Thursday, October 24, 2024
Homeតារាខ្មែរឆាយ វីរៈយុទ្ធ ៖ជួបគូប្រជែងទី២

ឆាយ វីរៈយុទ្ធ ៖ជួបគូប្រជែងទី២

ភ្នំពេញ៖តារាចម្រៀងឆាយ ចាន់ឆោម ហៅឆាយ វីរៈយុទ្ធ ត្រូវបានគេទទួលស្គាល់សម្ថភាពថា​ជា​អ្នចម្រៀង​ជើង​ខ្លាំងម្នាក់ក្នុងចំណោមតារាចម្រៀង​ល្បីៗនាពេលបច្ចុប្បន្នព្រោះ​រាល់កម្មវិធី​ប្រលងចម្រៀងធំៗភាគ​ច្រើននៅវគ្គ​ដំបូង​បេក្ខជនច្រើនតែយកបទរបស់លោកឆោម ទៅ​ច្រៀង​ ទើបធ្វើឲ្យតារាសាន់ដេនៅតែមាន​យ៊ីអ៊ុនល្អបើទោះជា​ពេលនេះវីរៈយុទ្ធ មានប្រពន្ធកូន​១ក្ដី​។ប៉ុន្ដែថ្មីៗនេះហង្សមាសបានជ្រើសបានតារាចម្រៀងសួ វិចិត្រ ជាម្ចាស់ពាន​Beat The Best  រដូវកាលទី១ទើបធ្វើឲ្យអ្នកតាមដាននីក្នុងសង្គមសិល្បៈ​លើកឡើងថាពេលនេះកូន​ប្រ​សារ​អ្នក​ជំ​នួ​ញធំលោកហាក់ សែ មានគូប្រជែងធំម្នាក់ទៀតហើយព្រោះថាលោកវិចិត្រ មាន​សម្ថភាព​អាចច្រៀងបានបទ​រប​ស់​លោក​ឆោម មិនចាញ់ម្ចាស់ដើមនោះទេ ខណៈដែលគូប្រ​ជែង​របស់​វីរៈយុទ្ធ ទី១គឺលោកវណ្ណា ស័ក្ក ដែលមាន​សំ​នៀង​ស្ទើតែច្រឡំ​គ្នានិង​លោកចាន់ឆោម ផង​ដែរ​។Fan របស់លោកឆាយ ចាន់ឆោម បានលើកឡើងថាចាប់ពី​ពេលនេះ​តទៅ​តារាចម្រៀង​ដែល​អាចច្រៀងបានទាំងសម្លេងខ្ពស់​និងទាបរូបនេះអាចនឹងពិបាកទប់ទល់វិចិត្រ ហេ​តុនេះហើយ​បើ​លោកវីរៈយុទ្ធ គ្មានបទខ្លាំងៗដូចមុនទេនោះការគាំទ្រនិងបែក​ខ្ញែកជាមិន​ខាន។

 យ៉ាងណាជុំវិញរឿងលោកឆាយ វីរៈយុទ្ធ ថាតើអាចនឹងចុះខ្សោយឬត្រូវសួ វិចិត្រ ដណ្ដើ​ម​​បាន​ទីផ្សារបានឬអត់​ព្រោះពេលនេះវិចិត្រ ចាប់ផ្ដើមវាយលុកទីផ្សារចម្រៀងនៅហង្ស​មាស​នោះត្រូវបានអ្នកជំនាញធ្វើភ្លេង​(Com​po​ser)ម្នាក់​នៅហង្សមាសនិយាយដោយសុំមិន​ឲ្យ​ដាក់​ឈ្មោះថាវីរៈយុទ្ធ ក៍មិនខុសពីព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ ដែរព្រោះកន្លងមកមានតារា​ជា​ច្រើនព្យាយាមតែងខ្លួន និងច្រៀងតាមប៉ុន្ដែនៅទីបំផុតអ្នកដែលល្បីល្បាញ​គឺ​នៅតែ​ជាតារា​ហ្សីន​របស់គេដដែល ហើយអ្នកCopy បានត្រឹមជួយឲ្យតារាទាំងនោះល្បីថែមទៀត។​ចំពោះ​ករណីរបស់សួ វិចិត្រ វិញអ្នកភ្លេងរូបនោះថាគេអាចច្រៀងបទលោកវីរៈយុទ្ធ បានមែន ប៉ុន្ដែ​សម្លេងមិនដូចគ្នានោះទេ​គឺច្រៀង​ផ្សេ​ង​​គ្នា ហេតុនេះហើយមិនធ្វើឲ្យប៉ៈពាល់ដល់វីរៈយុទ្ធ ឡើយ​។លោកគ្រូភ្លេងរូបនោះបន្ថែមទៀតថាវីរៈយុទ្ធ បានទៅ​ដល់ទិសដៅទៅហើយអីចឹងអ្នក​មក​ក្រោយទើបតែចាប់ផ្ដើមឈានជំហ៊ានដំបូងប៉ុណ្ណោះ ហើយការដែល​តារា​ចម្រៀ​ង​មួយ​និ​យម​​ច្រៀង​ឬលេងស្ទីលតាមតារាចម្រៀងម្នាក់មិនមែនជាការប្រជែងនោះទេ ប៉ុន្ដែវាឆ្លុះបញ្ចាំង​ថា​រូប​គេ​ទទួលស្គាល់ថាម្ចាស់ដើមនោះជាតារាចម្រៀងល្បីម្នាក់បាត់ទៅហើយ។   

