ភ្នំពេញ៖ជាលើកដំបូងដែលគេឃើញពេជ្រ សោភា លេងខ្លួនជាមួយគ្រឿងអលង្ការជាមាសដោយពាក់ទាំងក្រវិល,ខ្សែក ,ខ្សែដៃ ,ជញ្ជៀន និងខ្សែក្រវ៉ាត់ ជាដើមមើលទៅឡើងក្រហមឆ្អិនឆ្អៅតែម្ដងនៅមុនចូលឆ្នាំខ្មែរនេះ។Fan តារាចម្រៀងហង្សមាសរូបនេះបានសរសើរសោភា ថាពេលលេងខ្លួនបែបនេះទៅធ្វើឲ្យនាងឡើងសម្រស់ថែមមួយក្រឺតថែមទៀតហើយកាន់តែទាក់ទាញជាមួយឈុតប្រពៃណីខ្មែរ។ប៉ុន្ដែក៍មានចម្ងល់ថាតើហេតុអ្វីបានជាពេលនេះសោភា ទើបតែងាកមកលេងខ្លួនជាមួយការពាក់មាសពេញដងខ្លួនបែបនេះទៅវិញ?
ពេជ្រ សោភា បានឲ្យដឹងថាពិតជាចម្លែកបន្ដិចមែននៅពេលដែលគេឃើញនាងពាក់មាសបែបនេះ ព្រោះថាលើកមុនៗនាងមិនដែលពាក់គ្រឿងអលង្ការច្រើនដល់ម្លឹងនោះទេ។តារាហង្សមាសរូបនេះបង្ហើបថាតាមពិតគ្រឿងអលង្ការទាំងនោះនាងទទួលបានកាដូពីលោកស្រីទ្រី ដាណា ក្នុងនោះមានគ្រឿងមាស១ឈុតតម្លៃជិត១ម៉ឺនដុល្លារ និងគ្រឿងពេជ្រ១ឈុតទៀតតម្លៃខ្ទង់១៩០០០ដុល្លារទៀត។នាងថាមិនមែនជាថ្ងៃខួបកំណើតឬកម្មវិធីអ្វីផ្ទាល់ខ្លួនរបស់នាងនោះទេ ប៉ុន្ដែប្រហែលជាគាត់(ទ្រី ដាណា)ឃើញនាងធ្វើការជាមួយគាត់ទើបមានការលើកទឹកចិត្តដល់នាងបែបនេះ។តារាចម្រៀងហង្សមាសរូបនេះបន្ថែមថានាងពិតជារំភើបរីករាយខ្លាំងចំពោះទឹកចិត្តនិងជាកាដូមិនអាចកាត់ថ្លៃបានរបស់ចំពោះលោកស្រីទ្រី ដាណា ដែលគាត់ជាមនុស្សធ្លាប់អត់ដល់ពេលរកស៊ីមានបានតែងតែចង់ឲ្យមនុស្សជុំវិញខ្លួនល្អ។
ពេជ្រ សោភា មិនដឹងខ្លួននោះទេថាក្រោយពីទទួលបានកាដូតម្លៃសរុបជិត៣ម៉ឺនដុល្លារហើយនោះនាងនឹងមានការងារអ្វីបន្ថែមទៀតជាមួយលោកស្រីទ្រី ដាណា ។ប៉ុន្ដែគេចាំបានថាកាលពីចុងខែធ្នូឆ្នាំ២០២១ សោភា ត្រូវបានថៅកែពេជ្រ រូបនេះបំបែកឯតទគ្គកម្មម្ដងរួចមកហើយតាមរយៈសោភា ចុះកុងត្រារយៈពេល១ឆ្នាំធ្វើជាBA ក្រុមហ៊ុនទ្រី ដាណា នោះនាងទទួលបានតម្លៃខ្លួនដល់ទៅ៣០០០០០ដុល្លារឯណ្ណោះ ដែលថ្លៃបែបនេះមិនចាញ់តារាល្បីៗនៅប្រទេសជិតខាងឡើយ។តែដឹងអីរំលងបានតែជាង៣ខែសោភា ត្រូវថៅកែផ្ដល់កាដូឲ្យថែមទៀតទើបនាំឲ្យអ្នកគាំទ្រសោភា ថាតារាវ័យ៣៧ឆ្នាំរូបនេះកាន់តែមានរាសីល្អក្រោយជួបអ្នកជំនួញល្បីឈ្មោះរូបនេះ ព្រោះថាអ្នកល្បី ប៉ៈល្បីគឺធ្វើឲ្យកាន់តែលេចធ្លោរនិងជោគជ័យ។
គូរបញ្ជាក់ថាពេជ្រ សោភា ជាតារាលំដាប់ជូរមុខគេម្នាក់ដែលនាងត្រូវប៉ាន់ធ្វើជាBA ឲ្យបណ្ដារក្រុមហ៊ុនទាំងឡាយដែលក្នុង១ឆ្នាំៗនាងទទួលបានប្រាក់ចំណូលជាច្រើនម៉ឺនដុល្លារបន្ថែមពីលើអាជីពចម្រៀង។តាមព័តមានថាក្រៅពីមានការលើកទឹកចិត្តដោយផ្ទាល់តាមរយៈការឲ្យកាដូSurprise ដល់សោភា នោះនៅពេលដែលតារាហង្សមាសរូបនេះច្រៀងសម្ដែងនៅតាមឆាកប្រគុំតន្ត្រីរបស់លោកស្រីទ្រី ដាណា នោះ១កម្មវិធីសោភា ទទួលបានតម្លៃខ្លួនដល់ទៅ៥០០០ដុល្លារផងដែរហេតុនេះហើយធ្វើឲ្យសោភា កាន់តែមានប្រាក់ចំណូលកើនឡើងនៅឆ្នាំ២០២២ នេះបើទោះជាពេលនេះស្ថានភាពកូវីដមិនទាន់ស្ងាត់ទាំងស្រុងក្ដី តែមិនធ្វើឲ្យប៉ៈពាល់ដល់សេដ្ឋកិច្ចរបស់សោភា ឡើយគឺមានតែនាងអាចរកចំណូលបានកើនឡើងលើសពីឆ្នាំមុនៗ។ប៉ុន្ដែអ្វីដែលគូរឲ្យកត់សម្គាល់នោះក្រោយសោភា បង្ហាញសញ្ញាមានសង្សារថ្មីកាលពីថ្ងៃទី១ខែមករាឆ្នាំ២០២២ នោះពេលនេះរឿងស្នេហានាងហាក់ស្ងប់ស្ងាត់ទៅវិញនិងគ្មានដំណឹងពួកគេគ្រោងដឹកដៃគ្នាចូលរោងការឡើយ។តែសោភា ធ្លាប់និយាយថាបញ្ហាគ្រួសារនិងការងារនាងយកជារឿងសំខាន់ទី១ ចំណែកស្នេហាជាជម្រើសបន្ទាប់ប៉ុណ្ណោះ៕