សិល្បៈមួយរយៈធំ។

ការតាំងចិត្តគូឲ្យភ្ញាក់ផ្អើលបែបនេះ គឺដោយសារតែនាង ហាក់កំពុងតែជាប់ដៃនឹងការងាររកស៊ីលើជំនួញ​ច្រើន​មុខ ព្រោះនាងត្រូវមើលការខុសត្រូវលើហាងស្ប៉ា លក់ផលិតផលមកពីអាមេរិកដោយខ្លួនឯង និងកំពុងតែ​ត្រៀម​បើកហាងថ្មីបន្ថែមមួយទៀតនាពេលខាងមុខ។ រតនៈ ពិសី និយាយប្រាប់អ្នកកាសែតថាការផ្អាក​សកម្មភាពសិ​ល្បៈ​នេះ មិនមែនមានន័យថា នាងឈប់ទាំងស្រុងនោះទេ គឺនាងគ្រាន់តែផ្អាកមួយរយៈសិន ព្រោះបច្ចុប្បន្ននាង​ជាប់​រវល់មើលការខុសត្រូវ លើជំនួញ ហើយនៅពេលខាងមុននេះនាងត្រូវបើកហាងថ្មីមួយទៀត ដែលធ្វើឲ្យកាន់​តែខើចពេលវេលា ជាមួយនឹងការងារសិល្បៈ។ តែមុននឹងសម្រាកនាងក៏មានចំណងដៃ បទចម្រៀងថ្មីមួយបទដែរ ជូនដល់អ្នកគាំទ្រនិងបងប្អូនទាំងអស់ស្ដាប់ និងទស្សនា។ បទចម្រៀងថ្មីរបស់ស្រីស្អាតរតនៈ ពិសី មានចំណង​ជើង​ថា «ប្រាប់ចេ» ត្រូវបានតារាចម្រៀងថោនរូបនេះ បញ្ជាក់ថា បទនេះគ្រាន់តែចេញមកភ្លាម គឺមានទាំង​អ្នក​សរ​សើរ និងអ្នករិះគន់ ហើយក៏មានអ្នកចូលទស្សនាច្រើនផងដែរ នៅលើឆានែល Top Music ដែលជាឆានែលទើប​បង្កើត​ថ្មី តែកំពុងមានអ្នកចាប់អារម្មណ៍ចូលទស្សនាយ៉ាងច្រើន។ ពិសី បន្តថា ទោះបីបទចម្រៀងរបស់នាង មាន​អ្នករិះគន់ច្រើន ប៉ុន្តែនាងសប្បាយចិត្ត និងខិតខំកែតម្រូវឲ្យបានល្អប្រសើរបន្ថែមទៀត ពេលមានឱកាសចេញបទ​លើកក្រោយៗទៀត ហើយនាងស្វាគមន៏ជានិច្ចសម្រាប់អ្នករិះគន់ដើម្បីស្ថាបនា។

គូរបញ្ជាក់ថា តារាចម្រៀង រត​នៈ ពិសី ធ្លាប់ត្រូវបានអ្នករៀបចំកម្មវិធីជ្រើសរើស ជាតារាចម្រៀង​តំណាង​ប្រទេស​កម្ពុជា ក្នុងការសម្ដែងសិល្បៈ​ទ្រង់ទ្រាយធំ ប្រចាំឆ្នាំ ដែលមានឈ្មោះថា «ASEAN-China TV Drama Week» ដែល​បានធ្វើឡើងនៅ​ក្នុងប្រទេស​ចិន កាលពីពេលកន្លងទៅផងដែរ។ លើសពីនេះ នាងក៏ធ្លាប់បានចេញទៅសម្តែង និ​ង​​​ច្រៀងរយៈពេល៣ខែ នៅ​ប្រទេសអូស្ត្រាលី។ បច្ចប្បន្ននេះ រតនៈ ពិសី កំពុងត្រៀមបើកជំនួញបន្ថែមទៀតបន្ទា​​ប់​ពីហាងស្ប៉ានៅក្បែរ​ផ្សារអូ​ឡាំពិក កំពុងតំណើរការល្អ។ ពាក់ព័ន្ធសម្រាប់រឿងរ៉ាវស្នេហា ជាមួយនឹងគូ​ស្នេ​ហ៏​រប​ស់នាង ដែលជាអាណិកជន​ខ្មែរ​រស់នៅអាមេរិកនោះ ហាក់បីដូចជាបាត់ដំណឹងសូន្យឈឹងតែម្ដង តាំងពីផ្ទុះ​កូវីដ​មកម្លេះ។ តែមុខជំនួញរកស៊ី​របស់នាង ក្នុងការនាំផលិតផលមកពីសហរដ្ឋអាមេរិក គឺត្រូវបានគេដឹងថា មាន​ការ​សម្របសម្រួលពីគូស្នេហ៍ទើ​ប​ការងារនេះប្រព្រឹត្តិទៅដោយរលូន និងស្របច្បាប់ទាំងអស់៕

RELATED ARTICLES