Thursday, October 24, 2024
Homeតារាខ្មែរសុគន្ធ និសា ៖ការ៤ឆ្នាំអត់កូន តែរក្សារចំណងស្នេហ៍​មិនឲ្យរង្គើរ

សុគន្ធ និសា ៖ការ៤ឆ្នាំអត់កូន តែរក្សារចំណងស្នេហ៍​មិនឲ្យរង្គើរ

ភ្នំពេញ៖ខណៈដែលមិត្តរួមអាជីពដូចជាឱក សុគន្ធកញ្ញា,សួស វីសា និងពេជ្រ សូលីកា ជាដើម​ពួក​គេពេល​នេះ​សុទ្ធតែមានកូនម្នាក់១គ្រាន់ប្រលែងលេងអស់ទៅហើយនោះសុគន្ធ និសា ដែ​ល​រៀបការមុនពួកគេ​នោះ​បែជា​នៅ​តែមិនទាន់​បានកូនង៉ែតដូចគេឡើយទើបធ្វើឲ្យមានការ​លើក​ឡើងថាចំណងស្នេហានាងអាចនិងមិន​សូវមាន​សុភ​មង្គល​ហើយប្រឈមភាព​សោះ​ក​ក្រោះ​ទៀត​ផង។ការលើកឡើងបែបនេះដោយសារតែមានប្ដីប្រពន្ធ​តារាខ្លះ​ក្រោ​យ​​រៀប​ការ​ច្រើនឆ្នាំ​អត់កូនមាន​គូស្នេហ៍ខ្លះបានជួបភាពរង្គោះរង្គើរក្នុងគ្រួសាររហូត​ដល់ចែកផ្លូវគ្នា​ទៀត​ផង​ក្នុង​នោះ​​មានដូចជាអ្នកនាងអឿន ស្រីមុំ និងកែវ ពិសី ជាដើម។ប៉ុន្ដែបើក្រឡេកមកមើល​សុគន្ធ និសា និងស្វាមីនាង​លោកចៅ សម្បត្តិ វិញចំណងស្នេហាពួកគេនៅតែ​មានភាពរឹងមាំ​ដដែល បើទោះជាមិនសូវបង្ហាញភាពផ្អែម​ល្ហែម​ស្នេហ៍ដូចគូស្នេហ៍តារាដ៍ទៃទៀតមែន តែអ្នក​ទាំង២​មិន​ដែលបញ្ចេញភាពសៅហ្មងដាក់គ្នានោះទេ។​អ្វីដែលគូរ​ឲ្យ​កត់​សម្គាល់នៅរយៈ​ពេល​ចុង​ក្រោយ​នេះសុគន្ធ និសា បានចាប់ផ្ដើមបណ្ដើរស្វាមីចូលរួមតាមបណ្ដារកម្ម​វិធីអ្នក​សិល្បៈ​រួមអាជីព​កាន់តែច្រើនជាងមុនដែលបញ្ជាក់ឲ្យគ្រប់គ្នាដឹងថាពួកគេ​ទោះជាមិនទាន់ទទួលបាន​ចំណង​ដៃ​កូនដំបូងដូចក្ដីប្រាថ្នាក្ដី តែអ្នកទាំងពីរមានភាពចុះសម្រុងគ្នាខ្លាំង​ណាស់។ប៉ុន្ដែទាំង​ក្រុម​គ្រួសារ​​ទាំង​សងខាង រួម​ទាំងមិត្តភក្ដិរួមអាជីពរបស់និសា ពួកគេសុទ្ធតែជម្រុញ​ឲ្យនាង​ឆាប់​​ពពោះ​យក​កូនឲ្យបានលឿនកាន់តែល្អ ព្រោះ​បើ​ពន្យាពេលតទៅទៀតនោះតារា​ហង្ស​មាស​រូបនេះ​អាច​ប្រឈមជួបរឿងបារម្ភអត់កូនដូចមមាស សុខសោភា ជាមិនខានឡើយ។

