Thursday, October 24, 2024
Homeតារាខ្មែរមាស សុខសោភា ៖ថៅកែនៅតែរកអ្នកជំនួសមិនបាន

មាស សុខសោភា ៖ថៅកែនៅតែរកអ្នកជំនួសមិនបាន

ភ្នំពេញ៖មាស សុខសោភា ​បានដើរចេញពីថោន រយៈពេលជាង១ឆ្នាំទៅហើយដើម្បីទៅជ្រក​នៅ​​រាម ដែលទ្រនុំថ្មី​នេះនាងគឺជាតួឯកទោលម្នាក់ឯងព្រោះគ្មាន​តារាណាដែលមានកេរ្ដិ៍​ឈ្មោះ​ឬទេព​កោសល្យប្រហាក់​ប្រហែលនាង​ដើម្បីប្រជែងជាមួយសុខសោភា ឡើយ។អ្វី​ដែលគូរ​ឲ្យ​កត់​សម្គាល់នោះក្រោយពីសោភា ចាកចេញពេលនេះថោន មិនទាន់រកអ្នកជំនួសតំណែងតារា​ចម្រៀង​សំនៀងផ្អែមរូបនេះបានទេ បើទោះជាបាន មុន្នីល័ក្ខ ត្រូវបានគេមើល​ឃើញ​ថានាងជា​តារាចម្រៀងម្នាក់ដែលច្រៀងបទស្លូវនៅថោន បានល្អជាងគេក្ដី។មុន្នីល័ក្ខ ធ្លាប់ប្រាប់អ្នកយក​ព័ត​មាន​យើងថាពេលសោភា ចាកចេញគឺថោន ប្រៀបបានបាត់ពេជ្រ១គ្រាប់អីចឹង។ដោយ​ឡែ​ក​​អតីត​អ្នក​ចាត់​ការទូ​ទៅ​របស់ថោន លោកលោកករុណា ពេជ្រ បានឲ្យដឹងថាទោះជា​ពេល​នេះ​សុខសោភា លែងជាអ្នកចម្រៀងរបស់​ថោនក្ដី ប៉ុន្ដែផលិតកម្មមួយនេះនៅតែបើកទ្វាស្វាគមន៍​សោភា ឲ្យតែនាងចង់វិលវិញ ដែលមានន័យថាតារា​ចម្រៀ​ង​​រូបនេះនៅតែអាច​ក្លាយទៅជាអ្នក​ចម្រៀង​របស់ថោន ជាលើកទី២។

 យ៉ាងណាមាស សុខសោភា ធ្លាប់ប្រាប់អ្នកយកព័តមានយើងថានាងច្រៀងនៅថោន អស់​រយៈពេល៩ឆ្នាំ អីចឹង​ដល់​ពេលវេលាត្រូវផ្លាស់ប្ដូរកន្លែងធ្វើការ ហេតុនេះនាងគ្មាន​បំណង​វិលចូលទៅថោន នោះទេ។តែនាងថាចំពោះ​ទំនាក់ទំនង​រវាងនាងនិងថៅកែប្រុស​ស្រី​របស់​ថោន គឺនៅតែដដែល ហើយបើលោកទាំងពីរមានកម្មវិធី​ណាមួយ​ហៅ​​នាងចូលរួមគឺនាង​នៅ​តែ​ទៅដោយរីករាយ។

 អ្នកជំនាញសិលល្បៈលោកនូ ស៊ឹប បានលើកឡើងថាសម្ថភាពដូចមាស សុខសោភា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ផលិតកម្មណាកចង់​បាន​ដែរ ហើយលោកជឿរថាទោះជាតារារូបនេះទៅ​ចូលកន្លែងណាក៍នាង​នៅតែល្បី។ប៉ុន្ដែអ្នកតាមដានក្នុង​សិល្បៈ​បានលើកឡើងថាមាស សុខសោភា តាំងពីចេញ​ពី​ថោន មករាម នាងមិនទាន់មានបទណា១បទល្បី​ខ្លាំងដូច​មុន​នោះទេ ហើយតាមកម្មវិធី​Concerts  មួយចំនួនគេច្រើនតែឃើញនាងលើកយកបទចម្រៀងនៅថោន ទៅច្រៀង​ឡើងវិញ​។ចំណែកស្វាមីរបស់សោភា គឺលោកអ៊ឹត រ៉ាដា ​​​​​​​​​​​​​​វិញក៍មិនមានការផលិតបទចម្រៀង​ឲ្យភរិយា​ច្រៀង​នៅ​ផលិត​កម្មCamtax ច្រៀងដូចមុនទៀតដែរ ទើបធ្វើឲ្យសោភា ត្រូវពឹងលើរាម តែ១​ច្រក ហើយបើមិនមានបទល្បីគឺ​ពិបាកប្រឈម។យ៉ាងណាការទៅដល់រាម របស់សោភា ធ្វើឲ្យ​នាងក្លាយទៅជាថៅកែស្រីមានហាងដល់ទៅ២ ហើ​យ​ពេលនេះនាងថែមទាំងដឹកដៃប្ដីរក​ស៊ី​ផ្នែក​អចលនទ្រព្យទៀតផង ហេតុនេះហើយគេជឿរថាតារាវ័យជាង​៤០ឆ្នាំ​រូបនេះគ្មាន​វប្បដិសា​រីចំពោះការផាត់ចោលហង្សមាស និងរាម ដើម្បីទៅផ្ញើរខ្លួនជាមួយរាម ឡើយ៕

RELATED ARTICLES