ភ្នំពេញ៖កាលនៅក្រមុំឌុច លីដា ធ្លាប់ធ្វើឲ្យគ្រប់គ្នាស្រឡាំងព្រោះតែនាងក្លាហានហ៊ានថតឈុតខ្លះស៊ិចស៊ីខ្លាំងនិងមានស្នេហារោលរាលរហូតអ្នកទស្សនាក្ដៅសាច់ទៀតផងដូចជារឿង”ស្បែកគង់” និង”នារីវេទមន្ដ”ជាដើមទើបធ្វើឲ្យតារាស្រអែមស្រស់រូបនេះបំបែកឯតទគ្គកម្មតារាស៊ិចស៊ីទាំងឡាយអស់។ប៉ុន្ដែនៅពេលដែលលីដា មានស្វាមីជាមន្រ្ដីរាជការនិងកូនប្រុសមួយនេះគេជឿរថានាងប្រាកដជាបញ្ចប់ការថតភាពយន្ដបែបក្ដៅសាច់ទាំងនោះទាំងស្រុងជាមិនខានព្រោះថាស្វាមីនាងនឹងមិនអនុញ្ញាតិ្តជាដាច់ខាត។
យ៉ាងណាជុំវិញរឿងរ៉ាវនេះក្នុងជំនួបកាលពីពេលថ្មីៗនេះឌុច លីដា ថាប្ដីនាងមិនហាមឃាត់ចំពោះការបន្ដអាជីពចាស់របស់នាងនោះទេហើយក្នុងនោះការថតរឿងគឺនៅលើរូបនាងផ្ទាល់ជាអ្នកសម្រេចចិត្តមិនមែនស្វាមីឡើយ។តែលីដា បែជាថាពីមុននាងក៍មិនដែលថតស៊ិចស៊ីដែរអីចឹងពេលនេះនៅតែដូចមុន។ប៉ុន្ដែតារាកូន១រូបនេះថានាងមិនទាន់ច្បាស់ថានឹងអាចថតភាពយន្ដទូទៅដូចមុននៅពេលណាឡើយ ព្រោះថាពេលនេះកូននាងនៅតូច ហេតុនេះហើយការទទួលថតរឿងភាគឬការងារសិល្បៈទាំងឡាយណានៅតាមខេត្តនាងមិនទាន់ទទួលនោះទេ គឺថតតែការងារណាដែលខ្លីៗដូចជាស្ពតអប់រំអីសិនប៉ុណ្ណោះ។
ឌុច លីដា បានភ្ជាប់ស្នេហ៍បុរសវ័យចំណាស់ដែលពេលនេះកូនប្រុសទី១របស់នាងឈ្មោះកិត្យាមណី មានវ័យជាង២ឆ្នាំទៅហើយ ប៉ុន្ដែលីដា មិនទាន់សម្រេចចិត្តរឿងហ៊ានដឹកដៃប្ដីជាមន្រ្ដីរាជការរៀបការជាចំហជាលើកទី២នោះទេ ក្រោយពីនាងបានរៀបការដោយលាក់លៀមម្ដងរួចទៅហើយកាលពីថ្ងៃទី១៩ខែកញ្ញាឆ្នាំ២០២០។លីដា នៅតែប្រកាន់ទស្សនៈថាមង្គលការមិនមែនជារឿងចាំបាច់បំផុតក្នុងជីវិតរបស់នាងឡើយតែនាងអាចនឹងធ្វើពិធីនេះជាសាធារណៈដែលមានលក្ខណៈធំដុំនៅពេលដែលកូនប្រុសរបស់នាងមានវ័យ៥ទៅ៦ឆ្នាំពោលគឺអាចឆ្នាំ២០២៦ ឯណ្ណោះ។លីដា បន្ថែមថាអំឡុងពេលនេះនាងក៍មិនទាន់ចង់បានកូនទី២ដែរហើយមានគម្រោងធ្វើជំនួញផ្ទាល់ខ្លួននាពេលខាងមុខនេះ តែនៅពេលចេញជារូបរាងទើបប្រកាស។
ក្រៅពីឌុច លីដា តារាដែលយកស្វាមីវ័យចំណាស់មានដូចជានាងដាញ់ ម៉ូនីកា,កែវ ពិសី,កែវ ពេជ្រពិសី,នៅ សុនិតា ,ចាន់ សុធារ័ត្ន និងគឹម លក្ខិណា ជាដើម៕