Thursday, October 24, 2024
Homeតារាខ្មែរព្រាប សុវត្ថិ ៖ប្រឹងរកស៊ីជាងច្រៀងរាំ?

ព្រាប សុវត្ថិ ៖ប្រឹងរកស៊ីជាងច្រៀងរាំ?

នៅមុនចូលឆ្នាំខ្មែរ២០២២នេះព្រាប សុវត្ថិ នៅមិនទាន់បញ្ចេញចម្រៀងប្រពៃណីណា​១បទ​គូឲ្យចាប់អារម្មណ៍​នោះ​ទេ ប៉ុន្ដែលោកបែជាបង្ហាញសកម្មភាពងាកទៅរកស៊ីច្រើន​ជាង​មុន​​ដូច​ជាថ្មីៗនេះលោកសុវត្ថិ បើកក្រុម​ហ៊ុនលក់​សាប៊ូម៉ាកផ្ទាល់ខ្លួនជាដើម ដែលមើល​ទៅ​សកម្ម​​ភាព​របស់លោកខុសកាលពីឈ​ជើងនៅហង្ស​មាស​ព្រោះលោក​ស្នាយ តែងតែ​សម្រុក​ចេញ​បទថ្មីៗនៅមុនពិធីបុណ្យធំនេះ ហើយគ្រប់ច្រកល្ហកគេតែងតែបានឭបទ​របស់លោក​។តាម​​រយៈ​ការងាកមកធ្វើជំនួញច្រើនជាងគិតលើការកស៊ី​បែបនេះគេអាចសន្និដ្ឋានបានថា​លោក​សុ​វត្ថិ ផ្ដោតលើ​ការ​រកស៊ីច្រើនជាងសិល្បៈ ហើយលោកហាក់មិនសូវក្វល់ទៅលើការ​ចេញបទ​ចម្រៀងរបស់​តារា​ផ្សេ​ង​ៗទៀត​ឡើ​យ។ប៉ុន្ដែនៅវ័យ៤៧ឆ្នាំនេះព្រាប សុវត្ថិ បានឆក់​ឱ​កា​ស​នេះតាមរយៈការបុកធ្វើជំនួញព្រមគ្នាដល់​ទៅ​៣នោះគឺទី១​លក់​ដីធ្លី ទី២ភោជនីយដ្ឋាន និង​ទី៣លក់សាប៊ូ ខណៈដែលហាងកាត់សក់របស់លោកបានតំណើរ​ការជាច្រើន​ឆ្នាំ​មក​ហើយ​។​ដោយឡែកកូនប្រុសទាំង៣របស់លោកសុវត្ថិ គឺសុវត្ថិ មុនីវណ្ណ,សុវត្ថិ មុនីនាគ និងសុវត្ថិ សិរី​វុឌ្ឍ ក៍​បាន​ទៅរកស៊ីជាមួយឪពុកព្រមគ្នាផងដែរ អំឡុងពេលដែលអាជីព​ចម្រៀង​របស់​ពួក​គេ​មិនសូវមានសន្ទុះ​ខ្លាំង​តាំង​ពីខកខានការសម្ដែងរួមគ្នាជាមួយលោកស្នាយ តាំងពី​តារា​ហង្ស​មាស​រូបនេះដើរចេញពីហង្សមាស​ជាង១ឆ្នាំមក​នេះ។

  ព្រាប សុវត្ថិ ត្រូវបានទស្សនិកជនចាត់ទុកថាជា”សេដ្ឋី”ម្នាក់​ក្នុងសិល្បៈព្រោះមនុស្ស​ជំ​និត​របស់លោកធ្លាប់​ទម្លា​យ​កាលពីខែកញ្ញាឆ្នាំ២០២០ថាលោកសុវត្ថិ មានទ្រព្យសរុបចំនួន៣០​លានដុល្លារក្រោយចាប់​អាជីពចម្រៀងជាង​២០ឆ្នាំមកនេះ។យ៉ាងណាអ្វីដែលគូរឲ្យកត់សម្គាល់លោកសុវត្ថិ ពេលនេះមិនទាន់ឡើងងារជាឧកញ៉ាដូចលោកទុំ សារុត ហៅនាយឃ្លោគ ,លាន អាហ្វ្រីលគីនីន និងខែម ប៊ុនថៃ ទៅវិញហើយលោកនៅតែបន្ដចេញ​ច្រៀងសម្ដែង​តាមកម្មវិធី​មង្គល​ការ និង​សម្ពោធផលិតផលនានាដដែល។

អ្នកជំនាញសិល្បៈលោកនូ ស៊ឹប ធ្លាប់ប្រាប់ថាព្រាប សុវត្ថិ ចេញពីហង្សមាសចូល​Galaxy នេះលោកមិនធ្លាក់ទេ ហើយតាមសម្ថភាពរបស់លោកស្នាយ អាចនឹងល្បី​បាន​ច្រើន​ឆ្នាំទៀតគឺអាស្រ័យនៅលើសុខភាព។ប៉ុន្ដែមជ្ឈដ្ឋាន​មហាជននៅតែចាត់ទុកថាព្រាប សុវត្ថិ ទៅGalaxy បទចម្រៀងមិនសូវល្បីខ្លាំងនិងមានគុណភាព​ដូចអំឡុងពេល​លោកច្រៀង​នៅ​ហង្ស​មាសឡើយ៕

RELATED ARTICLES