Thursday, October 24, 2024
Homeតារាខ្មែរណាខុន ៖ស្នេហាកាន់តែរឹងមាំ តែស្ងាត់ដំណឹងរៀបការ

ណាខុន ៖ស្នេហាកាន់តែរឹងមាំ តែស្ងាត់ដំណឹងរៀបការ

ភ្នំពេញ៖តារាសម្ដែងរូបសង្ហារលោកណាខុន បានបណ្ដើរគូស្នេហ៍ជានារីវ័យចំណាស់ជាងខ្លួន​ទៅចូលរួមពិធី​មង្គលការរបស់អ្នកនាងទឹម រដ្ឋា កាលពីថ្ងៃទី២៦ខែមីនា ហើយលោកបាននាំ​ភរិយាទៅថតរូប​ជាមួយអ្នក​រួម​អាជីពជាច្រើនដែលនេះបញ្ជាក់ថាណាខុន មិនចង់សាងស្នេហ៍​ដោយ​លាក់បាំងនោះទេពោលគឺ​លោកពេញចិត្ត​ចំណងស្នេហា១នេះដោយចំហ និងដឹងឭពី​មិត្ត​ភក្ដិ​រួមអាជីព។យ៉ាងណាការហ៊ានដឹកដៃគូស្នេហ៍ចូលរួមតាម​បណ្ដា​រកម្មវិធីទាំងឡាយរបស់​អ្នកសិល្បៈ​ដូចគ្នានេះបន្ទាប់ពីណាខុន និងម្ចាស់ចិត្តបានភ្ជាប់ពាក្យជាផ្លូវការ​ជា​មួយគ្នាកាល​ពី​ថ្ងៃ​ទី៨ខែមករាឆ្នាំ២០២១ ដែលនេះសបង្ហាញឲ្យឃើញថាអ្នកទាំងពីរស្រលាញ់គ្នា​ដោយភាព​ច្បាស់​លាស់មានក្រុមគ្រួសារទាំងសងខាងដឹងឭហើយទទួលស្គាល់ដោយគ្មា្មនអ្នកណាជំទាស់ឡើយ។តែ​ណា​ខុន ធ្លាប់​ប្រាប់អ្នកយកព័តមានយើងថាលោកមិនទាន់គិត​គូដល់រឿង​រៀប​ការ​ឆាប់ៗនោះទេ។

 សូមបញ្ជាក់ថាក្រោយពីលោកណាខុន បង្ហាញស្នេហ៍ដោយបើកចំហជាមួយអ្នក​មេ​ម៉ា​យ​កូន១​មានទ្រព្យស្ដុក​នោះ​​មក​ធ្វើឲ្យនារីៗមិនតិចនាក់ទេ ដែលលង់ស្នេហ៍លោក​បានខក​ចិត្ត​គ្រប់ៗគ្នាព្រោះថាបុរសរូបសង្ហារ​ត្រេមុខ​ស្រដៀងតារាថៃរូបនេះបានជ្រើសនារីវ័យចំណាស់ មើលរំ​ល​ង​​ស្រីក្មេងៗ។ប៉ុន្ដែណាខុន នៅតែបន្ដអាជីពសិល្បៈ​ជាធម្មតាព្រោះភរិយា​លោកមិន​ចេះប្រចណ្ឌ​ឬហួងហែងនោះទេ បើទោះជាលោកធ្លាប់សម្ដែងជិតស្និតជា​មួយ​តារាស្រី​ស្អាតជា​ច្រើនដួង​ក្ដី។ប្រភពបានឲ្យដឹងថាគូស្នេហ៍របស់លោកណាខុន ជាជំនួយការរបស់លោកជំទាវ​ម្នាក់ដែល​ជាអគ្គនាយិការរបស់ស្ថានីយ៍ទូរទស្សន៍មួយ។ក្រោយលោកណាខុន បានជ្រើស​ស្នេ​ហ៍​មេម៉ាយ ចោល​ក្រមុំមកគេឃើញពេលនេះស្ថានភាពជីវភាព​របស់លោកកាន់តែធូធាររស់​នៅ​ផ្ទះវីឡារស្កឹមស្កៃ និងមានរថយន្ដ​ជិះថ្លៃៗទៀតផងរហូតមាន​មិត្តភក្ដិរបស់តារារូប​នេះថា​លោក​ស្នេហ៍ប៉ៈ​មេម៉ាយស្ដុកទោះជាមិនចាំបាច់​ថតសម្ដែង​ភាពយន្ដ​ទាំងយប់អាទ្រាធទៀត​ក៍មិនជួបវិបត្តិសេដ្ឋកិច្ចឡើយ។

  ក្រៅពីលោកណខុន តារាប្រុសដែលជ្រើសស្នេហ៍ប៉ៈអ្នកមេម៉ាយមានដូចជាលោកយុទ្ធ ស័ក្ក ,ព្រីង ច័ន្ទបុត្រ ហៅនាយចេក,អ៊ិន សុបញ្ញា ហៅផាណូ ,នាយចឺម,ជា វិបុល និងអេង រិទ្ធី ជាដើម។

 មហាជនរងចាំមើលថាតើចំណងស្នេហាលោកណាខុន និងអ្នកមានលុយក្រាស់រូបនេះ អាចរក្សារបាន​ភាពយូ​អង្វែងរហូតឈានដល់ជីវិតអាពាហ៍ ពិពាហ៍ ដែរឬទេ?ប្រភពបាន​ឲ្យដឹង​ថា​ម្ចាស់ចិត្តរបស់លោកណាខុន ពេញ​ចិត្ត​ប្រុសសង្ហាររូបនេះខ្លាំងព្រោះតែលោក​ស្រលាញ់កូន​នាង​​ដូចកូនបង្កើតរបស់គេដែរ៕

RELATED ARTICLES