Thursday, October 24, 2024
Homeតារាខ្មែរមាន សូនីតា ៖ថាដល់ពេលយកគូដូចគេដែរហើយ!

មាន សូនីតា ៖ថាដល់ពេលយកគូដូចគេដែរហើយ!

ភ្នំពេញ៖តារាសម្លេងស្រាលនាងមាន សូនីតា បានប្រាប់កាលពីថ្ងៃទី២៦ខែមីនា ថាក្នុង១ឆ្នាំ​នាង​ទទួ​ល​ថតភាព​យន្ដតែ១រឿងប៉ុណ្ណោះ ដើម្បីកុំឲ្យគេភ្លេចមុខនាង ហើយម្យាងទៀតនាងចង់​យក​ពេល​វេលានៅ​សល់មកធ្វើ​ជំ​នួញផ្ទាល់ខ្លួន ពិសេសនាងថាបើថត​សម្រុកពេកអាចបាក់​សម្រ​ស់​ហេតុ​នេះហើយយូៗទើប​ឃើញនាងថត​រឿង​ថ្មី១​។តែថ្មីៗនេះនាងថាទើបថតចប់រឿង​មួយ​ឲ្យទូរ​ទស្សន៍ហង្សមាសផងដែរ ហើយមិនទាន់ទទួល​ថតរឿងថ្មី​ទៀតឡើយ ខណៈដែលMV វិញ​នាង​ថតបទណាលុះត្រាតែរូបនាងស្រលាញ់ទៅលើបទនោះដែរទើបOk។នីតា បន្ថែមថា​សម្រាប់ពេលវេលាទំនេរពីការងារសិល្បៈនាងយកពេលមកគិតគូរកស៊ីផ្ទាល់ខ្លួន ដូចជា​ពេល​នេះនាង​មាន​ហាងកាហ្វេ នៅក្បែរផ្សារទួលទំពួង រួមទាំងហាងក្រម៉ា និង​បន្ថែមការកាត់​ដេ​ម៉ូដគ្រប់យ៉ាងនៅក្នុងនោះដែរ ខណៈដែលបច្ចុប្បន្ននាងក៍​ទើបបានលូកដៃ​ចូ​ល​​ទៅក្នុងវិស័យ​Cosmetics ព្រោះស្រលាញ់មុខរបរនេះជាយូមក​ហើយតែការទើប​ចេញ​រកស៊ីផ្នែក​នេះព្រោះតែ​ពីមុននាងគ្មានបទពិសោធន៍ជា​មួយអាជីវកម្មមួយនេះ។​ប៉ុន្ដែ​ស្រី​ស្រស់នីតា ថាទោះជាមើល​ទៅ​នាង​ហាក់មមាញឹកអាជីវកម្ម​ផ្ទាល់ខ្លួនយ៉ាងណាក៍ដោយតែ​នាងមាន​ការកំ​ណត់​ជាក់លាក់​ផ្ទាល់ខ្លួនថាក្នុង១ឆ្នាំ ត្រូវតែដើរលេងនៅក្រៅស្រុកម្ដងដើម្បី​លំហែអារម្មណ៍ហើយនាងជ្រើស​យក​ពេល​វេលាសប្បាយៗជារៀងរាល់ចុងឆ្នាំ។អតីតFreshie Girl រូបនេះក៍បាន​ឲ្យ​ដឹងថា​សម្រាប់​ប្រទេសនៅតំបន់អាស៊ី​នាង​បានដើរលេងស្ទើតែគ្រប់ប្រទេសអស់ទៅហើយ តែ​នៅ​ខាងប៉ែកអ៊ឺរ៉ុបនាងធ្លាប់បានទៅដូចជាអ៊ីតាលី,ស្វីស,ហ្វាំង​ឡង់ និងបារាំង​ជាដើម។

