ភ្នំពេញ៖លោកយ៉ែម សំអូន ដែលជាពោះម៉ាយកូន២នោះបានលែងលះគ្នាជាមួយអ្នកនាងយ៉ាន់ លីនដា រយៈពេលជាង៦ឆ្នាំហើយដែលពួកគេទាំងពីរមិនដែលជួបឬបង្ហាញមុខរួមគ្នានោះទេព្រោះ បែកទាំងចម្រូងចម្រាសទើបមិនអាចរាប់អានគ្នាវិញបានឡើយ។ប៉ុន្ដែកាលពីថ្ងៃទី២៦ខែមីនា លោកសំអូន បានវ៉ាក់អឺជាមួយអតីតប្រពន្ធនៅក្នុងកម្មវិធីជប់លៀងមង្គលការរបស់អ្នកនាងទឹម រដ្ឋា នៅកោះពេជ្រ តែអ្នកទាំង២មិននិយាយស្ដីរកគ្នា១ម៉ាត់ឡើយ។មុនជួបគ្នាដោយចៃដន្យនេះអ្នកនាងលីនដា បានប្រាប់ថានាងនិងលោកសំអូន បានលែងលះគ្នាដាច់ស្រេចអស់ហើយ អីចឹងអំឡុងពេលដែលនាងនៅខ្មែរបើមានក្រុមហ៊ុនណា១ហៅឲ្យធ្វើការជាមួយលោកសំអូន នោះនាងសុំការពិចារណាជាមុនសិនទើបសម្រេចចិត្តតាមក្រោយ។ដោយឡែកកូនស្រីរបស់លោកសំអូន កញ្ញា សំអូន វិថាណា វិញថានាងនឹងទៅជួបឪពុកមុនពេលទៅច្រៀងសម្ដែងជាមួយម្ដាយនៅអាមេរិកនៅក្នុងពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ។ជាក់ស្ដែងនៅលើហ្វេសបុករបស់លោកសំអូន គឺតាមរយៈរូបភាពខ្លះក៍បានបង្ហាញឲ្យឃើញថាលោក ពិតជាបានទៅជួបកូនស្រីហើយហៅកូនប្រុសរបស់លោកជាមួយភរិយាមុនឲ្យថតជុំគ្នាជាមួយកញ្ញាវិថាណា ផងដែរ។
សូមបញ្ជាក់ថាលោកយ៉ែម សំអូន និងអ្នកនាងយ៉ាន់ លីនដា បានចែកផ្លូវគ្នាកាលពី២០១៥ ក្រោយមានព័តមានថាអ្នកនាងលីនដា ចប់បានភស្ដុតាងរឿងលោកសំអូន មានស្នេហាជាមួយតារាសម្ដែងប្រុសម្នាក់។តែលោកសំអូន មិនដែលទទួលស្គាល់ឡើយ ខណៈដែលអ្នកនាងលីនដា វិញបានរក្សារសិទ្ធិឲ្យតារាប្រុសម្នាក់នោះដោយនាងមិននិយាយឲ្យចំឈ្មោះនោះទេ ព្រោះខ្លាចប៉ៈពាល់ដល់អាជីព។តែពេលនោះមានការសង្ស័យថាតារាសម្ដែងដែលអ្នកនាងលីនដា ចោទមានស្នេហាជាមួយលោកសំអូន នោះគឺជាបុរសរូបសង្ហារលោកសាយ សៀរ៉ា តែដំណឹងនេះត្រូវបានលោកសៀរ៉ា ធ្វើការច្រានចោលតាំងពីភ្លាមៗម្លេះ។
ដោយឡែកសម្រាប់លោកសំអូន ពេលនេះមិនទាន់បង្ហាញសញ្ញារៀបការប្រពន្ធថ្មីនោះទេ ស្របេពលដែលអ្នកនាងលីនដា វិញថ្មីៗនេះនាងបានបង្ហើបថាកំពុងតែមានអារម្មណ៍ល្អ តែនាងមិនប្រាប់ឲ្យច្បាស់លាស់នោះទេថាតើជិតរៀបការប្ដីថ្មីឬយ៉ាងណា?ចំពោះលោកសំអូន វិញមានព័តមានថាលោកព្យាយាមគេចមុខពីអ្នកនាងលីនដា គឺជួបតែកូនស្រីប៉ុណ្ណោះដែលមើលទៅពោះម៉ាយរូបនេះហាក់មានការពិបាកប្រឈមជាមួយប្រពន្ធចាស់និងរឿងអ្វីមួយ ដែលខុសពីតារាមួយចំនួនទៀតក្រោយលែងលះពួកគេខ្លះនៅតែរាប់អានគ្នា៕