  គូររំលឹកថាសុគន្ធ និសា បានរៀបគម្រោងយកកូននៅឆ្នាំ២០២១ ដោយផ្លាស់ប្ដូរចិត្តពី​ការ​ចង់​សម្រាលកូនដំបូង​នៅអាមេរិក ដែលកើតភ្លាមបានសញ្ជាតិអាគាំងភ្លែតនោះ ព្រោះ​តែ​នាងមិនទាន់ទទួលបានសិទ្ធិចេញ​ទៅរស់​នៅ​ស្របច្បាប់(Visa)ទើបចង់យកកូនក្នុងស្រុកវិញ។ប៉ុន្ដែផែនការណ៍នេះត្រូវបានជាប់គាំងដោយសារតែនិសា បាន​កើតកូវីដ កាលពីដើម​ខែមីនា​ឆ្នាំ២០២១ ទើបរហូតមកដល់ពេលនេះអ្នកនាងសុគន្ធា ហៅនិសា មិនទាន់រៀប​គម្រោ​ង​​យក​កូនជាថ្មីនោះឡើយ។

 សុគន្ធ និសា បានចេញច្រៀងសម្ដែងដោយសេរីព្រោះស្វាមីនាង​មិនប្រចណ្ឌហួងហែង​នោះទេហើយថែម​ទាំង​អត់ដែលដើរតាមនាងនៅឆាកតន្រ្ដីដូចប្ដីតារាផ្សេងទៀតផង។យ៉ាងណា​និសា ថានាងនិងប្ដីមាន​ទំនុកចិត្តគ្នា​ខ្ពស់​ទៅវិញទៅមក ប៉ុន្ដែសម្រាប់ការថតភាពយន្ដនាង​មិន​ទាន់​ទទួលរឿងថ្មីនោះទេ ព្រោះតែចង់ផ្ដោតលើការ​ពង្រឹង​អា​ជីព​​ចម្រៀងច្រើនជាង។ដោយ​ឡែក​មហាជនមើលឃើញថានិសា ជានារីដែលមានសំ​ណាងព្រោះ​ប្ដីមិន​ត្រឹមតែ​បើក​​ដៃឲ្យ​​នាង​​លេងសិល្បៈតាមចិត្តចង់នោះទេ តែលោកសម្បត្តិ ថែមទាំងលើកទឹកចិត្ត​ដល់នាងទៀត​ផង។តែនិសា ធ្លាប់ប្រាប់អ្នកយកព័តមានយើងថាទម្រាំបានប្រឡូក​សិល្បៈតាមចិត្តចង់​វិញនេះ​នាងព្យាយាមពន្យល់​ប្ដីពីហេតុផលជាច្រើន ព្រោះតាំងពីមុនរៀបការមកម្លេះដែល​ស្វាមី​ចង់​ឲ្យនាងឈប់ពីសិល្បៈ​ដាច់ទាំងស្រុង​តែ​ម្ដង។​តែនាងថាពេលនេះប្ដីបានយល់ច្បាស់​ពីការ​ស្រ​លាញ់អាជីពសិល្បៈរបស់នាងដែលបានតស៊ូជាង១០ឆ្នាំ​ហើយនឹងនៅតែបន្ដច្រៀង​សម្ដែង​ជា​រៀង​រហូតឲ្យតែមហាជនគាំទ្រ។

ក្រៅពីសុគន្ធ និសា តារាដែលយកប្ដីអាណិកជនខ្មែរនៅអាមេរិកមានដូចជាអ្នកនាងគឹម ​​​​​​​​​​​​​ល្ខិណា ​​​​​​​​​​​​,អម្ពរ ទេវី,វេត រតនា និងសារ៉ាយ សក្ខណា ជាដើម។តែតាតារាខាងលើសុទ្ធតែ​មាន​កូន​​​​​រៀងៗខ្លួន គឺនៅតែនិសា ប៉ុណ្ណោះ​ដែល​ពន្យាពេលអស់ជាង៤ឆ្នាំនិងពេល​នេះមិនទាន់កំ​ណត់ថាតើឆ្នាំណាទើបត្រូវតែយកកូនង៉ាបីប្រលែងលេង​ឲ្យបាន​ដូចមិត្តភក្ដិឲ្យខាងតែបាននោះឡើយ៕

RELATED ARTICLES