  ឆ្លើយតបសំណួរថាតើមាន សូនីតា ចង់បានគូស្នេហ៍ជាបុរសនៅក្រៅប្រទេស​ឬបាន​ជា​នាងចូលចិត្តទៅ​លំហែ​កាយ៉ានៅក្រៅស្រុកជាញឹកញាប់នោះត្រូវបាននាងវាចាថាគ្មានបំណងជ្រើសស្វាមីជាអាណិកជននោះទេ ព្រោះ​ពេលនេះនាងបានមើលឃើញពីអ្នក​នៅក្នុងស្រុកទៅ​ហើយ តែកំពុងតែបន្ដតាមដាន​មើល​ចិត្តថ្លើមគ្នាឲ្យច្បាស់​លាស់ជាងនេះសិន។នីតា ថែមទាំងនិ​យាយ​​លេង​បន្លំ​មែនថានាងអាចនឹង​មានដំណឹង​ល្អ(រៀបការ)ក្នុងពេលឆាប់​ៗខាងមុខនេះ​ហើយ​។ប៉ុន្ដែនៅ​ពេលសាកសួរពេលវេលាជាក់​លាក់នៃការរៀបការនាងបែជានិយាយថាមិន​ទាន់​អាចកំ​ណត់​បាន​ទៅវិញ។យ៉ាងណានាងថាក្រោយពីបានដើរក្រៅ​ស្រុកជាច្រើន​ប្រទេស​នោះពេលនេះ​ដល់​ពេល​វេលាដែលត្រូវគិតគូរឿងមាន​គ្រួសារដូចគេដែរហើយមិន​អាច​ប្រើ​ជី​វិតនៅលីវច្រើនឆ្នាំទៀតទេ។តែនីតា មិន​បង្ហើ​ប​ថា​បុរសដែល​នាងចង់រៀបការជា​មួយនោះជា​អ្នកណានោះឡើយ ដោយគ្រាន់តែថាជាអ្នករស់​នៅក្នុង​ស្រុក​ដែល​​មាន​​ន័យ​ថានាងចង់សាង​ស្នេហ៍​​”ជួញជិត ប្រសើរជាងជួញឆ្ងាយ”។

 សូមបញ្ជាក់ថាមាន សូនីតា ត្រូវបានគេចាត់ទុកថានាងស្ថិតក្នុងចំណោមតារាវ័យ​ក្មេង​ដែលមានទ្រព្យច្រើន​ព្រោះ​រស់នៅផ្ទះវីឡារ និងជិះរថយន្ដទំនើបៗ ព្រមទាំងមានលុយបើក​ហាង​ធំៗជាបន្ដបន្ទាប់បើ​ទោះជានាង​មិនសូវ​សក​ម្មក្នុងការងារសិល្បៈក៍ដោយ។មុនសូនីតា បង្ហើបថាឃើញគេរៀបការចិត្តចង់តែរៀបការដែរនេះ​តារាស្រអែម​ស្រ​ស់​ខ្ពស់ស្រឡះដែលត្រូវជាក្មួយរបស់អ្នកនាងចន ច័ន្ទលក្ខិណា រូបនេះធ្លាប់មានព័តមានថានាង​ត្រូវមន្រ្ដីគយវ័យចំ​ណាស់​ទ្រព្យស្ដុក​ម្នាក់​តាមស្នេហាជាច្រើនឆ្នាំមកហើយ។ប៉ុន្ដែនិតា មិនដែលហ៊ានបណ្ដើរបុរស​ណាជា​ចំហ​ម្ដង​ណា​ឡើយទើបធ្វើឲ្យរឿងរ៉ាវស្នេហា​របស់នាងស្ថិត​នៅអាថ័កំបាំងអស់​ជា​ច្រើន​ឆ្នាំ​។ទោះ​​​ជា​យ៉ាងណាពេលនេះ​ស្រីស្រស់បញ្ជាក់ច្បាស់​ៗហើយថាអនាគតស្វាមីរបស់​នាងគឺ​ជា​ប្រុសនៅក្នងស្រុកមិនមែនបុរសជិះ​សេះសមក​ពីឯនាយសមុទ្រឡើយ។តែនីតា ព្យាយាម​មិន​​បង្ហើបពីតម្រុយនៃគូស្នេហ៍នោះទេ ព្រោះតែនាងថាកំពុងមើល​ចិត្ត​គ្នានៅឡើយ​ដែលមាន​ន័យ​ថា​ចំណងស្នេហារបស់ស្រីស្អាតរូបនេះអាចមិនទាន់មានភាពច្បាស់លាស់នោះទេ។

 ក្រៅពីមាន សូនីតា តារាសាងស្នេហ៍មិនបើកចំហមានដូចជានាងឌួង ហ្សូរីដា,សុខ ពិ​សី,អ៊ីវ៉ា,រ៉ាប៊ី,តន់ ច័ន្ទសីម៉ា ,រ៉េត ស៊ូហ្សាណា និងបេប៊ី ជាដើម។មហាជនរងចាំមើលថាក្នុងចំ​ណោមស្រីស្អាតខាងលើនេះតើម្នាក់ណាទៅ​នឹងក្លាហានហ៊ានរៀបការប្ដីជាចំហមុនគេ?

RELATED ARTICLES