  អតីតតារាចម្រៀងBlue diamond ,M និងBig man លោកឆាយ វីរៈយុទ្ធ ដែលកំពុងឈ​ជើង​នៅសាន់​ដេនោះ​មាន​ព័តមានថាលោកក៍ស្ថិតក្នុងបញ្ជីដែលហង្សមាសចង់​បាន​ដែរ ហើយ​ប្រសិនបើលោកឧកញ៉ាខែម ប៊ុនថៃ ចេញទៅ​Galaxy ទៀតនោះលោកចាន់​ឆោម កាន់តែ​មាន​ភាគរយខ្ពស់ក្នុងការទៅទ្រនុំធំនេះ។ប៉ុន្ដែវីរៈយុទ្ធ ធ្លាប់ប្រាប់​ថា​លោ​​កនៅមាន​កុង​ត្រាជា​មួយ​សាន់ដេនៅឡើយ នឹងមានការងារជាច្រើនទៀតត្រូវធ្វើជាមួយក្រុម​ហ៊ុនផង​ដែរ ហេតុនេះ​ហើ​យគ្មានគម្រោងផ្លាស់ប្ដូរផលិតកម្មឆាប់ៗនោះទេ។អ្នកជំនាញសិល្បៈមើលឃើញថាលោកវីរៈយុទ្ធ ពេលនេះគឺជាតួឯកនៅសាន់ដេក្រោយលោកប៊ុនថៃ ដើរចេញ ប៉ុន្ដែការចាក​ចេញ​របស់​របស់កំពូល​តារា​ចម្រៀង​ព្រាប សុវត្ថិ ពីហង្សមាសទៅGalaxy នោះធ្វើឲ្យឆោម មាន​ភាគ​រយ​ចូលហង្សមាសខ្ទង់ត្រឹម៣០% ដែរ តែបើលោក​សិរីមន្ដ នឹងចេញពីហង្សមាសមែន នោះ​លោក​ឆោម អាចនឹងទៅហង្សមាសដល់ទៅជាង៥០%ឯណ្ណោះ។

 ឆាយ វីរៈយុទ្ធ ត្រូវបានគេចាត់ទុកថាជាតារាដែលមានទ្រព្យច្រើនបន្ទាប់ពី​លោកក្លាយ​ជាកូនប្រសារ​របស់អ្នក​ជំ​នួញធំលោកហាក់ សែ  ក្រោយពីលោកចាន់ឆោម រៀបការជាមួយ​អ្នក​នាងសែ ចាន់ឌី កាលពីថ្ងៃទី២១​ខែ​កក្ក​ដា​ឆ្នាំ២០១៧ និងពេលនេះទទួលបានចំណងដៃ​កូន​ស្រី​ម្នាក់ឈ្មោះវីរៈយុទ្ធ អភិជាតាទេវី ហៅAtara ។លោឆោម ធ្លា​ប់ប្រាប់ថា​លោ​ក​​​ចង់បាន​កូន៣នាក់ដើម្បីឲ្យគ្រួសារកាន់តែមានភាពកក់ក្ដៅ ហេតុនេះហើយ​លោកត្រូវតាម​យក​កូន២​នាក់ថែមទៀតនាពេលខាងមុខនេះហើយបើផែនការណ៍នេះបានសម្រេចនោះវីរៈយុទ្ធ នឹង​មាន​កូនស្មើ​លោ​ក​​ព្រាប សុវត្ថិ និងខែម ប៊ុនថៃ ដែរ៕

RELATED ARTICLES